ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ពូជ​ថ្មី​ប្រហែល​163​ប្រភេទរក​ឃើញ​នៅ​តំបន់​ទន្លេមេគង្គ

7 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​»​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៦ ផ្សាយ​ថា​អង្គការ​មូលនិធិ​សត្វព្រៃ​អន្តរជាតិ (WWF) បង្ហាញ​របាយការណ៍​រក​ឃើញ​សត្វ​ពូជ​ថ្មី​ចំនួន​១៦៣​ប្រភេទ ដែល​ទទួល​ការ​បញ្ជាក់​តាំងពី​ឆ្នាំ​២០១៤ ដល់​ពេល​បច្ចុប្បន្ន​នៅ​តំបន់​ទន្លេមេគង្គ

«​រ៉​យ​ទ័​រ​»​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៦ ផ្សាយ​ថា​អង្គការ​មូលនិធិ​សត្វព្រៃ​អន្តរជាតិ (WWF) បង្ហាញ​របាយការណ៍​រក​ឃើញ​សត្វ​ពូជ​ថ្មី​ចំនួន​១៦៣​ប្រភេទ ដែល​ទទួល​ការ​បញ្ជាក់​តាំងពី​ឆ្នាំ​២០១៤ ដល់​ពេល​បច្ចុប្បន្ន​នៅ​តំបន់​ទន្លេមេគង្គ ។ ក្នុង​ចំនួន​នោះ​មាន​ពស់​ពូជ​ឥន្ទធនូ​ចម្រុះ​ពណ៌​នៅ​ត្រង់​ក្បាល​, បង្កួយ​មាន​រូបរាង​ដូច​នាគ និង​តុកកែ​នៅ​ប្រទេស​ឡាវ ។ សត្វ​ទាំងនោះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ​ដោយ​ការ​ទន្ទ្រាន​យក​ដីធ្លី ។

ទន្លេមេគង្គ​ជា​តំបន់​នៃ​ការ​រស់នៅ​របស់​វត្ថុ​មានជីវិត​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ដោយ​សត្វ​មានជីវិត​ទាំងនោះ​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ពី​ការ​បរបាញ់ ។

ទន្លេមេគង្គ​មានឈ្មោះ​ថា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សត្វព្រៃ​និង​ធញ្ញជាតិ​ខុសច្បាប់ ក្រៅពី​នេះ​ក៏​មានការ​អភិវឌ្ឍ​ទន្ទ្រាន​យក​ដីធ្លី​បង្កើត​ជា​ទំនប់​ទឹក ឬ​អណ្តូងរ៉ែ​គំរាមកំហែង​ដល់​ជម្រក​របស់​សត្វព្រៃ ។

របាយការណ៍​ឆ្នាំ​២០១៦ «​របស់ WWF» ឱ្យ​ដឹង​ថា ចំនួន​បក្សី ត្រី សត្វ រស់នៅ​លើគោក និង​ក្នុង​ទឹក សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​និង​ល្មូ​ន​នៅ​ទូ​ទាំង​ពិភពលោក នឹង​ធ្លាក់​ចុះ​ប្រហែល​២​ភាគ​៣ ក្នុង​រយៈពេល​៥០​ឆ្នាំ​ខាង​មុខ ៕