ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រកបាន​មេដាយ​6​គ្រឿង​ពី​ការ​ប្រកួត​កីឡា​ប៉េតង់ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​20​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​១៨ ធ្នូ កន្លង​មកនេះ ក្រុមកីឡា​ប៉េតង់​កម្ពុជា​រកបាន​មេដាយ​ចំនួន​៦​គ្រឿង​ហើយពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​២០ នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ា​ន់​ម៉ា ។

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​១៨ ធ្នូ កន្លង​មកនេះ ក្រុមកីឡា​ប៉េតង់​កម្ពុជា​រកបាន​មេដាយ​ចំនួន​៦​គ្រឿង​ហើយពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​២០ នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​១៩ ធ្នូ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ធ្នូ ក្រុមកីឡា​កម្ពុជា​រកបាន​មេដាយ​ចំនួន​៦​គ្រឿងក្នុង​នោះ​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​៣​គ្រឿង ។ កីឡាករ​សុខ ចាន់​មាន រកបាន​មេដាយមាស​១​គ្រឿង​ពី​ការប្រកួត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ។ ចំណែក​មេដាយ​ប្រាក់​២​គ្រឿង​ទៀត រកបាន​ដោយ​កីឡាករ ឃួ​ន លី​ហ័​រ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​វិញ្ញាសា​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​នឹង​៣​នាក់​ផ្នែក​យុវជន ។ រីឯ​មេដាយ​សំរឹទ្ធ​៣គ្រឿង​ទៀត​១​គ្រឿង​រកបាន​ដោយ​កីឡាការិនី កែរ ឡេ​ង លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​២​គ្រឿង​ទៀត​រកបាន​លើ​វិញ្ញាសា​ប្រកួត​ជា​ក្រុម​៣​នាក់​ទល់​នឹង​៣​នាក់​ផ្នែក​បុរស និង​ផ្នែក​នារី ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ​ចែក​ចេញ​ជា​៣​ផ្នែក​គឺ​៖

ផ្នែក​បុរស​ដឹកនាំ​ដោយ​លោក អុ​ឹ​ម ផាត មាន​កីឡាករ​៤​រូប​គឺ កីឡាករ​សុខ ចាន់​មាន​, សៀង វ​ណ្ណា​, តឹ​ប ណ​រ៉ា និង​ហេង ថា ។

ផ្នែក​យុវជន​ដឹកនាំ​ដោយ​លោក អ៊ុ​ក យ៉ា​រី មាន​កីឡាករ​៤​រូប​គឺ កីឡាករ ទីវ រ​ដ្ឋា​, ឃួ​ន លី​ហ័​រ​, កុយ សុ​ភ័​ក្ត្រា និង​ថង់ ហាស់​សិទ្ធិ​ទេវរាជ និងផ្នែក​នារី​ដឹកនាំ​ដោយ​លោក សុខ ម៉ុង មាន​កីឡាការិនី​៤​រូប​គឺ​កីឡាការិនី កែរ ឡេ​ង​,ឃួ​ន យ៉ា​រី​, ស្រ៊ា​ង សុ​រ៉ា​ឃី​ម និង​អ៊ុ​ន ស្រី​យ៉ា ៕