ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lenovo បញ្ចេញ​ទូរស័ព្ទ​ស្វាគមន៍​ឆ្នាំ​2017

7 ឆ្នាំ មុន

lenovo ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​សម្រាប់​ស្វាគមន៍​ឆ្នាំ​២០១៧ ។ ម៉ូ​ដែល​ថ្មី​នោះ​មានឈ្មោះ​ថា Zuk Edge មាន​ទំហំ​អេ​ក្រង់​៥,៥ អ៊ី​ង ជា​ប្រភេទ Full HD មាន​កម្លាំង​ថ្ម ៣១០០mAh និង​មាន​

 lenovo ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​សម្រាប់​ស្វាគមន៍​ឆ្នាំ​២០១៧ ។ ម៉ូ​ដែល​ថ្មី​នោះ​មានឈ្មោះ​ថា Zuk Edge មាន​ទំហំ​អេ​ក្រង់​៥,៥ អ៊ី​ង ជា​ប្រភេទ Full HD មាន​កម្លាំង​ថ្ម ៣១០០mAh និង​មាន​Processor ប្រភេទ​Snapdragon ៨១២​។  វា​មាន sensor សម្រាប់​ស្គែ​ន​ម្រាមដៃ និង​មាន​កាមេរ៉ា​១៣MP ហើយ​មាន​កាមេរ៉ា​៨MP នៅ​ខាង​មុខ និង​មាន​រ៉េ​ម​៦GB មាន​ទម្ងន់​១៦០g និង​អាច​ប្រើប្រាស់​បាន​ស៊ី​ម​ដល់​ទៅ​ពីរ ។

ក្រៅពី​នេះ​ទៀត​មាន​អង្គ​ចង​ចាំ​ក្នុង​តួ​ចំនួន​៦៤GB និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android ចុង​ក្រោយ​គេ Nougat v៧.០ និង​មាន CPU ប្រភេទ Quad-core ។ Lenovo Zuk Edge មាន​ពណ៌​ចំនួន​ពីរ សម្រាប់​ជ្រើសរើស​គឺ ពណ៌​ស​សេ​រ៉ា​មិច និង​ពណ៌​ខ្មៅ​ទី​តានី​ញ៉ូ​ម ។

ទូរស័ព្ទ Zuk Edge ជា​ទូរស័ព្ទ​ដែល​ចេញ​ចុង​ក្រោយ​គេ​បំផុត​សម្រាប់​ឆ្នាំ​២០១៦​នេះ ព្រោះ​នៅ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ នឹង​ឆ្លង​ចូល​ឆ្នាំ​២០១៧​ហើយ ។ 

ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​មួយ​នេះ​មាន​លក់​តែ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​លោក​អ្នក​ចាប់អារម្មណ៍ នោះ​ប្រហែលជា​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០១៧ ។ សម្រាប់​ប្រទេស​ចិន​ប្រហែល​វា​ជា​កាដូ​ឆ្នាំ​ថ្មី​ល្អ​បំផុត សម្រាប់​អ្នក​ដែល​ចង់បាន​ទូរស័ព្ទ​ថ្មី​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៦​ប្រើប្រាស់ ៕