ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ខ្មែរសប្បាយចិត្តនាំ​ផ្សិត​ឈើ​ធម្មជាតិ​លក់​ឱ្យ​​ថៃ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ក្នុង​​រដូវ​លំហើយ​​នេះ អាជីវករ​ខ្មែរ​នៅ​លើ​តំបន់​អានសេះ​​ព្រំដែន​កម្ពុជា-ថៃ​កំពុង​តែ​សប្បាយ​រីក​រាយ​ខ្លាំង ក្នុង​ការ​នាំ​ផ្សិត​​ឈើ​ធម្មជាតិទៅលក់​​ទៅ​ឱ្យខាង​​អាជីវករ​ថៃ ដោយ​ទទួល​បាន​តម្លៃ​ថ្លៃ​សមរម្យ ​បង្កើន​​​​ចំណូល​បាន​មួយ​កម្រិត​ថែម​ទៀតដែរ ។

ប្រាប់​អ្នក​សារព័ត៌​មាននៅ​លើ​ផ្សារ​ខ្មែរ​តំបន់​អានសេះ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​ធ្នូ ​ស្ត្រីឈ្មោះ​ថន ស្រី​មុំ ជា​អាជីវករ​លក់​ផ្សិត​ឈើ បាន​​បញ្ជាក់​ថា តម្លៃ​ផ្សិត​​ឈើ​ក្រៀម​ទិញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​១​គីឡូក្រាម​តម្លៃ​១៥​បាត នឹង​អាច​លក់​បន្ត​ឲ្យ​អាជីវករ​ថៃ បាន​រហូត​២០​បាត ទៅ​២៥​បាត ។

រីឯ​ផ្សិត​ឈើ​​ស្រស់​អាច​លក់​ឲ្យ​អាជីវករ​ថៃ ក្នុង​ចន្លោះ​ពី​១៥០​បាត ទៅ​១៧០​បាត ក្នុង​១​គីឡូក្រាម ដោយ​ក្នុង​មួយ​ថ្ងៃ​អាជីវករ​ខ្មែរ​អាច​លក់​ទៅ​ឲ្យ​ថៃ ក្នុង​ចន្លោះ​ពី​៥០០​គីឡូ​គ្រាម ទៅ​៨០០​គីឡូក្រាម ។ ស្ត្រីឈ្មោះថន ស្រី​មុំ ក៏​បាន​សម្តែង​ការ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ការ​លក់​ចេញ​នូវ​កសិផល​របស់​ខ្មែរ ទៅ​ឲ្យ​ភាគី​ថៃ​ដោយ​រលូន មិន​ដូច​ពេល​មុន​ៗ​ឡើយ ដែលកន្លង​ទៅ​ភាគី​ថៃ តែងតែ​មិន​អនុញ្ញាត ឲ្យ​ពួក​គាត់​នាំ​ចេញ​កសិផល​ទៅ​លក់​ឲ្យ​អាជីវករ​ថៃ បាន រលូន​នោះ​ទេ ដូច​ជា​ផ្លែស្វាយ ភាគី​ថៃ មិន​អោយ​នាំ​ចូល​ដោយ​ចោទ​ថា ស្វាយ​ផ្លែ​ខុសរដូវ​ជាដើម ។