ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​មិត្តភាព​អន្តរជាតិ​៖CambodiaAll-Stars 1-1 MoroccoAll-Stars

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​Cambodia All -Stars​ជាមួយ​ក្រុម Morocco All-Stars នៅ​លើ​ទីលាន​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ កន្លង​មកនេះ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១ ។

ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១​ក្រុម Morocco All-Stars រកបាន​១​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី​៥ ដោយ​កីឡាករ Essalami Saleh ពាក់អាវ​លេខ​៧ ។ ប៉ុន្តែ​ទោះបីជា​ក្រុម Morocco All-Stars ព្យាយាម​លេង​វាយបក​ដើម្បី​តាម​រក​គ្រាប់​បាល់​បន្ថែម​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ទម្លុះ​របាំង​ខ្សែការពារ​របស់​ក្រុម​Cambodia All-Stars បាន​ដែរ ។ ផ្ទុយ​ទៅ​វិញ​ចូល​ដល់​តង់​ទី​២​ក្រុម Cambodia All-Stars រកបាន​១​គ្រាប់​វិញ​នៅ​នាទី​ទី​៦៧ ដោយ​កីឡាករ Okoro Mattew Osa ពាក់អាវ​លេខ​២៤ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ បើ​ទោះ​ជា​ក្រុម​កម្ពុជា​អវត្តមាន​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​ក្ដី ក៏​ការ​ប្រកួត​នៅ​តែ​មាន​សភាព​ស្វិតស្វាញ​ដដែល គ្រាន់តែ​ឱកាស​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ក្រុម​កម្ពុជា​មាន​តិច​ជាង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​២០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ម៉ា​រ៉ុ​ក​តែ​ប៉ុណ្ណោះ ដូច្នេះ​លទ្ធផល​ចាញ់​-​ឈ្នះ​មិន​សំខាន់​សម្រាប់​ក្រុម​ណាមួយ​ឡើយ ៕