ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីមើលនុះ! ឡើងអង្គុយលើអង់តែនធ្វើមិនដឹង គ្រប់គ្នា​ភ័យ​បះ​សក់

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖​ បើ​តាម​សេចក្តីរាយការណ៍​ជាបឋមឱ្យដឹងថា ​​បុរស​ម្នាក់​បាន​រត់ឡើង​លើ​អង់​តែ​នប្រៃសណីយ៍​​កម្ពុជា តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច អត់ព្រម​​ចុះ​​​ក្រោម​​ មិនដឹង​ជា​មាន​គោលបំណង​អ្វី​នោះ​ទេ ។ ខណៈ​ពេល​នេះ​ គេ​ឃើញ​មាន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​​លោកសូ ប្លា​តុង អភិបាលក្រុង​សៀមរាប និង​សមត្ថកិច្ច​កំពុង​រក​វិធី​ជួយ​សង្គ្រោះ​។

ហេតុ​ការណ៍​​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២០​ ធ្នូ ​ស្ថិត​នៅ​ក្នុង​ប្រៃសណីយ៍​កម្ពុជា ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ពី​ខាងលិច​ស្ទឹង​សៀមរាប ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

បើ​តាម​ការ​អះអាង​ពី​លោកសូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​បានឱ្យ​ដឹង​ថា ករណី​នេះ ​បាន​កើតឡើង​តាំងពី​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​​ ធ្នូ រហូត​មក​ដល់​ម៉ោងជាង​៥​ល្ងាច​​ ​ដោយបុរស​នោះ​ មិន​ព្រម​ចុះ​មក​ក្រោម​នៅឡើយ​ទេ​ ។​ លោក​បន្ត​ថា អង់​តែ​ន​ប្រៃ​ណី​យ៍ ដែល​បុរស​ម្នាក់​នេះ​ឡើង គឺ​មាន​កម្ពស់​ជិត​២០០​ម៉ែត្រ ហើយ​បុរស​ម្នាក់​នេះ​ឡើង​ បាន​ប្រមាណ​ជា​ជាង​២០​ម៉ែត្រ​ប៉ុណ្ណោះ​ទេ ​។​

លោក​បន្ត​​​ថា បើ​តាម​ការ​សន្និដ្ឋាន​ បុរស​នេះ​សង្ស័យ​បែក​ថ្នាំ​ ព្រោះ​បើ​គេ​មាន​បំណង​សម្លាប់​ខ្លួន​គេ​លោត ចុះ​មក​ក្រោយ យូរណាស់​ហើយ​ ។ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា មក​ដល់​ពេល​នេះ សមត្ថកិច្ច​រួម​ជាមួយ​ព្រោះ​សង្ឃ ព្រមទាំង​ប្រជាពលរដ្ឋ​កំពុង​តែ​លោង​លោម​​ឱ្យ​បុរស​រូប​នេះ​ចុះ​មក​ក្រោម​វិញ ប៉ុន្តែ​គេ​ក្រ​វី​តែ​ក្បាល​រហូត​។

គូរ​បញ្ជាក់​​ថា បច្ចុប្បន្ន​អាជ្ញាធរ និង​សមត្ថកិច្ច ព្រមទាំង​ព្រះ​ស​ង្ឍ និង​ប្រជាពលរដ្ឋ កំពុង​សំណូមពរ​ឱ្យ​បងប្អូន​ណា ដែល​បាន​ស្គាល់​បុរសរូប​នេះ មេត្តា​ជួយ​ផ្តល់​ដំណឹង ទៅ​ឱ្យ​ក្រុម​គ្រួសារ​របស់​គេ​ផង ដើម្បីកុំឱ្យ​យប់​ទាន់ខ្លាចក្រែងមាន​អ្វី​កើតឡើង​ជាយ​ថ​ហេតុ​នៅ​ពេល​យប់​ ។