Xiaomi បង្ហាញ​កុំព្យូទ័រ Mi Notebook Air


​Xiaomi បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បង្ហាញ​កុំព្យូទ័រ​ដំបូង​របស់​ខ្លួន​ឈ្មោះ​Mi Notebook Air ដោយ​បញ្ជាក់​ថា ក្រុមហ៊ុនទូរស័ព្ទ​នេះ​នឹង​ចូល​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​កុំព្យូទ័រ​ផង​ដែរ ។ កាលពី​ពាក់កណ្តាល​ឆ្នាំ​មុន ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង​បង្ហាញ​ផលិតផល​នេះ ។ មក​ដល់​ពេល​នេះ​កាលវិភាគ​ច្បាស់លាស់​នៃ​ការ​ដាក់​បង្ហាញ​ផលិត​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ។

តាម​រយៈ​រូបភាព​ដែល​បាន​បង្ហាញ​លើ​គេហទំព័រ​មាន​រូបរាង​ជា​ប្រភេទ​កុំព្យូទ័រ​ដែល មាន​រូបរាង​តូច​ស្តើង ។ ចំណុច​ដែល​គួរ​ឲ្យ​គេ​កត់សម្គាល់​គឺ​នៅ​ប៊ូ​តុង​ខាងស្តាំ​នៃ​អេ​ក្រង់ ឲ្យ​ឈ្មោះ​ថា សញ្ញា​បង្ហាញ​កម្លាំង​4G(4G signal strenth indicator) ។ វា​មាន​អេ​ក្រង់​១៣,៣ អ៊ិ​ញ និង​មាន​ទម្ងន់​១,២៨G ។

តាម​រយៈ​ការ​បង្ហាញ​នោះ​មាន​ន័យ​ថា កុំព្យូទ័រ​នេះ​នឹង​ធ្វើ​ឡើង​ដែល​អា​ចត​ភ្ជាប់​នឹង​ទិន្នន័យ​ទូរស័ព្ទ​ព្រោះ​វា​អាច​ដំណើរការ​បណ្តាញ​4G LTE ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង់​នឹង​កុំព្យូទ័រ​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ