ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ​សម្តេចតេជោ ហ៊ុន សែន ​បន្តទៅបំពេញទស្សនកិច្ច​​នៅទីក្រុងហូជីមិញ

7 ឆ្នាំ មុន

វៀតណាម ៖ ​មុនពេលវិលនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញនាល្ងាចថ្ងៃទី២១ ​ធ្នូនេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បាននិងកំពុងបន្តដំណើរទៅទីក្រុង​ហូជីមិញ​​ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ​និងបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរ​ថ្ងៃនៅទីនោះ ។…

វៀតណាម ៖ ​មុនពេលវិលនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញនាល្ងាចថ្ងៃទី២១ ​ធ្នូនេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បាននិងកំពុងបន្តដំណើរទៅទីក្រុង​ហូជីមិញ​​ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ​និងបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរ​ថ្ងៃនៅទីនោះ ។

កាលពីថ្ងៃទី២០​ ធ្នូ សម្តេចតេជោនាយករដ្ឋមន្រ្តី ​បានជួបចរចាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម​ ង្វៀន ស៊ុនហ្វុក ​និងអញ្ជើញចូលរួមជា​អធិបតីនៅ​ក្នុងពិធី​ចុះ​ហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣រួមមាន៖​ ១-សន្ឋិសញ្ញាស្តីពីការផ្ទេរទណ្ឌិត ​២-សន្ឋិសញ្ញាស្តីពីជំនួយទៅវិញទៅមក​ ​ផ្នែកច្បាប់លើវិស័យព្រហ្មទណ្ឌ ចុះហត្ថលេខា​ដោយ​ លោក អង្គ វង្សវឌ្ឍនា​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ និង ទី៣-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ​រវាងក្រសួងធម្មការនិងសាសនា​ និងគណៈកម្មាធិការ​ជនជាតិនៃ​​ប្រទេស​វៀតណាម ​ដែលចុះហត្ថលេខាដោយ​ លោក ប្រាក់ សុខុន ​រដ្ឋមន្រ្តីក្រសួងការបរទេស ។

មេដឹកនំាប្រទេសទាំងពីរ​បានប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការអោយបានល្អដើម្បីថែរក្សានូវសុខសន្តិភាព​ ​ និងពង្រឹងទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ​អោយកើនឡើង ៥ពាន់លានដុល្លា ​ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនទៅមុខ។

នៅក្នុងដំណើរទស្សនកិច្ចនៅ​ថ្ងៃដំបូងលើទឹកដីវៀតណាម​កាលពីថ្ងៃម្សិលមិញផងដែរ ​សម្តេចអគ្គមហា​សេនា​​បតីតេជោ ហ៊ុន សែន ​ក៍បានជួបពិភាក្សាការងារជាមួយលោក ង្វៀង ហ៊្វូជុង ​អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម , ​លោក ត្រាន់ដាយ ក្វាង ​ប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធី គឹមងិន​ ប្រធានរដ្ឋសភា ដើម្បីរឹតចំណង​​មិត្តភាពសហប្រតិបត្តិការ​ ដែលនាំមកនូវផលប្រយោជន៍ ​និងការរីកចម្រើន​សម្រាប់ប្រជាជាតិនៃ​ប្រទេស​ទាំងពីរ ៕