ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និង​សហភាព​អឺរ៉ុប​ចង់​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ លោក Fumio Kishida រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ថ្លែង​ថា ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប​ចង់​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៧ ។

ប្រទេស​ជប៉ុន ៖ លោក Fumio Kishida រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ថ្លែង​ថា ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប​ចង់​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៧ ។

លោក​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ បន្ទាប់​ពី​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ EU គឺ​លោកស្រី Cecilia Malmstrom ថា ៖ « ពួក​យើង​សម្រេច​ថា កិច្ចព្រមព្រៀង​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ឆ្នាំ​ក្រោយ ។ ពួក​យើង​យល់​ស្រប​ថា នឹង​បន្ត​ការ​ចរចា​គ្នា​នៅ​ខែ​ក្រោយ​ដើម្បី​កុំ​ឲ្យ​បាត់បង់​ចំណាប់អារម្មណ៍ » ។

លោក Kishida បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា ភាគី​ទាំង​ពីរ​បាន​ចរចា​លើ​ផ្នែក​ជា​ច្រើន ហើយ​កំពុង​ខិត​ជិត​កិច្ចព្រមព្រៀង​ច្បាស់លាស់​មួយ ប៉ុន្តែ​នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​ត្រូវការ​ពិភាក្សា​បន្ត​ទៀត ។

លោក​ថ្លែង​បែប​នេះ បន្ទាប់​ពី​ប្រធាន​ផ្នែក​ចរចា​របស់ EU លោក Mauro Petriccione បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មុន​ថា ភាគី​ទាំង​ពីរ​នឹង​បន្ត​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ឆ្នាំ​ក្រោយ ។

តាម​រយៈ​ការ​ចរចា​នៅ​ខែមេសា ឆ្នាំ​២០១៣​កន្លង​មក ប្រទេស​ជប៉ុន​ចង់​ឲ្យ​មានការ​ដក​ពន្ធ​លើ​រថយន្ត និង​ផលិតផល​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន ខណៈ​ដែល EU ចង់​ឲ្យ​ជប៉ុន​ដក​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ដូច​ជា សាច់​ជ្រូក និង​ឈី​ស ។

គួរ​បញ្ជាក់​ថា ជប៉ុន និង​សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​២៧ បន្ទាប់​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​បាន​ហួសកំណត់​សម្រាប់​ការ​សម្រេច​កិច្ចព្រមព្រៀង​នេះ​ម្តង​ទៅ​ហើយ គឺ​នៅ​ចុងឆ្នាំ​២០១៥ ៕