ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​សេចក្ដីសុខ​នៅ​ជប៉ុន​តាំង​លម្អ​ភ្លើងពណ៌​យ៉ាង​ប្រណីត

7 ឆ្នាំ មុន

ភ្លើង​តាំង​លម្អ​យ៉ាង​ប្រណីត​នៅ​ក្រុង​សេន​ដាយ ប្រទេស​ជប៉ុន សម្រាប់​«​ទិវា​នៃ​សេចក្តីសុខ​» នៅ​ដំណាច់ឆ្នាំ ។ ពិធី​នោះ​ភាសា​ជប៉ុន​ហៅ «Sendai Hikari no Pageant 2016» រៀបចំ​នៅ​ក្រុង​សេន​ដាយ ខេត្ត​មី​យ៉ា​គី

ភ្លើង​តាំង​លម្អ​យ៉ាង​ប្រណីត​នៅ​ក្រុង​សេន​ដាយ ប្រទេស​ជប៉ុន សម្រាប់​«​ទិវា​នៃ​សេចក្តីសុខ​» នៅ​ដំណាច់ឆ្នាំ ។ ពិធី​នោះ​ភាសា​ជប៉ុន​ហៅ «Sendai Hikari no Pageant 2016» រៀបចំ​នៅ​ក្រុង​សេន​ដាយ ខេត្ត​មី​យ៉ា​គី ពី​ថ្ងៃ​ទី​៩ ដល់ទី​៣១ ធ្នូ ២០១៦ ។

ពិធី «Sendai Hikari no Pageant»​រៀបចំ​ឡើង​ក្នុង​ឆ្នាំ​២០១៦​នេះ ជា​លើក​ទី​៣១ ដោយ​មាន​តាំង​លម្អ​ភ្លើងពណ៌​នៅ​បរិវេណ​ផ្លូវ​ថ្មើរជើង​ក្នុង​តំបន់ «Jozenji» ក្រុង​សេន​ដាយ។

ភ្លើង​អំ​ពូ​ល តូច​ៗ​ដាក់​តាំង​រំលេច​ចំនួន​៦០០.០០០​អំ​ពូ​ល តុបតែង​នៅ​លើ​ដើមឈើ «Zelkova» ដោយ​តម្រៀប​គ្នា​ជា​ជួរ​នៅ​ពី​សងខាង​ផ្លូវ មាន​ប្រវែង​ប្រហែល​៧០០​ម៉ែត្រ ។ នៅ​ពេល​អំ​ពូ​ល​បើកភ្លើង​នៅ​ពេល​យប់ បរិវេណ​នៅ​ជុំវិញ​ភ្លឺ​ចិ​ញាច​ចិញ្ចែង​និង​នៅ​ពេល​ធ្លាក់​ព្រិល រំលេច​ដោយ​ពណ៌​ស គួរ​ឱ្យ​គយគន់ ។

ក្រៅពី​នេះ​នៅ​ក្នុង​ពិធីបុណ្យ​គ្រី​ស្មា​ស់នឹង​មាន​តុបតែង​លម្អ​ច្រើន​ទៀត​នៅ​តាម​ទីកន្លែង​នានា ៕