ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​ឆ្នាំ​2017 រៀបចំ​ធ្វើ​នៅ​កោះ​ពេជ្រ​នា​ដើម​ខែមករា​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​មកនេះ មាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្ដី​ពី​ការ​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​មកនេះ មាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្ដី​ពី​ការ​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០១៦ ដោយ​បានការ​ចូលរួម​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក​ឧត្តមសេនីយ៍​មាស សុភា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​កីឡាករ​កង​យោធពលខេមរភូមិន្ទ ។

លោក មាស សុភា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​១៩៩៦​មក​ម៉្លេះ ដែល​កាល​ណោះ​គេ​ធ្វើ​ឡើង​នៅ​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ។ ការ​ប្រកួត​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៨ មក​រា ដើម្បី​អបអរ​ទិវា​៧ មក​រា ឆ្នាំ​២០១៧​ផង និង​ដើម្បី​គោរព​វិ​ញ្ញាន​ក្ខ​ន្ធ​ដល់​បង​ៗ និង​ពូ​ៗ​កងទ័ព​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សមរភូមិ​ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ​មាតុភូមិ ។

លោក​ឧត្តមសេនីយ៍​បាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​លើកយក​ការ​ប្រកួត​កីឡា​កងទ័ព​មក​ធ្វើ​នៅ​ទីក្រុង​រណប​កោះ​ពេជ្រ​បែប​នេះ គឺ​ដោយសារ​តែ​មានការ​ណែនាំ​ពី​លោក​ឧត្តម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ក្នុង​គោលបំណង​ឱ្យ​កងទ័ព និង​ប្រជាជន​កាន់តែ​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា ព្រោះ​ការ​ប្រកួត​នេះ​ក៏​មាន​មហាជន​ចូលរួម​ដែរ ។

ការ​​ប្រកួត​នេះ​ត្រូវ​បាន​បែងចែក​ជា​២​ប្រភេទ គឺ​ប្រភេទ​ទី​១​មាន​២០​ក្រុម​ក្នុង​មួយ​ក្រុម​មាន​គ្នា​១៥​នាក់ ក្នុង​នោះ​កងទ័ព​មាន​១១​ក្រុម និង​មហាជន​មាន​៩​ក្រុម ។ ប្រភេទ​ទី​២ មាន​១០​ក្រុម ដែល​ជា​ក្រុម​មហាជន​សុទ្ធសាធ ។ ចំណែក​វិញ្ញាសា​ប្រកួត​សម្រាប់​ប្រភេទ​ទី​១ មាន​រត់​ក​ម្ម៉​ង់​ដូ​សម្រាប់​កងទ័ព​ចម្ងាយ​៤​គីឡូម៉ែត្រ សែង​ប្រង់​ការ​ទម្ងន់​៥០​គីឡូក្រាម​ចម្ងាយ​១,៥​គីឡូម៉ែត្រ និង​រត់​ឆ្លង​ឧបសគ្គ ។ ប្រភេទ​ទី​២​មានរ​ត់ក​ម្ម៉​ង់​ដូ​ចម្ងាយ​៣​គីឡូម៉ែត្រ សែង​ប្រង់​ការ​ទម្ងន់​៥០​គីឡូក្រាម​ចម្ងាយ​១​គីឡូម៉ែត្រ និង​រត់​ឆ្លង​ឧបសគ្គ ។ នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​ប្រកួត​កីឡា​កងទ័ព​នេះ ក៏​មាន​ស្តង់​ពិព័រណ៍​លក់​ផលិតផល​ខ្មែរ​យើង ការ​តាំង​បង្ហាញ​នូវ​សម្ភារ​យោធា​មាន​ដូច​ជា​រថយន្ត​កងទ័ព​ប្រើប្រាស់​នៅ​ក្នុង​សមរភូមិ និង​រថពាសដែក​ផង​ដែរ ។ ក្រៅពី​នោះ​ក៏​មាន​ស្តង់​លក់​ផលិតផល​ខ្មែរ​យើង​សុទ្ធ​រាប់រយ​ស្តង់​ទៀត​ផង ដែល​នឹង​ញ៉ាំង​ឱ្យ​កម្មវិធី​ប្រកួត​កីឡា​កងទ័ព​ឆ្នាំ​២០១៧​នេះ មាន​ភាព​អធិក​អធម​​ក្រៃ​លែង ។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​កងទ័ព​នេះ ខាង​អូ​ឡាំ​ពិ​ក​គ្រាន់តែ​ចូលរួម​សហការ​គាំទ្រ​ប៉ុណ្ណោះ ចំពោះ​បញ្ហា​បច្ចេកទេស​វិញ គឺ​ខាង​កងទ័ព​គេ​ជា​អ្នក​រៀបចំ ។ ទោះបីជា​យ៉ាងណា រវាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក និង​កង​យោធពលខេមរភូមិន្ទ​ត្រូវ​តែ​មាន​កិច្ចសហការ​ជាមួយ​គ្នា ដោយសារ​កន្លង​មក​យើង​បាន​ចុះ​អនុស្ស​រណៈ​​ជាមួយ​គ្នា​រួច​ហើយ ៕