ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ខ្មែរ​មាន​ដៃគូ​ដ៏​សម​បំផុត

7 ឆ្នាំ មុន

នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី ពន្លឺ និង​សុ​ជាតិ បាន​ក្លាយ​ខ្លួន​ជា​សិល្បៈករ​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុម «​ក្មេង​ខ្មែរ​» និង​ក៏​ជាតា​រា​ដែល​មាន​ទេព​កោ​លស​ល្យ​និពន្ធ​ចម្រៀង

នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី ពន្លឺ និង​សុ​ជាតិ បាន​ក្លាយ​ខ្លួន​ជា​សិល្បៈករ​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុម «​ក្មេង​ខ្មែរ​» និង​ក៏​ជាតា​រា​ដែល​មាន​ទេព​កោ​លស​ល្យ​និពន្ធ​ចម្រៀង​ថ្មី​ដោយ​ខ្លួនឯង​ផង​ដែរ ពួក​គេ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ ដែល​ក្នុង​នោះ​មាន​បទ​ចម្រៀង​ដ៏​ពេញ​និយម និង​ត្រូវ​បាន​យុវវ័យ​យក​មក​ច្រៀង​លេង​តាម​នោះ​គឺ បទ «​បុណ្យ​ភូមិ​» «​ខូចចិត្ត​» និង «​កុហក​» ជាដើម​។

ពន្លឺ និង​សុ​ជាតិ មាន​ដើម​កំណើត​មក​ពី​ទីកន្លែង​ខុស​គ្នា​ស្រឡះ ហើយ​អ្វី​ដែល​បណ្តាល​ឲ្យ​ពួក​គេ​ទាំង​ពីរ​បាន​រួបរួម​គ្នា​ធ្វើ​ចម្រៀង​ជាមួយ​គ្នា គឺ​ដោយសារ​ពួក​គេ​មាន​ក្តី​ស្រ​ម៉ៃ និង​ឆន្ទៈ​ដូច​គ្នា ហើយ​នេះ​ជា​កត្តា​ជម្រុញ​ឲ្យ​ពួក​គេ​សម្រេច​ជោគជ័យ​លើ​អាជីព​សិល្បៈ​ដែល​ខ្លួន​បាន​ជ្រើសរើស​។ ក្រៅពី​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​យ៉ាង​យកចិត្តទុកដាក់ ពន្លឺ និង​សុ​ជាតិ ក៏​បាន​ប្រកាន់ខ្ជាប់​នូវ​វិន័យ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ រហូត​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ភ្ជាប់​ជាមួយ​នូវ​កិត្តិយស​ដ៏​ឧត្តុ​ង​ឧត្ត​ម្ភ ហើយ​ពួក​គេ​ក៏​បាន​យកចំណេះ​ដឹង​ដែល​បាន​រៀនសូត្រ​មក​ច្នៃ​និពន្ធ និង​កែ​ច្នៃ​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​ឲ្យ​ក្លាយជា​ការ​ពិត ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការ​អប់រំ​ខ្លួន​ឲ្យ​រស់នៅ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

ទស្សនៈ​យល់​ឃើញ​ដ៏​អស្ចារ្យ​មួយ​របស់​ក្មេង​ខ្មែរ​គឺ «​ការ​រៀនសូត្រ គឺ​គ្មាន​ថ្ងៃ​បញ្ចប់​» ហើយ​នេះ​ជា​មូលហេតុ​ជំរុញ​ឲ្យ​ពួក​គេ​ទាំង​ពីរ​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៀនសូត្រ និង​ធ្វើការ​។ ក្មេង​ខ្មែរ គឺជា​យុវជន​គំរូ​ដល់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ភាព​ជឿជាក់​លើ​ខ្លួនឯង និង ជំនះ​លើ​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​ពិតជា​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ពិតប្រាកដ​មែន​។

ឆ្លង​ពី​មួយ​ដំណាក់កាល​ៗ​នៃ​ការ​វិវត្តន៍​ខ្លួន​របស់​ក្មេង​ខ្មែរ ដែល​មាន​ដូច​ជា​ការ​ខិតខំ​រៀនសូត្រ​ឲ្យ​ពូកែ ការ​ទន្ទេញមេរៀន​ឲ្យ​ចង​ចាំ​ល្អ ទេព​កោសល្យ​និពន្ធ​បទ​ភ្លេង និង​បង្កើត​ចម្រៀង​ថ្មី គឺ​សុទ្ធតែ​ត្រូវ​ពឹងផ្អែក​លើ​ខួរក្បាល​ដ៏​ល្អ និង​ភាព​ឆ្លាត​វៃ​របស់​ពួក​គេ​ទាំង​ពីរ ដោយ​ពួក​គេ​មាន ម៉េ​ក​ណូ​លា គី​ង​កុ ជា​មិត្ត ហើយ​នេះ​គឺជា​ការ​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​ពី​លក្ខណៈ​ពិសេស​នៃ​អត្ថប្រយោជន៍​របស់​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស ដែល​មានគុណ​ប្រយោជន៍​ខ្ពស់​សម្រាប់​ជំនួយ​ដល់​ការ​ចង​ចាំ និង​បំប៉ន​ខួរក្បាល​។