ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិវៀតណាម១៩នាក់​ ​នៅសង្កាត់ព្រែកប្រា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្គេតនិង​អនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ​សហការជាមួយនគរបាល​អន្តោប្រវេសន៍​

រាជធានីភ្នំពេញ ៖ ​កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្គេតនិង​អនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ​សហការជាមួយនគរបាល​អន្តោប្រវេសន៍​រាជធានីភ្នំពេញ ​បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទៅលើជនជាតិវៀតណាម ​ដែលមករស់នៅនិងធ្វើការខុសច្បាប់​ នៅចំណុចភូមិអូរអណ្តូង១​ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ប្រតិបត្តិការចុះត្រួតពិនិត្យកាលពីរសៀលថ្ងៃទី១៩​ ធ្នូ ២០១៦ខាងលើនេះដែរ ​ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ អ៊ុក ហៃសីឡា ​ប្រធាននាយកដ្ឋានស៊ើបអង្គេត និង​អនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ​និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ​ លោកសៀង សុខ ។

ជាលទ្ធផលសមត្ថកិច្ច ​បានរកឃើញនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២០នាក់(ស្រី២នាក់) ​ដែលពុំមានឯកសារត្រឹមត្រូវ​ ​ហើយត្រូវបាន​បញ្ចូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ដើម្បីចាត់ការតាមនីតិវិធីរបស់​ច្បាប់អន្តោប្រវេសន៍ ។

បើតាមលោកឧត្តមសេនីយ៍ទោ ​អ៊ុក ហៃសីឡា ​បានអោយដឹងថា ​ជនបរទេសណាដែលចូលមករស់នៅនិងធ្វើការដោយខុសច្បាប់​ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬ​ឯកសារពាក់ព័ន្ធផ្សេងនោះ​ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីកសាងសំណុំបែបបទ​ ស្នើទៅក្រសួងមហាផ្ទៃ​បណ្តេញ​ចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ​នៅពេលខាងមុខ ។

ចំណែកជនបរទេស​ដែលមានច្បាប់អនុញ្ញាត្តអោយរស់នៅស្របច្បាប់​ ប៉ុន្តែគ្មានលិខិតអនុញ្ញាត្តការងារ ​ពួកគេនឹង​ត្រូវពិន័យ ​៥០ម៉ឺនរៀលចូលរដ្ឋ​ រួចរងចាំផុតទិដ្ឋការនៃការ​អនុញ្ញាត្តច្បាប់រស់នៅ​ទើបសម្រេចធ្វើការបណ្តេញចេញ ៕