ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចូល​ទស្សនា​ផ្ទះបាយ KFC កាន់តែ​មាន​ទំនុកចិត្ត​លើ​ការ​ទទួលទាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុ​អ្វី​ក៏ KFC មាន​ភាព​ល្បីល្បាញ​ខ្លាំង​ម្ល៉េះ ក្នុង​ការ​ចម្អិន​មាន​បំពង ? តើ​មាន​អ្វី​ដែល​ពិសេស ទើប​ធ្វើ​អោយ KFC មាន​ភាព​ល្បីល្បាញ​រហូត​ដល់​សព្វ​ថ្ងៃនេះ ?

រាជធានី​ភ្នំពេញ ៖ ហេតុ​អ្វី​ក៏ KFC មាន​ភាព​ល្បីល្បាញ​ខ្លាំង​ម្ល៉េះ ក្នុង​ការ​ចម្អិន​មាន​បំពង ? តើ​មាន​អ្វី​ដែល​ពិសេស ទើប​ធ្វើ​អោយ KFC មាន​ភាព​ល្បីល្បាញ​រហូត​ដល់​សព្វ​ថ្ងៃនេះ ?

ការ​ពី​ពេល​ថ្មី​ៗ​នេះ KFC បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ចូល​ទស្សនា​នៅ​ក្នុង​ផ្ទះបាយ ដើម្បី​បានឃើញ​ពី​ការ​រក្សា​ទុក​សាច់​មាន់ និង​បានឃើញ​ពី​សកម្មភាព​ចុងភៅ​របស់ KFC ប្រឡាក់សាច់​មាន់ និង​របៀប​ចម្អិន​សាច់​មាន់ ។ ហើយ​តាម​ការ​សង្កេត​ជាក់ស្ដែង និង​តាម​ការ​រៀបរាប់​ពី​អ្នក​គ្រង​គ្រង​ភោជនីយដ្ឋាន KFC ទើប​ដឹង​ថា សាច់​មាន់​ដែល KFC យក​មក​ចម្អិន​សម្រាប់​អតិថិជន​របស់​ខ្លួន​នោះ គឺ​មាន​ប្រភព​ត្រឹមត្រូវ ច្បាស់លាស់ និង​គួរ​អោយ​ទុកចិត្ត គឺ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់​មាន់​ក្នុងស្រុក ដែល​ជា​សាច់​មាន់​ស្រស់ និង​មានគុណ​ភាព​ខ្ពស់ ។

តាម​ការ​រៀបរាប់​ពី​សំណាក់​លោក អ៊ិ​ន ប៊ុ​ន​យ៉ុ​ម អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន KFC បានអោយ​ដឹង​ថា រាល់​សាច់​មាន់​ដែល​ទទួលយក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់​មាន់​ក្នុងស្រុក សុទ្ធតែ​មាន​កាលបរិច្ឆេទ​ប្រើប្រាស់​ត្រឹមត្រូវ បើ​លើស​រយៈពេល​ប្រើប្រាស់​សូ​ម្បី​តែ​កន្លះ​ម៉ោង ក៏ KFC មិន​ចម្អិន​ជូន​អតិថិជន​របស់​ខ្លួន​ដែរ ។ ចំពោះ​ការ​រក្សា​ទុក​សាច់​មាន់​វិញ​នោះ KFC ក៏​មាន​កន្លែង​រក្សា​ទុក​ត្រឹមត្រូវ មាន​ទូរ​ក្លា​ស្សេ រក្សា​សី​តុល្យ​ហ​ភាព​ទៅ​តាម​ស្តង់ដា​ត្រឹមត្រូវ​ច្បាស់លាស់ ។

ងាក​មក​ការ​ចម្អិន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន KFC វិញ គឺ​ធ្វើ​អ្វី​ស្រប​ទៅ​តាម​ក្បួន​របស់ KFC ទូ​ទាំង​ពិភពលោក ជាក់ស្ដែង​របៀប​នៃ​ការ​ប្រឡាក់សាច់​ជាមួយ​គ្រឿងផ្សំ​១១​មុខ ដែល​ធ្វើ​អោយ KFC ល្បីល្បាញ​លើ​ពិភពលោក​មក​ដល់​សព្វថ្ងៃ ក៏​មាន​វិធី​ធ្វើ​តែ​មួយ​ជា​ពិសេស​នោះ គឺ​ចង្ក្រាន​សម្រាប់​បំពង​សាច់​មាន់ ក៏​ត្រូវ​ស្រប​ទៅ​តាម​ស្ដង់ដា​ផង​ដែរ ។ ជា​ឧទាហរណ៍​សាច់​មាន់​នីមួយ​ៗ​ត្រូវ​ចម្អិន​រយៈពេល​១៥​នាទី មិន​អោយ​លើស មិន​អោយ​ខ្វះ បើ​ទោះបីជា​ភ្ញៀវ​សុំ​អោយ​ចម្អិន​យូរ​បន្តិច ក៏​ខាង​ចុងភៅ​មិន​អាច​ធ្វើ​តាម​បាន​នោះ​ទេ ព្រោះ​បើ​មិន​ដូច្នោះ​ទេ រស់ជាតិ​ដើម​របស់ KFC នឹង​បាត់បង់ ។ សរុប​មក​រាល់​ដំណាក់កាល​នីមួយ​ៗ​នៅ​ក្នុង​ដំណើរការ​ចម្អិន​សាច់​មាន់​របស់ KFC សុទ្ធតែ​ធ្វើ​ទៅ​តាម​ក្បួនខ្នាត និង​ប្រកបដោយ​អនាម័យ ចាប់តាំងពី​មុន​ពេល​ចម្អិន​រហូត​ដល់​អាហារ​ត្រូវ​បាន​លើក​ជូន​ភ្ញៀវ​ទទួលទាន​។

គួរ​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​បាន​ចូល​ទស្សនា​ក្នុង​ផ្ទះបាយ KFC សុទ្ធតែ​បាន​សរសើរ និង​និយាយ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ ការ​ទទួលទាន​សាច់​មាន់ និង​អាហារ​ផ្សេង​ទៀត​នៅ​ក្នុង KFC លែង​មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ទៀត​ហើយ ទាំង​គុណភាព​សាច់ និង​ការ​ចម្អិន​របស់​ចុងភៅ គឺ​សុទ្ធតែ​មាន​អនាម័យ និង​ស្រប​ទៅ​តាម​ស្ដង់ដា​របស់ KFC ទូ​ទាំង​ពិភពលោក​លោក ។

នេះ​គឺជា​សកម្មភាព​នៅ​ក្នុង​ទស្សនកិច្ច​ផ្ទះបាយ KFC ៖ https://www.facebook.com/KFCCambodia/videos/vb.159728924070362/1347354215307821/?type=3&theater