ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បឿន​លឿន​ខ្លាំង​ពេក ផ្លោង​ហោះ​ទាំង​ម៉ូតូ​និង​មនុ​ស្សបុ​.​ក​ដើម​អាកា​ស្យា

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ភ្នំស្រុក​បាន​និយាយ​ប្រាប់​ថា​ បុរស​ម្នាក់​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ខណៈ​ជិះ​ម៉ូតូ​ទៅ​បុ.កដើម​អាកា​ស្យា​នៅ​ក្បែរផ្លូវ ហេតុ ការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០២២ ស្ថិត​ត្រង់​ចំណុច​ផ្លូវបំបែក​ពី​ភូមិ​ត្រពាំង​ប្រី​យ៍…

ខេត្ត​បន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ភ្នំស្រុក​បាន​និយាយ​ប្រាប់​ថា​ បុរស​ម្នាក់​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ខណៈ​ជិះ​ម៉ូតូ​ទៅ​បុ.កដើម​អាកា​ស្យា​នៅ​ក្បែរផ្លូវ ហេតុ ការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០២២ ស្ថិត​ត្រង់​ចំណុច​ផ្លូវបំបែក​ពី​ភូមិ​ត្រពាំង​ប្រី​យ៍ ទៅ​ត្រពាំង​ក្រ​ឡុ​ង​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ ក្នុង​ភូមិ​ត្រពាំង​ប្រី​យ៍​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្ត​ប​ន្ខា​យ​មាន​ជ័យ ។

​នគរបាល​បាន​បន្ត​ប្រាប់​ថា​ ​ជន​រង​គ្រោះខាងលើ​ឈ្មោះ​ណាប់ ឈួ​ម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជិះ​​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ ១F-១៩៨១ ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា​៖ ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ទៅ​មើល​ស្រែ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​កើតហេតុ សង្ស័យ​ឡើង​ទំនប់​កាត់​ទទឹង​ផ្លូវ​មិន​បន្ថយល្បឿន​ បណ្តាល​​ឱ្យផ្លោង​ហោះ​ទាំង​មនុស្ស​និង​ម៉ូតូ ទៅ​បុក​ចំ​ដើមកា​ស្យា​ដែល​នៅ​ខាងស្តាំ​ដៃ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​តែ​ម្ដង ។ ​​

អត្ថបទសរសេរ ដោយ