ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​គួរ​ចៀសវាង​ការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ប្រទេស​ចិន​សង្ឃឹមថា នឹង​គ្មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ ។ ប៉ុន្តែ​ពួក​គេ​នឹង​ធ្វើ​សកម្មភាព​ត្រឹមត្រូវ​ដើម្បី​ទប់ទល់​វិញ

ប្រទេស​ចិន ៖ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ប្រទេស​ចិន​សង្ឃឹមថា នឹង​គ្មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ ។ ប៉ុន្តែ​ពួក​គេ​នឹង​ធ្វើ​សកម្មភាព​ត្រឹមត្រូវ​ដើម្បី​ទប់ទល់​វិញ ប្រសិនបើ​វា​កើតឡើង​ពិតមែន ។

លោក Zhu Guangyao ឱ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរ​គួរតែ​បោះបង់​គំនិត​ឈ្នះ​ចាញ់ ហើយ​ងាក​មក​រក​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​វិញ ។ លោក​ថ្លែង​ថា ៖ « ប្រទេស​ចិន​នឹង​ធ្វើ​សកម្មភាព​ត្រឹមត្រូវ​ដើម្បី​ទប់ទល់​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក តាម​រយៈ​ទំនាក់ទំនង​ទ្វេភាគី និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក តែ​ពួក​យើង​មិន​សង្ឃឹមថា វា​នឹង​កើតឡើង​ទេ » ។

ប្រទេស​ចិន​នឹង​មិន​ដកថយ​ក្នុង​ការ​ការពារ​អត្ថប្រយោជន៍​សំខាន់​ៗ​របស់​ខ្លួន​ទេ ដូច​ជា បូរណភាព​ទឹកដី អធិបតេយ្យភាព និង​សុវត្ថិភាព​នៃ​ប្រព័ន្ធ​នយោបាយ ។

លោក​អនុរដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ បន្ទាប់​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​អា​មេ​រិ​ក​កាន់តែ​ធ្លាក់​ចុះ​តាំងពី​ការ​បោះ​ឆ្នោត​ក្នុង​សហរដ្ឋអាមេរិក​កន្លង​មក ។

លោក Trump សន្យា​ថា នឹង​ចោទ​ប្រទេស​ចិន​ជា​អ្នក​ទម្លាក់​តម្លៃ​ប្រាក់​នៅ​ក្នុង​ថ្ងៃ​ដំបូង ខណៈ​លោក​ឡើង​កាន់​តំណែង ព្រមទាំង​ដាក់​ពន្ធ​៤៥% លើ​ផលិតផល​នាំ​ចូល​ពី​ចិន ។
ក្នុង​ខែ​នេះ ប្រទេស​ចិន​ក៏​បាន​តវ៉ា​យ៉ាង​ខ្លាំង​ផង​ដែរ បន្ទាប់​ពី​លោក Trump និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ។

លើស​ពី​នេះ កាលពី​ថ្ងៃ​សុក្រ ចិន​ចាប់​បាន​ឧបករណ៍ Drone មុជទឹក​របស់​អា​មេ​រិ​ក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើ​ឲ្យ​មានការ​បះបោរ​កាន់តែ​ខ្លាំង​ឡើង ។

កាសែត​រដ្ឋ​មួយ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ចិន​សង្ឃឹមថា នឹង​មានការ​ដោះស្រាយ​ដោយ​រលូន​ទាក់ទិន​នឹង​ការ​ចាប់​បាន​ឧបករណ៍​នេះ ។

មន្ត្រី​អា​មេ​រិ​ក​ឱ្យ​ដឹង​ថា ការ​កាត់​បន្ថយ​ចំនួន​វិស័យ​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​ការ​វិនិយោគ​ពី​បរទេស​នោះ គឺ​សំខាន់​ណាស់​សម្រាប់​ការ​ចរចា ៕