ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ក្លាយជា​មុខសញ្ញា​ចាប់អារម្មណ៍​របស់​ពិភពលោក​ក្រោយ​ការ​ផ្សព្វផ្សាយ​ពី​ប៉ាក់​គី​អាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​វត្តមាន​មក​ដល់​ប្រទេស​កម្ពុជា​របស់​កីឡាករ​ល្បីឈ្មោះ​លំដាប់​ពិភពលោក មេ​នី ប៉ាក់​គី​អៅ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន គេ​កត់​សម្គាល់ថា ប្រទេស​កម្ពុជា​បាន​ក្លាយជា​ចំណាប់អារម្មណ៍

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​វត្តមាន​មក​ដល់​ប្រទេស​កម្ពុជា​របស់​កីឡាករ​ល្បីឈ្មោះ​លំដាប់​ពិភពលោក  មេ​នី ប៉ាក់​គី​អៅ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន គេ​កត់​សម្គាល់ថា ប្រទេស​កម្ពុជា​បាន​ក្លាយជា​ចំណាប់អារម្មណ៍​របស់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​បាត់​ទៅ​ហើយ កាលពី​ពាក់កណ្ដាលខែធ្នូ​កន្លង​ទៅ ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកាស​ចុះ​មក​ថត​ស្ព​តរបស់​ប៉ាក់​គី​អៅ ក្នុង​ពេល​ខាង​មុខ ដោយ​លោក​នឹង​និយាយ​ភាសា​ខ្មែរ​ផង​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​អន្តរជាតិ គឺ​ពិតជា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មុខសញ្ញា​កាន់តែ​ប្រសើរ​ក្នុង​ក្រសែភ្នែក​អន្តរជាតិ ជា​ពិសេស​លើ​វិស័យ​កីឡា​តែ​ម្ដង ។

ក្នុង​ដំណើរ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៣​និង​១៤ ធ្នូ មុន​នោះ កីឡាករ​ប៉ាក់​គី​អៅ ដែល​អមដំណើរ​មក​ជាមួយ​ត្រូវ​គេ​ឃើញ​​ក្លាយជា​តួអង្គ​ចាប់អារម្មណ៍​នាំមុខ​គេ​ពី​សំណាក់​មហាជន​ខ្មែរ និង​អន្តរជាតិ ជាង​វត្តមាន​របស់​លោក​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​នោះ​ផង ។ ស្ទើរតែ​គ្រប់ការ​បង្ហាញខ្លួន​របស់​លោក កីឡាករ​ប៉ាក់​គី​អៅ ត្រូវ​គេ​ប្រមាញ់​ដោយ​កាមេរ៉ា​តូច​ធំ និង​មានការ​ចោមរោម​គាំទ្រ​យ៉ាង​ណែនណាន់តាន់តាប់ ជា​ពិសេស​ក្នុង​ពេល​ដែល​លោក​បង្ហាញខ្លួន​សំណេះ​សំណាល​នឹង​កីឡាករ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ក្នុង​សហព័ន្ធ​អូ​ឡាំពិ​ក​កម្ពុជា ។ អ្នកគាំទ្រ​ក្រៅពី​ឃើញ​ប្រជ្រៀត​គ្នា​ចូល​ចាប់ដៃ​លោក ម្នាក់​ៗ​ក៏​សុំ​ថតរូប​ស្ទើរតែ​ពិបាក​ឱ្យ​លោក​បង្ហាញខ្លួន​ទៅ​ហើយដោយ​សារ​តែ​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​ល្បីឈ្មោះ​លំដាប់​ពិភពលោក ។ អ្នកគាំទ្រ​ជា​ជនបរទេស​ជា​ពិសេស​គឺ​ជនជាតិ​ហ្វ៊ី​លី​ពី​ន មានការ​ផ្ដល់​ដំណឹង​ថា​ចំណាយ​លុយ​ទិញ​សំបុត្រ​មក​ស្កាត់​ជួប​កីឡាករ​រូប​នេះ​ដល់​ប្រទេស​កម្ពុជា​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​ចាប់អារម្មណ៍​យ៉ាង​សម្បើម​ក្នុង​ពេល​កីឡាករ​ប៉ាក់​គី​អៅ ជាន់​ដី​កម្ពុជា ។ កីឡាករ​រូប​នេះ​បាន​អះអាង​ថា លោក​នឹង​ចុះ​មក​ជួយ​កម្ពុជា​ក្នុង​ដំណើរ​ចុះ​មក​ជា​លើក​ទី​២ ដោយ​ក្រៅពី​ជួយ​បង្វឹក​កីឡាករ​កម្ពុជា​ឱ្យ​មាន​ជំនាញ​ប្រដាល់​អាជីព ក៏​នឹង​ស្ម័គ្រចិត្ត​ជួយ​ថត​ស្ព​ត​មួយ​ឱ្យ​កម្ពុជា​និយាយ​ពី​គ្រឿងញៀន និង​បញ្ហា​ចរាចរណ៍ ដោយ​លោក​នឹង​និយាយ​ភាសា​ខ្មែរ​នៅ​ក្នុង​ស្ព​ត​នោះ​ផង​ដែរ ។ ទោះ​មិន​ទាន់​បញ្ជាក់​​ថា ពេល​ណា​ឱ្យ​ច្បាស់​ថា​លោក​នឹង​ចុះ​មក​កម្ពុជា តែ​កីឡាករ​ប៉ាក់​គី​អៅ បាន​អះអាង​ថា លោក​នឹង​រៀបចំ​ពេលវេលា​ចុះ​មក​ឆាប់​ៗ ដើម្បី​បំពេញ​ពាក្យ​សន្យា​កុំឱ្យ​ប្រទេស​កម្ពុជា​ខកចិត្ត ។

នៅ​លើ​គណនី​ផ្លូវការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មានការ​សាទរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​សម្ដេច​បាន​ប្រកាស​ដំណឹង​នេះ​ជា​សាធារណៈ ។ ម្នាក់​ៗ​បាន​អះអាង​ថា បើ​ប៉ាក់​គី​អៅ ជួយ​បង្ហាត់​ដល់​កីឡាករ​ខ្មែរ ហើយ​ថត​ស្ព​ត​អប់រំ​មួយ​ឱ្យ​ប្រទេស​កម្ពុជា​ដោយ​មាន​ទាំង​ការ​និយាយ​ភាសា​ខ្មែរ នោះ​មិន​ខុស​ពី​ជួយ​ឱ្យ​ពិភពលោក​ចាប់អារម្មណ៍​ចំពោះ​វិស័យ​ទេសចរណ៍ និង​កីឡា​របស់​ប្រទេស​កម្ពុជា​នោះ​ទេ ដោយសារ​តែ​អ្នកខ្លះ​មិន​ទាន់​ស្គាល់​ច្បាស់​ពី​កម្ពុជា​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយ​ការ​ជ្រោមជ្រែង​របស់​កីឡាករ​ប៉ាក់​គី​អៅ គ្មាន​អ្នក​មិន​ទទួលស្គាល់​វិស័យ​កីឡា​នៅ​កម្ពុជា និង​មិន​ចាប់អារម្មណ៍​ចំពោះ​កម្ពុជា​នោះ​ទេ ដោយសារ​តែ​លោក​គឺជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ។

កីឡាករ​ប៉ាក់​គី​អៅ មុន​ការ​ចាកចេញ​បាន​អះអាង​ថា លោក​នឹង​រៀន​ភាសា​ខ្មែរ​មុន​ពេល​ថត​ស្ព​ត ហើយ​លោក​ក៏​ជឿជាក់​ថា ការ​បង្ហាញខ្លួន​របស់​លោក​ជួយ​ដល់​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​មានការ​ចាប់អារម្មណ៍​ច្រើន​ឡើង​ផង​ដែរ​។ លោក​ថា ខ្លួន​នឹង​រួមចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា និង​វិស័យ​កីឡា​នៅ​កម្ពុជា ដោយសារ​តែ​លោក​ក៏​ចង់​ឃើញ​វិស័យ​ប្រដាល់​របស់​កម្ពុជា​មានការ​រីក​ចម្រើន​ដែរ ។ លោក​ថា កម្ពុជា ជា​ប្រទេស​ដែល​លោក​ចង់​រួមចំណែក​ផ្សព្វផ្សាយ ទើប​លោក​សម្រេច​ចុះ​មក​ជា​លើក​ទី​២ ក្នុង​ពេល​ខាង​មុខ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា​នៅ​កម្ពុជា​ផង និង​ជួយ​ថត​ស្ព​ត​និយាយ​ជា​ភាសា​ខ្មែរ​ផង ដើម្បី​ឱ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា ។ លោក​ថា បើ​ការ​ចុះ​ជួយ​ក្នុង​ពេល​ខាង​មុខ​មាន​ភាព​រលូន នោះ​លោក​នឹង​ដាក់​គម្រោង​ចុះ​មក​កម្ពុជា​ក្នុង​ពេល​បន្តបន្ទាប់​ទៀត ដោយ​លោក​មិន​មាន​កំណត់​ថា​នឹង​ចុះ​មក​កម្ពុជា​តែ​ម្ដង ឬ​ជួយ​វិស័យ​កីឡា​នៅ​កម្ពុជា​តែ​ម្ដង​ហើយ​ផ្អាក​រហូត​នោះ​ទេ ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រសែភ្នែក​អន្តរជាតិ​ផ្ដោត​ការ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ បន្ទាប់​ពី​មាន​វត្តមាន​ជួយ​ផ្សព្វផ្សាយ​របស់​បុគ្គល​ល្បី​ៗ​ដូច​ជា​លោក​ឈិ​ន ឡុ​ង ដែល​ជា​តារាភាពយន្ត​ហូ​លី​វូ​ដ​ជាដើម ។ អីុចឹង​ហើយ ទើប​គម្រោង​ចុះ​ជួយ​របស់​កីឡាករ​ប៉ាក់​គី​អៅ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​មិន​ត្រឹមតែ​ចំណេញ​ទីផ្សារ​ទេសចរណ៍​ប៉ុណ្ណោះ តែ​ក៏​នឹង​មានការ​ចាប់អារម្មណ៍​លើ​វិស័យ​កីឡា​ផង​ដែរ ៕