ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ibrahimovic៖​ខ្ញុំ​អាច​លេង​ដល់​អាយុ​50​ឆ្នាំ​ឯណោះ

7 ឆ្នាំ មុន

អតីត​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត និង​បច្ចុប្បន្ន​ជា​ខ្សែប្រយុទ្ធ​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Man Utd កីឡាករ Zlatan Ibrahimovic ប្រកាស​ថា ៖ «​រូបគេ​អាច​លេង​បាល់ទាត់​រហូត​ដល់​អាយុ​៥០​ឆ្នាំ​ឯណោះ​» ។

អតីត​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត និង​បច្ចុប្បន្ន​ជា​ខ្សែប្រយុទ្ធ​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Man Utd កីឡាករ Zlatan Ibrahimovic ប្រកាស​ថា ៖ «​រូបគេ​អាច​លេង​បាល់ទាត់​រហូត​ដល់​អាយុ​៥០​ឆ្នាំ​ឯណោះ​» ។

កីឡាករ​កម្ពស់​១,៩៥​ម៉ែត្រ វ័យ​៣៥​ឆ្នាំ​រូប​នេះ បាន​អះអាង​ថា អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​ចាប់តាំងពី​រូបគេ​ចាក​ចេញពី​ក្រុម​ជើងឯក​បារាំង Ligue 1 គឺ​ក្រុម Paris SG មក​លេង​នៅ​ទឹកដី​របស់ Man Utd ។ បន្ទាប់​ពី​បង្ហាញខ្លួន​នៅ​កីឡដ្ឋាន Old Trafford សម្រាប់​រដូវ​កាល ២០១៦-២០១៧ ក្នុង​ការ​ប្រកួត​១៦​លើក​ក្នុង​នោះ Ibrahimovic រក​គ្រាប់​បាល់​បាន​១១ គ្រាប់​ឱ្យ​ក្រុម Man Utd ។ រូបគេ​រំពឹង​ថា នឹង​ត្រៀម​ចុះ​កុងត្រា​ថ្មី​បន្ទាប់​ពី​ជិត​បញ្ចប់​កុងត្រា​រយៈពេល​១​ឆ្នាំ និង​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ក្នុង​ជំនួប​ប៉ះ​ជាមួយ​ក្រុម West Brom នៅ​ពហុ​កីឡដ្ឋាន The Hawthorns កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ។ 

Ibrahimovic និយាយ​ថា ៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ទោះបីជា​ខ្ញុំ​មាន​អាយុ​៣៥​ឆ្នាំ​ក៏​ដោយ ពោល​គឺ​សន្ទុះ​ល្បឿន និង​កម្លាំង​រត់​របស់ខ្ញុំ​នៅ​តែ​ខ្លាំង​ដូច​អាយុ​២០​ឆ្នាំ​អ៊ីចឹង ។ ខ្ញុំ​គិត​ថា ខ្ញុំ​អាច​លេង​ដល់​អាយុ​៥០​ឆ្នាំ​ឯណោះ​» ៕