ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ា​ង​ម៉េច​ចៀសវាង​ការ​ឈឺបំពង់ក

7 ឆ្នាំ មុន

ទោះបីជា​យើង​ងាយ​ឈឺ​ក្នុង​រដូវរងា តែ​ការ​ឈឺបំពង់ក​អាច​នឹង​កើត​មាន​គ្រប់​រដូវ​ទាំងអស់ ។ សូម​អនុវត្ត​តាម​ជំហាន​ទាំងនេះ​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឈឺបំពង់ក ។

១-​ក្នុងអំឡុងពេល​រដូវរងា​និង​រដូវ​ផ្តាសាយ

ទោះបីជា​យើង​ងាយ​ឈឺ​ក្នុង​រដូវរងា តែ​ការ​ឈឺបំពង់ក​អាច​នឹង​កើត​មាន​គ្រប់​រដូវ​ទាំងអស់ ។ សូម​អនុវត្ត​តាម​ជំហាន​ទាំងនេះ​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឈឺបំពង់ក ។

១-​ក្នុងអំឡុងពេល​រដូវរងា​និង​រដូវ​ផ្តាសាយ ចូរ​លាងដៃ​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់ និង​ចៀសវាង​ការ​យកដៃ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់​របស់​អ្នក  អ្នក​នឹង​អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​ផ្តាសាយ ។

២-​បើក​ម៉ាស៊ីន​បង្កើត​ចំហាយ​ទឹក​នៅ​ក្នុង​បន្ទប់​គេង​របស់​អ្នក ។ ការ​បន្ថែម​ជាតិ​សំណើម​ក្នុង​ខ្យល់​នឹង​ជួយ​រក្សា​ជាតិ​សំណើម​ក្នុង​ខ្យល់ និង​បង្ការ​កុំ​ឲ្យ​បំពង់ក​របស់​អ្នក​ស្ងួត​ពេក។

៣-​ប្រសិនបើ​អ្នក​ជក់បារី សូម​បញ្ឈប់​ជា​បន្ទាន់ ។ ផ្សែង​បារី​គឺ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្រទាប់​ខាងក្នុង​នៃ​បំពង់ក ។

៤-​ចូរ​ដកដង្ហើម​តាម​ច្រមុះ​របស់​អ្នកជា​ជាង​មាត់ ។ វា​ជា​វិធី​ធម្មជាតិ​ក្នុង​ការ​ផ្សើម​ខ្យល់​ដែល​អ្នក​ដកដង្ហើម​ចូល​ក្នុង​ខ្លួន ។

៥-​ប្រសិនបើ​អ្នក​តែងតែ​ឈឺបំពង់ក​គ្រប់ពេលវេលា សូម​ប្តូរ​ច្រាស​ដុសធ្មេញ​ថ្មី ។ បាក់តេរី​ជា​ច្រើន​ប្រមូលផ្តុំ​នៅ​លើ​សរសៃ​ច្រាស ហើយ​ប្រសិនបើ​អ្នកមាន​របួស​អញ្ចាញធ្មេញ នៅ​ពេល​អ្នក​ដុសធ្មេញ បាក់តេរី​ទាំងនោះ​អាច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​រលាក​បំពង់ក​ឡើង​វិញ ។

៦-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​ក្នុង​អំឡុង​រដូវ​ត្រជាក់ និង​រដូវ​ជំងឺ​ផ្តាសាយ​ជាមួយនឹង​វីតាមីន ឱសថ​ធម្មជាតិ និង​អាហារូបត្ថម្ភ​ល្អ​ចំពោះ​រាង​កាយ ។ អាហារ​បំប៉ន​ដ៏​ល្អ​គឺ​វីតាមីន C និង E ស័ង្កសី ម៉ា​ញ៉េ​ស្យូ​ម និង​ឱសថ​ធម្មជាតិ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដូច​ជា goldenseal និង astragalus ។ ស្របគ្នា​នេះ​ដែរ អ្នក​អាច​ចម្អិន ឬ​បន្ថែម​ខ្ទឹមស ខ្ញី ផ្សិត Shiitake និង​ផ្សិត reishi ទៅ​ក្នុង​ម្ហូបអាហារ​របស់​អ្នក​ដោយសារ​ពួក​វា​មាន​លក្ខណៈសម្បត្តិ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៕