ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​2​រូប​ប៉ះ​បរទេស​ដណ្តើម​ពិន្ទុ​គ្នា​នៅ​លើស​ង្វៀ​នខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ ធ្នូ ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​រដូវ​កាល​ទី​២​នឹង​ចាប់ផ្ដើម​ប្រកួត​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ក្នុង​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ ធ្នូ ខាន​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​រដូវ​កាល​ទី​២​នឹង​ចាប់ផ្ដើម​ប្រកួត​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ក្នុង​ពេល​បន្តបន្ទាប់ ។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​មហាជន​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍ ខណៈ​ដែល​ស​ប្ដា​ហ៍​នេះ​សមាសភាព​កីឡាករ​កម្ពុជា​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​តែ​ម្ដង​គឺ​កីឡាករ អ៊ុំ ចំរើន និង ឡុ​ង សុវណ្ណ​ឌឿ​ន ដោយ​ម្នាក់​ប្រកួត​ជាមួយ​កីឡាករ​ឡាវ និង​ម្នាក់​ទៀត​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ មានការ​រំពឹង​ខ្ពស់​យ៉ាង​ខ្លាំង​ថា នឹង​មានការ​គាំទ្រ​ដាច់​ឆ្ងាយ​ជាង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​សុទ្ធតែ​ល្អ​ៗ និង​ល្បីឈ្មោះ ។ កីឡាករ​កម្ពុជា​២​រូប​គឺ អ៊ុំ ចំរើន និង ឡុ​ង សុវណ្ណ​ឌឿ​ន គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ឡាវ និង​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នោះ ដែល​ការ​ប្រកួត​របស់​ពួក​គេ​សុទ្ធតែ​មិន​ចង់​ចាញ់ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​ត្រូវ​បាន​ចាប់ឆ្នោត ហើយ​ត្រូវ​ប៉ះ​គ្នា​ក្នុង​ស​ប្ដា​ហ៍​ទី​២​នេះ​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​ដោយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​៣​ពិន្ទុ ហើយ​អ្នក​ចាញ់​ទទួល​បាន​១​ពិន្ទុ​ដូច​គ្នា​នឹង​ការ​ប្រកួត​សន្សំ​ពិន្ទុ​មួយ​ចំនួន​នោះ​ដែរ ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ចង់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ និង​ទទួល​បាន​ប្រាក់​លាន​អម​ដោយ​កិត្តិយស​មុខមាត់​នោះ​ផង ។

យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​យក​បាន​៣​ពិន្ទុ​នៅ​ស​ប្ដា​ហ៍​ទី​២​នេះនោះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀម​ទុក​ពី​ចម្ងាយ​ពាក់ព័ន្ធ​នឹង​ការ​ហ្វឹកហាត់​ដូច​គ្នា ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ខាងលើ លោក​ថា កីឡាករ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ​ ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ថា អ៊ូ​ឡាន ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​ដណ្ដើម​ពិន្ទុ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ជំនួប​រវាង​ពួក​គេ​គឺ​បាន​កើត​ឡើង​ដោយសារ​តែ​ការ​ចាប់ឆ្នោត និង​ការ​រៀបចំ​រូបមន្ត​ប្រកួត​ដែល​ចាត់ចែង​ឡើង​ដោយ​ក្រុម​គណៈកម្មការ​បច្ចេកទេស ។ លោក​ថា កីឡាករ អ៊ុំ ចំរើន ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​នា​ពេល​កន្លង​មក ទើប​ការ​ប៉ះ​ប្រកួត​ក្នុង​ស​ប្ដា​ហ៍​ទី​២​នៅ​លើស​ង្វៀ​នខា​រ៉ា​បាវ​លោក​ថា កីឡាករ​រូប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់ចិត្ត ហើយ​ជាប់​ចិត្តនឹង​ការ​ប្រកួត​ដែល​ប្រកាស​ធ្វើ​ឡើង ។ លោក​ថា ព្រឹត្តិការណ៍​ដែល​បាន​ទទួល​ជោគជ័យ​ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​រដូវ​កាល​ទី​១​នេះ កាន់តែ​មាន​សន្ទុះ​ចាប់អារម្មណ៍​ទ្វេ​ដង​ទើប​ក្រុមការងារ​រៀបចំ​ការ​ប្រកួត​សម្រេច​ដាក់​កីឡាករ​កម្ពុជា​៤​រូប និង​ថៃ​៤​រូប​សុទ្ធតែ​ខ្លាំង និង​មាន​សមត្ថភាព​តែ​ម្ដង​ឱ្យ​បើក​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គ្នា​ក្នុង​រដូវ​កាល​ទី​២ ។

លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា អ៊ុំ ចំរើន បើ​ទោះជា​គេ​ទើបនឹង​រៀប​ការ​ភរិយា​ដែល​មាន​អ្នកខ្លះ​ថា អាច​ប៉ះពាល់​ដល់​កម្លាំង​ប្រកួត ។ យ៉ាងណាមិញ លោក​មិន​ហ៊ាន​ប៉ាន់​ស្មានថា ការ​ប្រកួត​របស់​គេ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ អ្នក​ណា​នឹង​ទទួល​បាន​៣​ពិន្ទុ​នោះ​ទេ ដោយ​សារ​តែ​កីឡាករ​ឡាវ​ក៏​ជា​ជើង​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​ខ្លាំង ។ លោក​រំពឹង​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​បើក​ឆាក​របស់​គូ​អន្តរជាតិ​ទី​១​រវាង អ៊ុំ ចំរើន និង​កីឡាករ​ឡាវ​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា ក្នុង​ពេល​ដែល​ម្នាក់​ៗ​ក៏​ត្រូវ​លោក​ជឿ​ថា នឹង​ប្រឹង​ប្រកួត​អស់ពី​សមត្ថភាព​រៀងខ្លួន ។ កីឡាករ​ឡាវ ថា អ៊ូ​ឡាន  លោក​ថា ធ្លាប់​ប្រកួត​៦៣​លើក ឈ្នះ​៥៣​លើក  និង​ចាញ់​១០​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​ដល់​១០០​លើក ឈ្នះ​៧០​លើក និង​ចាញ់​៣០​លើក​នៅ​លើ​សង្វៀន ។

សម្រាប់​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន  លោក​ញាណ សុធី បញ្ជាក់​ថា គេ​ក៏​ជា​គូ​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​មួយ​នេះ​ផង​ដែរ ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សាំង យ៊ុ​ត ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​រកបាន​៣​ពិន្ទុ​នាំមុខ​នោះ​ទេ​ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ក៏​ល្អ ហើយ​កីឡាករ​ថៃ​ក៏​មានកេរ្តិ៍ឈ្មោះ​មិនធម្មតា ។

បើ​ទោះជា​ប្រវត្តិ និង​បទ​ពិសោធន៍​ថៃ​រាង​ស្ទើរ​ជាង ប៉ុន្តែ​បើ​និយាយ​ពី​កម្លាំង​ស៊ុ​ហ្វ និង​បច្ចេកទេស​គឺ​គេ​ល្អ​នៅ​លើ​សង្វៀន ។ កីឡាករ​ថៃ​លោក​ថា ធ្លាប់​ប្រកួត​បាន​៧៣​លើក ឈ្នះ​៦០​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៩៥​លើក ឈ្នះ​៨១​លើក  ចាញ់​៩​លើក និង​ស្មើ​៤​លើក ៕