ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង Jennifer Lopez វិល​មក​រៀប​ការ​នឹង​គូស្នេហ៍​វិញ​ ក្រោយ​បែកបាក់​គ្នា​អស់​១៨​ឆ្នាំ

2 ខែ មុន

អាមេរិក ៖ កំពូល​តារា​សម្តែង និង​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​របស់​អា​មេ​រិ​ក Jennifer Lopez បាន​រៀប​

អាមេរិក ៖ កំពូល​តារា​សម្តែង និង​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​របស់​អា​មេ​រិ​ក Jennifer Lopez បាន​រៀប​ការ​ជាមួយនឹង​តារា​សម្តែង និង​អ្នក​ផលិតភាព​យន្ត​អា​មេ​រិ​ក​លោក Ben Affleck កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង Las Vegas​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN កាលពី​ថ្ងៃអាទិត្យ ទី ១៧​កក្កដា​។

Jennifer Lopes បាន​បញ្ជាក់​អំពី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​គាត់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយនៅ​ចុងបញ្ចប់​ឯកសារ​មានឈ្មោះ​ថ្មី​របស​គាត់​ថា Mrs. Jennifer Lynn Affleck​។

តារា​សម្តែង​ស្រី​វ័យ ៥៣​ឆ្នាំ​រូប​នេះ​សរសេរ​ដូច្នេះ​ថា «​កាលពី​យប់មិញ យើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Vegas ឈរ​តម្រង់​ជួរ​ដើម្បី​សុំ​អាជ្ញាប័ណ្ណ​ជាមួយ​គូ​ស្វាមីភរិយា ៤​គូ​ទៀត​ដែល​សុទ្ធិ​តែ​ធ្វើ​ទៅ​កាន់​ពិភព​អាពាហ៍ពិពាហ៍​»​។

សូម​បញ្ជាក់​ថា តារា​សម្តែង Jennifer Lopez និង​លោក Ben Affleck បាន​ជួប​គ្នា​គ្រា​ដំបូង​នៅ​ខែធ្នូ ឆ្នាំ ២០០១ អំឡុង​ការ​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​កំប្លែង​បែប​ស្ន​ហា​មាន​ចំណងជើង​ថា Gigli ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ចាប់ផ្តើម​បង្កើត​មិត្តភាព​ក្នុង​ជីវិត​ពិត​។

នៅ​ខែ​វិ​ច្ឆ​ការ ឆ្នាំ ២០០២ អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា ប៉ុន្តែ​បាន​ពន្យារពេល​មង្គលការ​នៅ​ខែកញ្ញា ឆ្នាំ ២០០៣ ដោយសារ​តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ គូស្នេហ៍​តារា​សម្តែង​ទាំង​ពីរ​បាន​លុប​ចោល​ពិធី​ភ្ជាប់ពាក្យ និង​ចែកផ្លូវ​គ្នា​នៅ​ខែមករា ឆ្នាំ ២០០៤​។

មុន​ពេល​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Ben Affleck តារា​សម្តែង Jennifer Lopez ធ្លាប់​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ចំនួន ២​ដង​រូ​ចម​ក​ហើយ​។

បន្ទាប់​ពី​គាត់ និង Ben Affleck បែកបាក់​គ្នា​ក្នុង​ឆ្នាំ ២០០៤ Jennifer Lopez បាន​រៀប​ការ​ជា​លើក​ទី ៣​ជាមួយនឹង​តារាចម្រៀង Marc Anthony នៅ​ខែមិថុនា ឆ្នាំ ២០០៤​។ អ្នក​ទាំង​ពីរ​បាន​បែកបាក់​គ្នា​នៅ​ក្នុង​ឆ្នាំ ២០១១​។

ទីបំផុត រយៈពេល ១៨​ឆ្នាំ​ក្រោយ អ្នក​ទាំង​ពីរ​បាន​វិល​ត្រឡប់​មក​រកគ្នា​វិញ​ក្នុង​ឆ្នាំ ២០២២ ៕ (​យោង​តាម​ប្រភព CNN)​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture