ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ស្ថានភាព​ទឹក​កំពុង​ហក់​ឡើង ដើម្បី​ត្រៀមលក្ខណៈ​ជួយ​ពលរដ្ឋ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ដោយសារ​ទឹកស្ទឹង​ពោធិ៍សាត់ កំពុង​តែ​ហក់​ឡើង​ខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ នេះ លោក ចេ​ង ឡៃ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ជាវ តា​យ អភិបាល

ខេត្តពោធិ៍សាត់ ៖ ដោយសារ​ទឹកស្ទឹង​ពោធិ៍សាត់ កំពុង​តែ​ហក់​ឡើង​ខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ នេះ លោក ចេ​ង ឡៃ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ដើម្បី​ត្រៀមលក្ខណៈ​អន្តរាគមន៍​។

លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តពោធិ៍សាត់ ប្រាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ែក​ខាងលើ ជួរ​ភ្នំក្រវាញ​ជា​ច្រើន​ថ្ងៃ​កន្លង​មកនេះ ហូរ​ចូល​ស្ទឹង​អា​រ៉ៃ ក្បាល​ស្ទឹងធំ បុក​ចូល​ស្ទឹង​ពោធិ៍សាត់ ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ខ្លាំង ដែល​មាន​កម្ពស់ ៤ ម៉ែត្រ​កន្លះ ដែល​កម្រិត​ប្រកាស​អាសន្ន ៥ ម៉ែត្រ ក្នុង​ក្រុង​ពោធិ៍សាត់​។

លោក​បន្ត​ថា ទោះ​យ៉ាងនេះ​ក្តី ទឹក​នៅ​ក្នុង​ស្ទឹង​នៅឡើយ​មិន​ទាន់​ដល់​កម្រិត​ហូរ​បែក​វាល​ធ្វើ​ឲ្យ​ប៉ះពាល់​ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ ប៉ុន្តែ​នេះ​ជា​ការ​ចុះ​ត្រួតពិនិត្យ ដើម្បី​ត្រៀមលក្ខណៈ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ ប្រសិនបើ​ទឹកជំនន់​នៅ​បន្ត​ហក់​ឡើង រហូត​ដល់​កម្រិត​ប្រកាស​អាសន្ន​។ សូម​ស្ដាប់​ការ​លើក​ឡើង​របស់​លោក កែវ វៃ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តពោធិ៍សាត់​។

សូម​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផល​ប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្ទះសម្បែង មួយ​ចំនួន​នៅ​ស្រុក​វាល​វែង​។ ដោយឡែក​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង នៅ​ប៉ែក​ខាងក្រោម​អាជ្ញាធរ​ដឹកនាំ​ដោយ​លោក ចេ​ង ឡៃ អភិបាលរង​ខេត្ត កំពុង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង និង​បាន​ផ្ដល់​ថវិកា​មួយ​ចំនួន​ជូន​ដល់​ចាស់ជរា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ