ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​ចិន​កោះ​ប្រជុំ​សេដ្ឋកិច្ច និង​កំណែទម្រង់​សម្រាប់​ឆ្នាំ​2017

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ស៊ិ​ន​ហួរ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា អ្នកដឹកនាំ​ធំ​ៗ​ក្នុង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដើម្បី​រៀបចំ​គម្រោង​សេដ្ឋកិច្ច និង​កំណែទម្រង់​សម្រាប់​ឆ្នាំ​២០១៧ ។

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ស៊ិ​ន​ហួរ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា អ្នកដឹកនាំ​ធំ​ៗ​ក្នុង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដើម្បី​រៀបចំ​គម្រោង​សេដ្ឋកិច្ច និង​កំណែទម្រង់​សម្រាប់​ឆ្នាំ​២០១៧ ។

សន្និសីទ​កិច្ចការ​សេដ្ឋកិច្ច​កណ្តាល​ប្រចាំឆ្នាំ​នេះ នឹង​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​វិនិយោគិន ដើម្បី​ទទួល​បាន​គន្លឹះ​ទាក់ទិន​នឹង​គោលនយោបាយ និង​គោលដៅ​សេដ្ឋកិច្ច​សំខាន់​ៗ​សម្រាប់​ឆ្នាំ​ក្រោយ ។

ភ្នាក់ងារ​សារព័ត៌មាន​ខាងលើ​និយាយ​ថា កិច្ចប្រជុំ​បាន​ចាប់ផ្តើម​ក្នុង​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​បាន​និយាយ​ថា តើ​ពេល​ណា​ទើប​សន្និសីទ​នេះ​ត្រូវ​បាន​បញ្ចប់​ឡើយ ។ គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៥ កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ ធ្នូ ។

អ្នកដឹកនាំ​ទាំងនោះ​បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​ថា នឹង​បន្ត​លើកតម្កើង​កំណែទម្រង់​ភាគី​ផ្គត់ផ្គង់​ក្នុង​ឆ្នាំ​២០១៧ ខណៈ​មានការ​ជំរុញ​ដល់​កំណែទម្រង់​ក្នុង​វិស័យ​រដ្ឋ និង​ហិរញ្ញវត្ថុ​ផង​ដែរ ។

រដ្ឋាភិបាល​ត្រូវ​បាន​គិត​ថា នឹង​បង្អាក់​ការ​ប្រកាស​គោលដៅ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៧ ជា​លម្អិត រួម​ទាំង​ការ​លូតលាស់ GDP ការ​វិនិយោគ និង​បរិមាណ​ប្រាក់​ដែល​មាន​ក្នុង​សេដ្ឋកិច្ច​ជាដើម រហូត​ដល់​កិច្ចប្រជុំ​សភាជាតិ​ប្រចាំឆ្នាំ​ក្នុង​ខែមីនា ។

ប្រទេស​ចិន​កំពុង​បន្តដំណើរ​ដើម្បី​សម្រេច​គោលដៅ​ការ​លូតលាស់​ប្រចាំឆ្នាំ​របស់​ខ្លួន ដែល​ស្មើនឹង​៦,៥%​ទៅ​៧%​ក្នុងឆ្នាំនេះ ប៉ុន្តែ​ក៏​បាន​ជួប​ប្រទះ​នឹង​ហានិភ័យ​ពី​ផ្នែក​អចលន​ទ្រព្យ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ សេដ្ឋកិច្ច​ចិន​ក៏​កំពុង​ជួប​ប្រទះ​នឹង​ឧបសគ្គ​ផង​ដែរ ដោយសារ​ការ​អន់​ថយ​ក្នុង​ផ្នែក​វិនិយោគ​ពី​វិស័យ​ឯកជន ទីផ្សារ​អចលនទ្រព្យ​កំពុង​ក្តៅ​គគុក និង​ចំនួន​លើស​លប់​នៃ​ឧស្សាហកម្ម ៕