ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​ទេ​! ឮ​ថា ភរិយា​របស់​លោក ខេមរៈ សិរីមន្ត ពពោះ​កូន​ម្នាក់​ទៀត​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​លេច​តម្រុយ​មួយ​នេះ កំពូល​តារាចម្រៀង​ប្រុស​ដែល​លេចធ្លោ​តាម​រយៈ​នៅ​បទ​ចម្រៀង​របស់​លោក​នោះ គឺ​លោក ខេមរៈ សិរីមន្ត កំពុង​តែ​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​ផ្ទុះ​ការ​កោតសរសើរ​មិន​ដាច់​ពី​មាត់ ដោយសារ​លោក​មិន​ត្រឹមតែ​ជាតា​រា​មានឈ្មោះ​បោះ​សំឡេង​ទទួល​បាន​នៅ​ភាព​ល្បីល្បាញ​លើ​វិ​ថី​សិល្បៈ​នោះ​ទេ ចំណែកឯ​មុខរបរ​រកស៊ី​ក៏​ជោគជ័យ​ក្លាយជា​អ្នកជំនួញ​ទាំង​វ័យក្មេង ដោយ​បច្ចុប្បន្ន ឧកញ៉ា ខែ​ម ប៊ុ​ន​ថៃ ហៅ ខេ​មរ​: សិរីមន្ត​រូប​នេះ បាន​ប្រកប​អាជីព​ជា​តារាចម្រៀង និង​ជា​ថៅកែ​ដី​ឡូ​តិ៍​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

បើ​ងាក​មក​មើល​ពី​ជីវិត​ក្រុម​គ្រួសារ​របស់​លោក​វិញ កន្លង​មក ទស្សនិកជន​ជា​ច្រើន​តែងតែ​សង្កេត​ឃើញ​ឧកញ៉ា ខែ​ម ប៊ុ​ន​ថៃ ហៅ ខេមរៈ សិរីមន្ត មានជីវិត​គ្រួសារ​ប្រកបដោយ​សុភមង្គល មាន​ក្ដី​សុខ​នៅ​ក្នុង​គ្រួសារ គួរ​ឱ្យ​សរសើរ ដោយ​លោក​មាន​ប្រពន្ធ​ទាំង​ស្រស់​ស្អាត រម្យ​ទុំ សុភាព​រាបសារ ទាំង​ឆ្លាត ទាំង​ពូកែ ជា​ភរិយា​ដ៏​ល្អ​សម្រាប់​ស្វាមី និង​ជា​ម្ដាយ​ដ៏​ល្អ​សម្រាប់​កូន​ៗ អ្នក​ណា​ៗ​ក៏​ច្រណែន​នឹង​ស្នេហា​របស់​លោក​ដែរ មិន​ចេះ​ឈ្លោះប្រកែក​គ្នា មាត់ធំមាត់តូច ហើយ​ក៏​មិន​ដែល​ឃើញ​លោក មាន​រឿងរ៉ាវ​រកាំរកូស​ជាមួយ​គ្រួសារ​ម្ដងណា​ឡើយ កាន់តែ​ផ្អែមល្ហែម​ទ្វេរ​ដង ។

ក្នុង​នោះ​ផង​ដែរ និយាយ​ទៅ​ដល់​ជីវិត​គ្រួសារ បច្ចុប្បន្ន​ចំណងអាពាហ៍ពិពាហ៍​រវាង​ឧកញ៉ា ខែ​ម ប៊ុ​ន​ថៃ ហៅ ខេមរៈ សិរីមន្ត និង​ភរិយា​ជាទី​ស្រឡាញ់​របស់​លោក​ទទួល​បាន​តំណក់​ឈា​.​ម​កូនប្រុស​ស្រី​ចំនួន​៣​នាក់​ហើយ សុទ្ធតែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​កាត់​ទៅ​រក​ប៉ា​និង​ម៉ាក់​តែ​ម្ដង ។ ប៉ុន្ដែ​ថ្មី​ៗ​នេះ ឧកញ៉ា​រូប​នេះ ស្រាប់តែ​បង្ហាញ​តម្រុយ​មួយ​មក ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​នាំ​គ្នា​ដាក់​ការ​សង្ស័យ​ថា «​ភរិយា​របស់​លោក​កំពុង​ពពោះ​កូន​ទី​៤ ហើយ​មើលទៅ ។

ដោយ​លោក​ឧកញ៉ា ខែ​ម ប៊ុ​ន​ថៃ ហៅ ខេមរៈ សិរីមន្ត បាន​ចេញ​មក​បង្ហោះ​រូបថត​ផ្អែមល្ហែម​យ៉ាង​រ៉ូ​មែន​ទិច ជាមួយ​ភរិយា ហើយ​ថែម​ទាំង​ដាក់ Caption យ៉ាង​ខ្លី​តែ​មាន​ន័យ​ថា «1+1=3 ជឿ​អត់​បាទ​» ។

យ៉ាងណាមិញ តាម​រយៈ​ការ​បង្ហើប​សារ​យ៉ាង​ខ្លី​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​ឧកញ៉ា ខែ​ម ប៊ុ​ន​ថៃ ហៅ ខេមរៈ សិរីមន្ត នេះ​ដែរ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​សង្ស័យ​ថា លោក និង​ភរិយា​កំពុង​មាន​ដំណឹង​ល្អ​ឆាប់​ៗ​នេះ​ហើយ​មើលទៅ តែ​ទោះបីជា​បែប​នេះ នោះ​គ្រាន់តែ​ជា​ការ​សង្ស័យ​របស់​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​តែ​ប៉ុណ្ណោះ ចំណែក​ការ​ពិត​ទៅ​ជា​យ៉ាងណា​នោះ មាន​តែ​រង់ចាំ​មើល​ចម្លើយ​ពី​សាមីខ្លួន​ចេញ​មុខ​មក​បញ្ជាក់​នៅ​ពេល​ក្រោយ​ទៀត​ប៉ុណ្ណោះ ទើប​យើង​ដឹង​ថា តើ​រឿង​នេះ​នឹង​ទៅ​ជា​បែប​ណា? ៕