ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បន្ត​ប្រើ​រូបិយប័ណ្ណ​100Bolvar

7 ឆ្នាំ មុន

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​សៅរ៍​បាន​បន្ត​រយៈពេល​ប្រើប្រាស់​រូបិយប័ណ្ណ​១០០ Bolivar របស់​ខ្លួន រហូត​ដល់​ថ្ងៃ​ទី​២ មក​រា ក្រោយ​ពី​ការ​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​ក្រដាសប្រាក់​នេះ

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​សៅរ៍​បាន​បន្ត​រយៈពេល​ប្រើប្រាស់​រូបិយប័ណ្ណ​១០០ Bolivar របស់​ខ្លួន រហូត​ដល់​ថ្ងៃ​ទី​២ មក​រា ក្រោយ​ពី​ការ​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​ក្រដាសប្រាក់​នេះ ដោយ​ធ្វើ​ឲ្យ​ប្រទេស​គ្មាន​សាច់ប្រាក់ បង្ក​ឱ្យ​មានការ​តវ៉ា និង​អំពើ​លួច​ប្លន់ ។

លោក​ប្រធានាធិបតី Nicolas Maduro ថ្លែង​ថា ការ​សម្រេចចិត្ត​ដាក់​រូបិយប័ណ្ណ​នេះ​ឲ្យ​ប្រជាជន​ប្រើ​ឡើង​វិញ គឺ​បន្ទាប់​ពី​រូបិយប័ណ្ណ​ជំនួស​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មិន​ទាន់​អាច​ប្រើ​បាន ដោយសារ​តែ​យន្តហោះ​ដឹក​ជញ្ជូន​រូបិយប័ណ្ណ​ថ្មី​៣​គ្រឿង​រង​ការ​បំផ្លាញ ។ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​ព័ត៌មាន​លម្អិត​នៃ​ការ​បំផ្លាញ​ទេ ។ លោក​ថ្លែង​ថា ៖ « ពួក​យើង​ត្រូវ​រង់ចាំ​ការ​ដឹក​ជញ្ជូន​ក្រដាសប្រាក់​ថ្មី រួម​ទាំង​ក្រដាសប្រាក់​៥០០ Bolivar ផង​ដែរ » ។

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ត្រូវ​បាន​ញាំញី​ដោយ​អតិផរណា​ខ្ពស់​បំផុត​របស់​ពិភពលោក ហើយ​លោក Maduro បាន​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា ក្រដាសប្រាក់​១០០ Bolivar នឹង​ត្រូវ​ជំនួស​កាលពី​ស​ប្តា​ហ៍​មុន ។ វា​ជា​ក្រដាសប្រាក់​ធំ​បំផុត​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​តម្លៃ​របស់​វា​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ​២​សេន គឺ​ធ្លាក់​ចុះ​ពី​១០​សេន​នៅ​ដើមឆ្នាំ ។
ពេញ​១​ស​ប្តា​ហ៍ ប្រជាពលរដ្ឋ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បាន​តម្រង់​ជួរ​រង់ចាំ​យ៉ាង​យូរ​ដើម្បី​ដាក់​ក្រដាសប្រាក់​១០០ Bolivar លែង​មាន​តម្លៃ​របស់​ពួក​គេ​ទៅ​ក្នុង​ធនាគារ ។

នៅ​ពេល​ក្រដាសប្រាក់​នេះ​លែង​មាន​ចរាចរ​កាលពី​ថ្ងៃ​សុក្រ ហើយ​ក្រដាសប្រាក់​ជំនួស​មិន​ទាន់​បញ្ជូន​មក​ដល់​ធនាគារ ឬ​ម៉ាស៊ីន ATM ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ពឹងផ្អែក​លើ​កាត​ឥណទាន ការ​ផ្ទេរ​លុយ​តាម​ធនាគារ ឬ​ព្យាយាម​ទិញ​របស់របរ​ជាមួយ​ក្រដាសប្រាក់​ដែល​មាន​តម្លៃ​តូច និង​លំបាក​រក ។

អាជ្ញាធរ​និយាយ​ថា មានការ​តវ៉ា និង​អំពើ​លួច​ប្លន់​កាលពី​ថ្ងៃ​សុក្រ និង​ព្រឹក​ថ្ងៃ​សៅរ៍ ក្នុង​ទីក្រុង​យ៉ាង​ហោច​ណាស់​៦ រួម​ទាំង​ទីក្រុង Maracaibo ជា​កន្លែង​ដែល​ប៉ូលិស​ចុះ​បង្ក្រាប​ការ​លួច​ប្លន់​នៅ​ជិត​ធនាគារ​មួយ និង​ភាគ​ខាងកើត​រដ្ឋ Bolivar ដែល​ក្រុម​មនុស្ស​បាន​បណ្តេញ​អាជីវកម្ម​ជា​ច្រើន ។

កាលពី​ថ្ងៃ​សៅរ៍ អ្នកគាំទ្រ​រដ្ឋាភិបាល​រាប់រយ​នាក់ និង​សមាជិក​គណបក្សកាន់អំណាច​បាន​ពាក់អាវ​ក្រហម​ដើរ​ក្បួន​នៅ​ក្នុង​ទីក្រុង Caracas ដើម្បី​គាំទ្រ​លោក Maduro និង​តវ៉ា​សង្គ្រាម​សេដ្ឋកិច្ច ប្រឆាំង​នឹង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ។

ក្រោយ​ពី​ការ​ដាក់​ក្រដាសប្រាក់​នេះ​ឲ្យ​ចរាចរ​លើ​ទីផ្សារ​វិញ លោក Maduro ថ្លែង​ថា ៖ « លោក​នឹង​បន្ត​បិទ​ព្រំដែន​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី និង​ប្រេ​ស៊ី​ល រហូត​ដល់​ថ្ងៃ​ទី​២ មក​រា ក្នុង​គោលបំណង​ទប់ស្កាត់​ពួក​ម៉ាហ្វីយ៉ា ដែល​ប្រើប្រាស់​ក្រដាសប្រាក់ Bolivar និង​ដឹកនាំ​អ្នក​រិះគន់​ចំអក​ដល់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា » ។

ភាព​ចលាចល​រូបិយប័ណ្ណ​កើតឡើង ខណៈ​ប្រទេស​ដែល​សម្បូរ​ប្រេង​នេះ​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ៕