ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជួសជុល​ម៉ាស៊ីន​ ស្រាប់តែ​ផ្ទុះ​កក្រើក

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កម្មករ​សា​ឡង់​បូ​ប​ខ្សាច់​២​នាក់ ខណៈ​កំពុង​ជួសជុល​ម៉ាស៊ីន​ដែល​គាំង​មិន​ដំណើរការ ស្រាប់តែ​ម៉ាស៊ីន​នោះ​ផ្ទុះ​កក្រើក​សា​ឡង់​ខ្សាច់​ …

ខេត្តរតនគិរី ៖ កម្មករ​សា​ឡង់​បូ​ប​ខ្សាច់​២​នាក់ ខណៈ​កំពុង​ជួសជុល​ម៉ាស៊ីន​ដែល​គាំង​មិន​ដំណើរការ ស្រាប់តែ​ម៉ាស៊ីន​នោះ​ផ្ទុះ​កក្រើក​សា​ឡង់​ខ្សាច់​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ទន្លេសេសាន ស្ថិត​នៅ​ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ផ្ទុះ​ម៉ាស៊ីន​បូម​ខ្សាច់​ខាងលើ ក្រុមហ៊ុន​បូម​ខ្សាច់​មិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ដឹង​ព​ត៌​មាន​លំអិត​នោះ​ទេ ។ ក្រោយ​ពី​កើតហេតុ​បាន​នាំ​គ្នា​យក​ជន​រង​គ្រោះ និង​សាកសព​ទៅ​ភ្នំពេញ​បាត់​តែ​ម្តង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ច្រឹង សែ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​វៀតណាម ជា​កម្មករ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ជនជាតិ​ចិន បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

នៅ​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដោយ​សាកសួរ​កម្មករ​នៅ​សេសសល់ ពួក​គេ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​គឺ​មាន​តែ​កម្មករ​២​នាក់​ប៉ុណ្ណោះ​នៅ​លើ​សា​ឡង់​បូម​ខ្សាច់ គ្រាន់តែ​ដឹង​ថា កំពុង​ជូ​ស​ជុល​ម៉ាស៊ីន​ដែល​គាំង​មិន​ដំណើរការ ស្រាប់តែ​១​ម៉ោង​ក្រោយមក​ក៏​លាន់ឮ​សម្លេង​ផ្ទុះ​ក៏​នាំ​គ្នារ​ត់ទៅ​មើលឃើញ​កម្មករ​ទាំង​២​នាក់​នោះ​រង​របួស​ទៅ​ហើយ ក៏​ប្រញាប់​ប្រពាល់​បញ្ជូន​ទៅ​ក្រុងភ្នំពេញ​ដើម្បី​សង្គ្រោះ​ដោយ​មិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ។

នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ម៉ាស៊ីន​នៅ​លើ​សា​ឡង់​មាន​ស្ថានភាព​ផ្ទុះ​ម៉ា​ស៊ី​បូម​ខ្សាច់ ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ប្រហែល​ម៉ាស៊ីន​ក្តៅ​ពេក ហើយ​ជួសជុល​ខុស​បច្ចេកទេស ទើប​ផ្ទុះ​បែប​នេះ ៕