ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​ប្រជាពលរដ្ឋ​៣០​ខ្នង​នៅ​ស្រុក​ឆ្លូង ប្រឈម​នឹង​ការ​បាក់​ស្រុត​ចូល​ទន្លេ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ពលរដ្ឋ​មួយ​ចំនួន​ដែល​តាំង​លំនៅ​តាម​មាត់ច្រាំង​ទន្លេមេគង្គ ក្នុងភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង សម្រេច​ជម្លៀស​ខ្លួន​ចេញ​ទៅ​កាន់​កន្លែង​សុវត្ថិភាព

ខេត្តក្រចេះ ៖ ពលរដ្ឋ​មួយ​ចំនួន​ដែល​តាំង​លំនៅ​តាម​មាត់ច្រាំង​ទន្លេមេគង្គ ក្នុងភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង សម្រេច​ជម្លៀស​ខ្លួន​ចេញ​ទៅ​កាន់​កន្លែង​សុវត្ថិភាព ខណៈ​ដែល​ដី​ច្រាំង​ទន្លេ​កំពុង​តែ​បាក់​កាន់តែ​ខ្លាំង​។ ស្ថានភាព​ការ​បាក់​ដី​ច្រាំង​ទន្លេ ត្រូវ​បាន​ពល​ដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​បញ្ជាក់​ថា បាន​កើត​មាន​ធ្ងន់ធ្ងរ​ទៅ​ដល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​ខ្មែរ និង​ឥ​ស្លា​ម នៅ​ឃុំ​ព្រែក​ស​ម៉ា​ន់ ស្រុក​ឆ្លូង ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា ខណៈ​ដែល​ស្ថានភាព​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ខ្លាំង​។

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៩ ធ្នូ​នេះ មានផ្ទះ​ឈើ​ប្រក់​សង្ក​សី​យ៉ាង​ហោច​មួយ​ខ្នង​ផ្ទះ ត្រូវ​បាន​បាក់​ស្រុត​ចូល​ក្នុង​បាតទន្លេ និង​មានផ្ទះ​ជាង​២០​ខ្នង​ផ្ទះ​ទៀត​កំពុង​តែ​យាយី​ដោយ​ការ​បាក់​ដី ហើយ​ពលរដ្ឋ​ជា​ម្ចាស់​លំនៅ​ឋាន​ក៏​កំពុង​តែ​មានការ​ព្រួយបារម្ភ​។ ពលរដ្ឋ​ខ្លះ​ដែល​បាន​រុះរើ​លំនៅ​ឋាន​ចេញពី​តំបន់​ជួរ​មាត់ទន្លេ ដែល​ប្រឈម​នឹង​ការ​បាក់ និង​បាន​ស្នាក់​នៅ​ក្រោមផ្ទះ​អ្នក​ភូមិ​មួយ​រយៈ ក៏​ដោយសារ​តែ​ពួក​គាត់​មិន​មាន​ដី​សម្រាប់​ផ្លាស់​ប្តូរ​នោះ​ទេ​។

យ៉ាងណា​ជាមួយនឹង​បាតុភាព​នេះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ត្រូវ​រុះរើ លំនៅ​ដ្ឋា​ន​ទៅ​រក​កន្លែង​សុវត្ថិភាព ខណៈ​ដែល​ពលរដ្ឋ​ទាំងនោះ​បាន​ស្នើ​តប​មក​វិញ​ឲ្យ​អាជ្ញាធរ​ជួយ​ផ្តល់​ដី​តំបន់​ណាមួយ​ឲ្យ​មក​ពួក​គាត់ ដើម្បី​រុះរើ​លំនៅ​ឋាន​ចេញ​ទៅ​រស់នៅ តំបន់​នោះ និង​បញ្ចៀស​ពី​ការ​គ្រោះថ្នាក់​។ លើក​ឡើង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ពលរដ្ឋ​ដែល​រស់នៅ​តំបន់​បាក់​ច្រាំង​អំពាវនាវ យ៉ាង​ទទូច ឲ្យ​អាជ្ញាធរ​ជួយ​រក​ទីតាំង​តំបន់​ណាមួយ​ដើម្បី​ឲ្យ​ពួក​គាត់​បាន​ជម្លៀស​ចេញ​ទៅ​សាងសង់​លំនៅ​ឋាន​នៅ​តំបន់​មាន​សុវត្ថិភាព​។

ពួក​គាត់​ថា បើ​ទោះបីជា​អ​ជ្ញា​ធរ​បាន អំពាវនាវ​ឲ្យ​ពួក​គាត់​រុះរើ​លំនៅ​ឋាន​ចេញពី​តំបន់​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាងណា​ក្តី​ក៏​ពួក​គាត់​នៅ​មិន​ទាន់​បាន​រុះរើ​នៅឡើយ​ទេ ដោយសារ​តែ​គ្មាន​ទីតាំង​ដី​ណា​ផ្សេង​ពិតប្រាកដ​។ បើ​ទោះជា​មានការ​អំពាវនាវ​បែប​នេះ​ក្តី អាជ្ញាធរ​ស្រុក នៅ​មិន​ទាន់​បាន​បញ្ជាក់​ជំហរ លើ​វិធានការ​ណាមួយ ដល់​ពលរដ្ឋ​ខ្មែរ និង​ខ្មែរឥស្លាម ដែល​កំពុង​តែ​ប្រឈម​និង​បាតុភាព បាក់​ដី​ច្រាំង​ទន្លេ​ប៉ះពាល់​ដល់​លំនៅ​ឋាន​នៅឡើយ​នោះ​ទេ​។ ដោយ​គ្រាន់តែ​ស្នើ​ឲ្យ​ពលរដ្ឋ ត្រូវ​ជម្លៀស​ចេញពី​តំបន់​ងាយ​រង​គ្រោះ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ​។

នៅ​ជុំវិញ​បាតុភាព​នេះ លោក ហេង រ​ត្ន័​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក ដែល​បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ភូមិសាស្ត្រ​នៅ​តំបន់​បាក់ ច្រាំង​នោះ​បាន​ឲ្យ​ដឹង​ថា ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​ប៉ះពាល់​ដល់​ផ្ទះ​ពលរដ្ឋ​ទាំងនោះ​ក៏​ព្រោះតែ​នៅ​តំបន់​នេះ​ស្ថិត​នៅ​ទីតាំង ដែល​ខ្សែទឹក​ហូរ​បុក​ខ្លាំង ហើយ​ដី​ក​ទន្លេ​នៅ​តំបន់​នេះ​ងាយ​នឹង​បាក់​ស្រុត​នៅ​ពេល​ដែល​ទឹក​ហូរ​ដោយ​ត្រូវ​ប្រឈម​នឹង​ការ​បាក់​ស្រុត​ដី​ជា​រៀង​រាល់​ឆ្នាំ​៕