ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​មុខសញ្ញា​លួច​ម៉ូតូ​ ប៉ះ​ចំ​មុខសញ្ញា​ជួ​ញ​ដូរ​គ្រឿ.ង.ញៀ.ន​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ដូច​ពាក្យ​និយាយ​លេងត​ៗ​គ្នា​ថា «​រក​អុស​ប្រទះ​ឈើ​ងា.ប់​» មិន​ខុស​មែន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច ចុះ​ប្រតិបត្តិការ​តាម​ច្បាម​យកមុខ​សញ្ញា​ក្រុម​ចោរលួច​ម៉ូតូ ស្រាប់តែ​ប្រទះ​ចំ​មុខសញ្ញា​ជួញ​ដូរ​គ្រឿ.ង.ញៀ.ន ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ចំនួន​០៣​នាក់​ មាន​ប្រុស…

ខេត្តបាត់ដំបង ​៖ ដូច​ពាក្យ​និយាយ​លេងត​ៗ​គ្នា​ថា «​រក​អុស​ប្រទះ​ឈើ​ងា.ប់​» មិន​ខុស​មែន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច ចុះ​ប្រតិបត្តិការ​តាម​ច្បាម​យកមុខ​សញ្ញា​ក្រុម​ចោរលួច​ម៉ូតូ ស្រាប់តែ​ប្រទះ​ចំ​មុខសញ្ញា​ជួញ​ដូរ​គ្រឿ.ង.ញៀ.ន ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ចំនួន​០៣​នាក់​ មាន​ប្រុស មាន​ស្រី រួម​ទាំង​ដកហូត​បាន​គ្រឿ.ងញៀ.ន​ជាង​កន្លះ​គីឡូក្រាម កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រសៀល​ថ្ងៃ​ទី ១៤ កក្កដា ខណៈ​ដែល​ជន​ទាំង​០៣​នាក់​កំពុង​នាំ​គ្នា លាត​គ្រឿ.ងញៀ.ន​ហាលថ្ងៃ​នៅ​ខាងក្រោយ​ផ្ទះ​នៅ​ចំណុច​បឹង​បី ស្ថិត​ក្នុងភូមិ​សំណាង​ព្រះ​ស្រី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល​។

តាម​រយៈ​របាយ​ការ​ណ៍ លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់ ដែល​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿ.ងញៀ.ន​មាន ឈ្មោះ ផាត សុ​ភី ហៅ មុំ ភាទ ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បណ្ដោះអាសន្ន​ចំណុច​កើតហេតុ ឈ្មោះ​ចាន់ ធា ប្រុស​អាយុ​៣៧​ឆ្នាំ រស់​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង និង​ឈ្មោះ​សំ ដា​រ៉ា ភេទប្រុស ​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជន​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា ប្រព្រឹត្ត​បទល្មើស​គ្រឿ.ង.ញៀ.ន​ជាក់ស្ដែង ហើយ​ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​។ បើ​តាម​ប្រភព​ព័​ត៌​មានបាន​និយាយ​ថា ការ​ឈាន​ដល់​ការ​ក្របួច​បាន​មុខសញ្ញា​ជួញដូរ​គ្រឿ.ង.ញៀ.ន​ចំនួន​០៣​នាក់​ខាងលើ​នេះ គឺ​ជា​ចៃដន្យ​បំផុត ​។ ប្រភព​បាន​បញ្ជាក់​ថា តាម​ពិត​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​តាម​ច្បាម​យកមុខ​សញ្ញា​លួច​ម៉ូតូ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​ ។

ប៉ុន្តែ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ក្រុម​នេះ​កំពុង​នាំ​គ្នា ចាក់​គ្រឿ.ងញៀ.ន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ លាត​ហាលថ្ងៃ​នៅ​ខាងក្រោយ​ផ្ទះ ទើប​កម្លាំង​សមត្ថកិច្ច​ក្របួច​.ក​ជាប់​ទាំងប្រុស ទាំងស្រី​តែ​ម្ដង ប្រមូល​បាន​ទាំង​គ្រឿ.ង.ញៀ.ន​ផង​ដែរ ដែល​ជា​វត្ថុ​តាង ​។ នៅ​ក្នុង​របាយ​ការ​ណ៍ វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន​៖ ម្ស៉ៅ​ក្រាម​ព​ណ៌​ស ដែល​គេ​សង្ស័យ​ថ្នាំ​ញៀ.ន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០៣​ថង់ មាន​ទម្ងន់ ៥១២,៤៥​ក្រាម និងម៉ូតូ​ចំនួន​០៣​គ្រឿង រួម​ទាំង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​។

លោក សុខ សា​រិ​ន បាន​បញ្ជាក់​ថា ពេល​នេះ​ ជនសង្ស័យ​ទាំង​០៣​នាក់​កំពុង​ឃាត់ខ្លួន និង​សួរនាំ​នៅ​អធិការ​ស្រុក​ប​វេ​លនៅឡើយ តែ​ត្រៀម​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត​បន្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ហើយ​ ៕​

អត្ថបទសរសេរ ដោយ