ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រង​សម្លៀក​បំពាក់​ប្រពៃណី​បញ្ចេញកាយវិការ​មិន​សមរម្យ​រង​ការ​រិះគន់​ខ្លាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​តាម​ហ្វេ​ស​ប៊ុ​ក មាន​ផ្សព្វផ្សាយ ត​ៗ​គ្នា​ពី​រូបថត​កូនកំលោះ​ក្រមុំ​មួយគូ​ក្នុង​ថ្ងៃ​មង្គលការ​ថត​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ពួក​គេ​ក្រោយ​ពី​ចប់​កម្មវិធី ។ បន្ទាប់​ពី​ម្ចាស់​រូបថត​បង្ហោះ​

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​តាម​ហ្វេ​ស​ប៊ុ​ក មាន​ផ្សព្វផ្សាយ ត​ៗ​គ្នា​ពី​រូបថត​កូនកំលោះ​ក្រមុំ​មួយគូ​ក្នុង​ថ្ងៃ​មង្គលការ​ថត​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ពួក​គេ​ក្រោយ​ពី​ចប់​កម្មវិធី ។ បន្ទាប់​ពី​ម្ចាស់​រូបថត​បង្ហោះ​លេង​ក្នុង​គណនី​ផ្ទាល់ខ្លួន​មក សម្រាប់​អ្នក​ចាប់អារម្មណ៍ និង​ទើសភ្នែក​ក៏​ចែកចាយ ត​ៗ​គ្នា ព្រោះ​ការ​ថត​សប្បាយ​របស់​ពួក​គេ​ហាក់ដូចជា​ខុស​ទំនង ខុសពេល​វេលា គឺ​ពួក​គេ​គ្រង​សម្លៀក​បំពាក់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ តែ​បែរជា​ធ្វើ​សកម្មភាព​មិន​សមរម្យ​ទៅ​វិញ ។

តាម​ការ​លើក​ឡើង​ពី​មហាជន​រាប់​ម៉ឺន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ «​លោក​កវី​អត់​ក្រឹត្យ​» ពិតជា​មិន​មាន​ចេតនា​អ្វី​ផ្សេង​ក្រៅពី​ជួយ​ស្ថាបនា និង​អភិរក្ស​វប្បធម៌​ទេ ប៉ុន្ដែ​អ្នក​ពាក់ព័ន្ធ​នឹង​រូបថត​នេះ​បែរជា​យល់​ថា​ជា​ការ​ថត​លេងសើច​សប្បាយ​ក្នុង​ថ្ងៃ​ពិសេស​ទៅ​វិញ ។

នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​លោក​កវី​អត់​ក្រឹត្យ​» បាន​សរសេរ​រៀបរាប់​ថា ៖ «​សូម​អញ្ជើញ​មហាមិត្ត​ទាំងអស់​ជួយ​ពិនិត្យ​មើលរូប​ទាំងនេះ ហើយ​ពិចារណា​តាម​ការ​គួរ​ចុះ! ខ្ញុំ​បាន​ទទួល​មក​ពី​ប្រិ​យ​មិត្ត​យើង​គាត់​ផ្ញើ​មក​ដែរ​ទេ​! មិនដឹង​ថា តើ​ការ​សម្ដែង​កាយវិការ​ចេញ​បែប​នេះ​វា​ខុស ឬ​វា​ត្រូវ​យ៉ាងណា​នោះ​ដែរ ! សម្រាប់់​ទស្សនៈ ខ្ញុំ​ៗ​មិនមែន​ជា​មន្ត្រី​ខាង​វប្បធម៌ ឬ​ក៏​អ្នក​យល់​ការ​ចេះ​ដឹង​ជ្រៅជ្រះ​ប្រពៃណី​អី​នោះ​ទេ ! ខ្ញុំ​គ្រាន់តែ​យល់​ថា ការ​ដែល​ទំនៀមទម្លាប់​ខ្មែរ​យើង​ខិតខំ​តុបតែង​កាយ​កូនប្រុស​កូនស្រី​ក្នុង​ថ្ងៃ​មង្គល​បែប​នេះ​គឺ​ដើម្បី​លើកតម្កើង​គូស្នេហ៍​មួយគូ​នេះ​ឱ្យ​បាន​ខ្ពង់ខ្ពស់​ឡើង ប្រៀប​បីដូច​ជា​បុត្រ​នៃ​អង្គ​មហាក្សត្រ (​សម័យ​ព្រះថោង និង​នាងនាគ ឬ​ព្រះបាទ​កៅ​ឌិ​ណ្ឌ និង​ព្រះ​នាង​សោ​មា ឬ​លីវ​យី​) ដែល​តំណាង​ឱ្យ​អង្គ​ក្សត្រ​មាន​ស្នេហា​បរិសុទ្ធ​លើសគេ មាន​អំណាច​ចេស្ដា មានជោគ​សិរី​លើសគេ និង​ក៏​ថ្លៃថ្នូរ​លើស​អស់​អ្នកផង​នា​ពេល​នេះ​ដែរ ! អីុ​ចឹ​ង​បានជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង ទោះបីជា​អ្នក​ក្រីក្រ​យ៉ាងណា​ក៏​តែងតែ​ត្រដេត្រដរ​ឱ្យ​កូន​បាន​ស្លៀកពាក់​តាម​បែប​អង្គ​ក្សត្រ​នេះ​ដែរ​ក្នុង​ថ្ងៃ​មង្គលការ ។ ដូចនេះ​ហើយ​ដែល​តម្រូវ​ឱ្យ​កូនប្រុស​កូនស្រី​ដែល​ជា​តួឯក​ក្នុង​វេលា​នេះ​ត្រូវ​ចេះ​ប្រកាន់​នូវ​ឥរិយាបថ កាយវិការ​បែប​ណា​ដើម្បី​ឱ្យ​សក្តិ​សម​ខ្លួន​ជា​អ្នក​ដែល​កំពុង​តែ​អស្ចារ្យ​ជាងគេ​បំផុត​ផង !

សង្កេត​មក​សម័យ​យើង​សព្វ​ថ្ងៃនេះ ទំនៀមទម្លាប់​ល្អ​ទាំងនេះ​កាន់តែ​ត្រូវ​បាន​ច្នៃ​ឱ្យ​ឃ្លាតឆ្ងាយ​ទៅ​ៗ​ពី​ទំនៀម​ដើម​ហើយ ស្រប​ពេល​ដែល​ប្រទេស​ជិតខាង​យើង ដែល​ជា​អ្នក​លួច​ប្រពៃណី​ដ៏​ល្អ​ពី​យើង​ទៅ​សោះ គេ​បែរជា​ខំ​ដុសខាត់​ឱ្យ​កាន់តែ​ភ្លឺ​ថ្លា​ខ្លាំង​ណាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ! កូន​អើយ បើ​មិនឆាប់​នាំ​គ្នា​ខំ​ថែរក្សា​អ្វី​ដែល​ល្អ​របស់​យើង​ឱ្យ​បាន​គង់វង្ស​ទេ ស្រុក​យើង​នឹង​បាត់បង់ បន្តិច​ម្ដង​ៗ​ថែម​ទៀត​ហើយ ដោយសារ​តែ​ការ​ចង់​លេងសើច មួយ​ភ្លែត​ៗ​របស់​ពួក​អ្នក​ពួក​នាង​ហ្នឹង​ណ៎ា​! » ។

បន្ទាប់​ពី​សរសេរ និង​ភ្ជាប់​ជាមួយ​រូបថត​បែប​នេះ​មក មហាជន​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ករាប់​ម៉ឺន​នាក់ ក៏​យល់​ឃើញ​ថា​មិន​ទំនង និង​មិន​សមរម្យ​ដែរ បើ​ទោះបីជា​សាមីខ្លួន ឬ​សាច់ញាតិ មិត្តភក្ដិ​ប្រតិកម្ម​ថា​នេះ​ជា​សិទ្ធិ​របស់​ពួក​គេ ជា​ថ្ងៃ​ពិសេស​របស់​ពួក​គេ​យ៉ាងណា​ក៏​ដោយ ។

គណនី​ហ្វេ​ស​ប៊ុ​កមួយ​ក្នុង​ចំណោម​រាប់​ពាន់​ផ្សេង​ទៀត​ឈ្មោះ « Chantrea Chhuon» បាន​សរសេរ​ថា ៖ « ត្រូវ​ចេះ​ជួយ​អភិរក្ស​វប្បធម៌​យើង​តាំងពី​ដូនតា ។ ត្រូវ​ចាំ​ណា Navatt Keo, ប្រពៃណី​វប្បធម៌ គឺជា​គ្រឿង​សម្គាល់​ជាតិ​សាសន៍ ។ អ្នកមាន​វប្បធម៌ ប្រពៃណី​ជា​ខ្មែរ នោះ​អ្នកជា​ឈាមជ័រ​ខ្មែរ ។ ដូច្នេះ​គ្មាន​នរណា​ប្រកាន់​អំពី​ការ​ថត​លេងសើច​បែប​នេះ​ទេ តែ​សូម​លេងសើច​តែឯង​បាន​ហើយ កុំ​បង្ហាញ​ឲ​អ្នក​ដទៃ និង​ពិភពលោក​ឃើញ​អី ព្រោះ​គេ​នឹង​សើចចំអក​ឱ្យ​យើង​ថា យើង​យក​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​មក​លេងសើច ។ អ្នកដឹង​ស្រាប់​ហើយ​ថា បច្ចុប្បន្ន ព័ត៌មាន​ត្រូវ​បាន​បែកធ្លាយ​គ្រប់​ទិស​ទី និង​គ្រប់ពេលវេលា ដោយសារ​ការ​រីក​ចម្រើន​នៃ​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា ។ ដូច្នេះ​សូម​មេត្តា​រក្សា​សេចក្តី​ថ្លៃថ្នូរ និង​កិត្តិនាម របស់​ដូនតា​ដែល​បាន​បន្សល់​ទុក​ឱ្យ​យើង​ជំនាន់​ក្រោយ​ឱ្យ​ដឹង​អំពី​អត្តសញ្ញាណ​របស់​យើង​តាម​រយៈ​វប្បធម៌ ប្រពៃណី​នេះ ។ មាន​តែ​យើង​នៅ​ជំនាន់​នេះ​ទេ​ដែល​អាច​បន្ត​រក្សា​ប្រពៃណី​វប្បធម៌​នេះ ពី​បុព្វបុរស និង​ផ្ទេរ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​រក្សា​បន្ត​ដើម្បី​ឱ្យ​ពិភពលោក​នៅ​តែ​បន្ត​ការ​ទទួលស្គាល់​ថា ប្រពៃណី វប្បធម៌ និង​ជាតិ​សាសន៍​ខ្មែរ នៅ​តែ​រស់​រវើក​និង​មានជីវិត ។ សូមអ្នក​ទាំងអស់​គ្នា​កុំ​សប្បាយ​ភ្លើតភ្លើន​ភ្លេច​វប្បធម៌​ប្រពៃណី​ខ្លួនឯង​» ។

ដោយឡែក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Rithy Nara» សរសេរ​ថា ៖ « គេ​សប្បាយចិត្ត​ថត​អី​ថត​ទៅ ទើស​អើយ​ទើស ពេល​គេ​ថត​មាន​ចាស់ទុំ​គេ​ឈប់​លេង​អីុ​ចឹ​ង​ទៀត​ហើយ ។ យ៉ាប់​មែន​អា​អ្នក​ដែល​ថាឱ្យ​គេ​ហ្នឹង តាមដាន​កូនប្រុស​ស្រី​ខ្លួនឯង​ឱ្យ​ស្រួល​ទៅ ក្រែង ថ្មើរ​ហ្នឹង​កំពុង​នៅផ្ទះ​សំណាក់​ផង​ក៏​មិនដឹង បើ​កូនលោក​អ្នក​អីុ​ចឹ​ង​ចាំ​តប​ជេរ បើ​មិនមែន​ជួយ like​ផង » ៕