ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កំពង់​ឆ្នាំ​ងលើក​ផែន​ការ​ទប់​ទល់​គ្រោះ​រាំងស្ងួត​និង​ផលិត​កម្ម​សត្វ

13 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ​នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កាល​ពីព្រឹក​​​ និង​ល្ងាច​ថ្ងៃ​ទី​២៦ សីហា មាន​រៀប​ចំ​ប្រជុំ​បន្ទាន់​មួយ​ដោយ​ផ្តោត​​លើ​ការយក​ចិត្ត​ទុក​ដាក់​អំពី​ ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ឆ្នាំ​២០១០-២០១១ ដើម្បី​ទប់​ទល់​ភាពរាំង​ស្ងួត កន្លង​មក និងលើ​ការ​ងារ​ផលិតកម្ម​សត្វ​ដោយ​មាន​ការចូល​រួម​ពី​លោក​ប្រធាន​ អនុ​ប្រធានមន្ទីរ​ប្រធាន​ការិយា​ល័យ​កសិកម្ម​ស្រុក និង​មន្ត្រី​កសិកម្ម​ជា​ច្រើនរូប​ទៀត ។ អង្គ​ប្រជុំ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ដោយ​ផ្តល់​ឱកាស​ឱ្យ​ប្រធាន

ខេត្ត​កំពង់ឆ្នាំង ៖ ​នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កាល​ពីព្រឹក​​​ និង​ល្ងាច​ថ្ងៃ​ទី​២៦ សីហា មាន​រៀប​ចំ​ប្រជុំ​បន្ទាន់​មួយ​ដោយ​ផ្តោត​​លើ​ការយក​ចិត្ត​ទុក​ដាក់​អំពី​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ឆ្នាំ​២០១០-២០១១ ដើម្បី​ទប់​ទល់​ភាពរាំង​ស្ងួត កន្លង​មក និងលើ​ការ​ងារ​ផលិតកម្ម​សត្វ​ដោយ​មាន​ការចូល​រួម​ពី​លោក​ប្រធាន​ អនុ​ប្រធានមន្ទីរ​ប្រធាន​ការិយា​ល័យ​កសិកម្ម​ស្រុក និង​មន្ត្រី​កសិកម្ម​ជា​ច្រើនរូប​ទៀត ។ អង្គ​ប្រជុំ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ដោយ​ផ្តល់​ឱកាស​ឱ្យ​ប្រធាន​ការិយា​ល័យ​កសិកម្ម​តាម​ស្រុក​ធ្វើ​របាយ​ការណ៍​អំពី​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត ហើយ​ទើប​នឹង​មាន​ភ្លៀងនៅ​ចុង​ដៃ​នេះ ។ ស្រុក​ដែល​មាន​ចំណាប់​អារម្មណ៍​​ និង​យក​ចិត្ត​ទុក​ដាក់​ជាង​គេ គឺ​ស្រុក​រលា​ប្អៀរ​ ដែល​មក​ដល់​ព្រឹក​ថ្ងៃ​ទី២៦ សីហា ទើប​តែ​ធ្វើ​ស្រូវ​បាន​១៨,៤៣​% នៃ​ផ្ទៃ​ដី​សរុប​ប៉ុណ្ណោះ ។​ ចំណែក​ស្រុក​ដែលធ្វើ​បាន​ច្រើន​ជាង​គេ គឺ​ស្រុក​ជល​គិរី​ធ្វើ​បាន​១០៥,២៩% នៃ​​ផែន​ការ​ ។ ទោះ​បី​បែប​ណា​ទូ​ទាំង​ខេត្ត​​ក្នុង​ផែន​ការ​ដាំ​ដុះ​ស្រូវ​វស្សា​១០៦.៥៥០​ហិក​តា គឺ​ធ្វើ​បាន​៦៦.៩០៧ ហិកតា​ ស្មើ​នឹង​៦២,៧៩​% ។

លោក​ក្រឹង​ សំអាត ប្រធានការិយា​ល័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាល​បាន​លើក​ឡើង​ថា ក្រោយ​ពី​មា​ន​ប្រជុំ​អប់រំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ជំងឺសត្វ​ជ្រូក ​ដែលមិន​មាន​ឆ្លង​​​មកមនុស្ស​ទេនោះ ​ប្រជា​ពល​រដ្ឋ​​ក៏​បាន​ងាក​មក​​ទទួល​ទានបាន​សាច់​ជ្រូក​ឡើង​វិញ​​បន្ទាប់​ពី​ពួកគាត់​​ខ្លាច​ឆ្លង​ជំងឺ​ជ្រូក​ត្រចៀក​ខៀវមិន​ហ៊ាន​បរិ​ភោគ​ ។ ការ​បរិ​ភោគ​សាច់​ជ្រូក​គឺ​មិន​ប៉ះពាល់​ដល់​សុខ​ភាព​ទេ ប៉ុន្តែ​ត្រូវ​ចំអិន​ឱ្យ​បាន​ឆ្អិន​ល្អ ។ លោក​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ភ្នាក់​ងារ ពេទ្យ​សត្វ​មូល​ដ្ឋាន​ត្រូវ​ពិនិត្យ​រាល់​ទី​សត្ត​ឃាត​​​លើ​ផ្នែក​អនា​ម័យឱ្យ​បាន​​ល្អ និង​អនុញ្ញាត​ឱ្យ​ពិឃាត​តែ​សត្វ​ណា​មាន​សុខ​ភាព​ល្អ និង​ណែ​នាំ​អំពី​ជីវ​សុវត្ថិ​​ភាព​ផង​ដែរ ។

លោក​ង៉ាន ណា​នី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រធាន​ការិ​យា​ល័យ​កសិកម្ម​គ្រប់​ស្រុក​ និង​មន្ត្រី​មន្ទីរ​កសិ​កម្ម​ខេត្ត​ត្រូវ​ជំរុញ​ការ​បង្ក​បង្កើន​ផលស្រូវ​វស្សា​ឱ្យ​មាន​ល្បឿន​លឿន​ដោយ​ពិនិត្យ​លើ​សំណាប​ណាដែល​ចាស់​ខែ​ហួស​អាយុ​​ត្រូវ​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ផ្លាស់​ប្តូរ​ពូជ​ស្រូវ​ស្រាល​​ជា​បន្ទាន់ បើ​សិន​សំណាប​ហួស​មួយ​ខែ​ ឬ​រិចរឹល​មិន​អាច​យក​មក​ស្ទូង​បាន ​។ មន្ត្រី​កសិកម្ម​​ទាំង​អស់​ត្រូវ​ផ្តល់​បច្ចេក​ទេស​លើ​ការ​ដាំ​ដុះ​ស្រូវ​ស្រាល​ដែល​ប្រជា​ពលរដ្ឋ​បាន​ប្តូរ​ពូជ ។ ត្រូវ​ពិនិត្យ​ពី​ការ​បំផ្លាញ​របស់​សត្វ​ល្អិត កំណត់​តំបន់​រាំង​ស្ងួត តំបន់​ដែល​មានលទ្ធ​ភាពបូម​បាច​ទឹក​ដាក់​ស្រែ និង​ជំរុញ​តំបន់​ដែល​មានទឹក​ស្រាប់​ឱ្យ​ខិត​ខំដាំ​ដុះ​ឱ្យ​ទាន់ពេល​េវលា ។ ត្រូវ​ជំរុញឱ្យ​ពួក​គាត់​លើក​ទំនប់​ភ្លឺស្រែ​ទុបទឹក​ឱ្យ​មានក្នុងស្រែកុំ​បណ្តោយ​ឱ្យ​ហូរចោល​ទទេ ។ ត្រូវ​ជំរុញ​ឱ្យ​ប្រ​ជា​ពលរដ្ឋ​មាន​ការ​ថែទាំ​ស្រូវ​ដែល​ធ្វើ​រួច​​​ ពិសេស​​មន្ត្រី​កសិ​កម្ម​ស្រុក​តែ​ម្តងត្រូវ​ចុះ​ជួយ​ដល់​ពួក​គាត់​បើ​សិន​ជួប​ការ​លំបាក​អ្វី​មួយ គឺ​ចុះ​ជួយ​ភ្លាម ឬ​ទំនាក់​ទំនង​មក​មន្ទីរ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយឱ្យ​ពួក​គាត់​ធ្វើស្រូវ​ឱ្យ​ទាន់​ពេល​វេលា​ទោះជា​ចុង​ដៃក្តី ៕