ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ! ស្រីថៃម្នាក់ត្រូវរឹត.ក​​សម្លា.ប់ក្នុងកាស៊ីណូក្បែរ​ច្រក​ទ្វារ«ដូង»

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយក្នុង​បន្ទប់​សណ្ឋាគារ និង​កាស៊ីណូ​មួយ​កន្លែងឈ្មោះ​ «​ហ្វ្រា​ណា​ស៊ី​» ក្រោយ​ពី​បុគ្គលិក​​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​រឹត​.​ក​សម្លា.ប់​យ៉ាង​សា​ហាវ​បំផុត ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយក្នុង​បន្ទប់​សណ្ឋាគារ និង​កាស៊ីណូ​មួយ​កន្លែងឈ្មោះ​ «​ហ្វ្រា​ណា​ស៊ី​» ក្រោយ​ពី​បុគ្គលិក​​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​រឹត​.​ក​សម្លាប់​យ៉ាង​សា​ហាវ​បំផុត ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២០ ធ្នូ ស្ថិត​នៅ​សណ្ឋាគារ​និង​កាស៊ីណូ «​ហ្វ្រា​ណា​ស៊ី​» ក្បែរ​ច្រក​ទ្វារ​អន្តរ ជាតិ​​ដូង ក្នុង​បន្ទប់​លេខ​២១៧ ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា សាកសព​ស្ត្រី​រង​គ្រោះ​ខាងលើ​​ឈ្មោះ​ម៉ា​នី ឆៃ​បុត្រ អាយុ​៤៤​ឆ្នាំ ជនជាតិថៃ មានស្រុក​កំណើត​នៅ​ភូមិ​អង់​ងិ​ន ស្រុក​សៃម៉ៃ ក្រុង​បាងកក ​បើតាមការ​ពិនិត្យជាក់ស្តែង ឃើញសាកសពត្រូវឃាតករយកកន្សែងមករឹត.កសម្លាប់ ។ បច្ចុប្បន្ន សមត្ថកិច្ច​ខ្មែរ​​ ​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ដើម្បី​ស្វែងរក​ចាប់​​ឃាតករ​ហើយ ដោយ​​​យក​រូបថត​ក្នុង​​កាមេរ៉ា​​ប្រគល់​ទៅ​ឱ្យ​ខាង​ភាគី​ថៃ​ ដើម្បី​ជួយ​ស្រាវជ្រាវ តែបាន​​សង្ស័យ​​​ថា ឃាតករ​នោះ​​អាច​ជា​មនុស្ស​ស្រី​ដូច​គ្នា ។

ទោះបីជា​យ៉ាងណា ឃាតកម្ម​នេះ​ហាក់ដូច​ចង់​​លាក់​បាំងអ្វី​មួយ ព្រោះ​ទាំង​​សមត្ថកិច្ច​ រួម​ទាំង​ម្ចាស់​សណ្ឋាគារ ​មិន​បាន​​សហការល្អ​ជាមួយ​​ខា​​ង​អ្ន​ក​កាសែតទេ ប្រហែលជា​មិន​ចង់ឱ្យ​ព័ត៌មាន​បែកផ្សាយ​​ច្រើន ដើម្បី​ងាយស្រួលស្វែង​រកឃាតករទេដឹង​?