ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមព្រឹកនេះ មិនទាន់រកឃើញស.ពប្រពន្ធមានផ្ទៃពោះ៧ខែឃើញនៅឡើយទេ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គិត​មក​ត្រឹម​ព្រឹកម៉ោង១០​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ មិន​ទាន់​រក​ឃើញ​ស​.​ពស្ត្រី​ជា​ប្រពន្ធ​មានផ្ទៃពោះ៧ខែនៅឡើយ​ទេ ករណី​ទឹក​កួច​មួយ​គ្រួសារ​នៅ​ខេត្តពោធិ៍សាត់ ខណៈ​កងកម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ស្វែងរក​។ លោក​អធិការ​នគរបាល​ស្រុក​វាល​វែង បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ នេះ​ថា…

ខេត្តពោធិ៍សាត់ ៖ គិត​មក​ត្រឹម​ព្រឹកម៉ោង១០​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ មិន​ទាន់​រក​ឃើញ​ស​.​ពស្ត្រី​ជា​ប្រពន្ធ​មានផ្ទៃពោះ៧ខែនៅឡើយ​ទេ ករណី​ទឹក​កួច​មួយ​គ្រួសារ​នៅ​ខេត្តពោធិ៍សាត់ ខណៈ​កងកម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ស្វែងរក​។

លោក​អធិការ​នគរបាល​ស្រុក​វាល​វែង បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ នេះ​ថា កងកម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ស្វែងរក​ស​.​ពស្ត្រី​ជា​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​មួយ​គ្រួសារ រួម​មាន​ប្ដី ប្រពន្ធ មាន​ផ្ទៃពោះ​៧​ខែ និង​កូនស្រី​អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ទឹក​ហូរ​កួច​បោក​យក​ទៅ​បាត់​ជាមួយនឹង​ម៉ូតូ ដោយ​គ្មាន​នរណា​ម្នាក់​បានឃើញ ខណៈ​ពេល​ធ្វើ​ដំណើរ​កាត់ទឹក​ដែល​កំពុង​តែ​ហូរ​ខ្លាំង នៅ​លើ​ផ្លូវ​រហូត​ដល់ ៣​ថ្ងៃ​ទើប​សាច់ញាតិ​តាម​រក​ដឹង​ថា​ស្លា​.​ប់ ។ ករណី​នេះ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ ត្រង់​ចំណុច​ស្ទឹង​កាច់ ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

លោក ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​មួយ​ឈ្មោះ ជា​សុខ​គឿ​ន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ទី​២ ត្រូវជា​ប្រពន្ធ​ឈ្មោះ ចាន់​ភក្តី អាយុ​៣៥​ឆ្នាំ និង​កូនស្រី​ទើប​អាយុ​៣​ឆ្នាំ ឈ្មោះ លី​ច​ន្ថា ហៅ​ឃៀង​ម៉ៃ គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ ឈើទាល ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

លោក​អធិការ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ក្នុង​ចន្លោះ​ម៉ោង ៦​និង​៧​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ជន​រង​គ្រោះ​មួយ​គ្រួសារ​ខាងលើ​នេះ ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥៥ ពី​ឃុំ​ថ្មដា ចុះ​មក​ខាងក្រោម ទំនង​សំដៅ​ទៅ​ផ្ទះ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៥ និង​១៥៦ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​សន្ទុះ​ទឹក​កើនឡើង​ហូរ​កាត់​កំណាត់​ផ្លូវ​យ៉ាង​កំ​ហុ​ក ហើយ​ជន​រង​គ្រោះ​សម្រេចចិត្ត​ឆ្លងកាត់​ទាំង​ប្រថុយប្រថាន បណ្ដាល​ឲ្យ​កម្លាំង​ទឹក​នាំ​យក​ជន​គ្រោះ និង​ម៉ូតូ​ធ្លាក់​ទៅ​ខាងក្រោម ដោយ​គ្មាន​នរណា​ម្នាក់​បានឃើញ​ហេតុការណ៍ ដោយសារ​ជា​តំបន់​ភ្នំ​ចន្លោះ​ទីតាំង​កើតហេតុ​មាន​ភាព​ស្ងប់ស្ងាត់​មិន​មានផ្ទះ​ប្រជាពលរដ្ឋ ។

លោក​ថា ករណី​នេះ​កើតឡើង​រយៈពេល​បី​ថ្ងៃ ពោល​មក​ដល់​ថ្ងៃ​ទី​១៤ ទើប​សាច់ញាតិ​តាម​រក និង​ម្យ៉ាងទៀត មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព និង​ម៉ូតូ​នៅ​នឹង​កន្លែង​កើតហេតុ​រាយការណ៍​មក​សមត្ថកិច្ច​ទើប​ចុះ​ដល់​កន្លែង​កើតហេតុ រក​ឃើញ​ស​.​ពពីរ​នាក់​ឪពុក និង​កូន ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​ស្ត្រី​រង​គ្រោះ​ដែល​មាន​ផ្ទៃពោះ ៧ ខែ​ហើយ​នោះ សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ