រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ ធ្នូ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានយកអំណោយទៅជូនស្ត្រីជាម្តាយកុមារា ដែលមានជំងឺទឹកនោមប្រៃ កំពុងសំរាកព្យាលបាលនៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ ដឹកនាំដោយលោកហេង សារ៉ា រួមនឹងលោកឈុន សិរី តំណាងលោកឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន បាននាំយកអំណោយជាគ្រឿងបរិភោគ និងថវិកាមួយចំនួនរបស់លោក និងលោក
ជំទាវ ។
ក្នុងនោះដែរ លោកហង្ស វិចិត្រ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយយុវជនស្រុកស្វាយជ្រំ និងលោកជំទាវ ក៏បាននាំថវិកាផ្ទាល់ខ្លួន និងថវិការបស់សប្បុរសជននានា មកជូនដល់ដៃប្អូនស្រីដែលជាម្តាយកុមារាមានជំងឺទឹកនោមប្រៃ ដែលមានស្រុកកំណើតនៅក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងសំរាកព្យាបាលជំងឺនៅ មន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងជួបបញ្ហាខ្វះខាតក្នុងការចំណាយផ្សេងៗ។
អំណោយទាំងនោះរួមមាន អង្ករ៥០គីឡូក្រាម ត្រីខ៤០កំប៉ុង មី៤កេស ទឹកដោះគោឆៅ២ឡូ ថវិកាផ្ទាល់របស់លោកឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ១លានរៀល ថវិកាផ្ទាល់របស់លោកហង្ស វិចិត្រ និងលោកជំទាវ ២០ម៉ឺនរៀល ថវិការបស់លោកហេង សារ៉ា២០ម៉ឺនរៀល ថវិការបស់លោក Hem Rithy ១០ម៉ឺនរៀល និងថវិការបស់ប្អូនស្រី Nana Panha ១០ម៉ឺនរៀលផងដែរ ។
ចែករំលែកព័តមាននេះ