ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនបន្តបន្ទាប់គ្នា​ ពាក់ព័ន្ធករណីគ្រឿ.ង.ញៀ.ន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ថ្មពួក នៅ​ថ្ងៃ​ទី​១៦ ​កក្កដា នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​០២​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី បន្ទាប់​ពី​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ថ្មពួក នៅ​ថ្ងៃ​ទី​១៦ ​កក្កដា នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​០២​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី បន្ទាប់​ពី​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ និង​ស្រាវជ្រាវ​រក​ឃើញ​នូវ​សារធាតុ​ញៀ.ន​ខុសច្បាប់ ។

លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន អធិការ​នគរបាលស្រុក​ថ្មពួកបាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គំរូ បាន​ចុះ​ការពារ​កម្មវិធី​ប្រគុំ​តន្ត្រី​ខន​សឺត នៅ​ចំណុច​ផ្សារ​ធំ​គំរូ​ថ្មី ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿ.ងញៀ.ន​(​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​) ឈ្មោះ​ខឿន ញី (​ខ្ញី​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ដោយ​ឆែកឆេរ​រក​ឃើញ​ម្ស៉ៅ​ក្រាម​ស​ថ្លា​(​សង្ស័យ​ថ្នាំ​ញៀ.ន​)​ចំនួន​០៣​ថង់​តូច និង​ថ្នាំ​ញៀ.ន​ប្រភេទ​គ្រប់​ពណ៌​ក្រហម​១​ជ្រុង​ដាក់​ក្នុង​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ ដែល​ជនសង្ស័យ​បាន​ក្រ​វែង​បោះចោល​នៅ​ក្បែរ​ខ្លួន ម៉ូតូ​០១​គ្រឿង , ទូរស័ព្ទ​ដៃ​0១​គ្រឿង​, បំពង់​ប៊ឺ​ត​២​កំណត់​, ដែកកេះ​ចំនួន​០១, អំ​ពូ​ល​ភ្លើង​កែ​ឆ្នៃ​ចំនួន​១ ដែល​ដាក់​ក្នុង​កាបូប​ក្រវាត់​ចង្កេះ​នោះ ។ ជនសង្ស័យ ​ក្រោយ​ពី​ឃាត់ខ្លួន​ និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀ.នគឺ​វិជ្ជមាន​។

លោក​អធិការ​បាន​បន្ត​ថា​ ក្រោយ​ពី​ឃាត់ខ្លួន​និង​ធ្វើការ​សាកសួរ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​គោក​រមៀត នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ទៀត ឈ្មោះ អន ចិន្ដា (​ហ៊ុ​ប​) ភេទ​ស្រី​ អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បាន​ដកហូត​វត្ថុ​តាង ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​១​ថង់​តូច និងថ្នាំ​ញៀ.ន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​ ​WY​ចំនួន​១៥​គ្រាប់​។

លោក​វរសេនីយ៍ទោ ឈឿ​ន គឺ​ម​ឈុ​ន បាន​បញ្ជាក់​ថា​ ​ចំពោះ​លទ្ធផលដែល​កងកម្លាំង​នគរបាល​ស្រុក​ក​ថ្មពួក​អនុវត្ត​សម្រេច​បាន​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​និ​តិ​វិធី ​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​៕ ​

អត្ថបទសរសេរ ដោយ