ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ ទទួលអំណោយសម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត

7 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ ​កាលពី​​ថ្ងៃ​ទី​១៨ ​ធ្នូ ​ក្រុម​ជំនួយការរបស់លោក​ឧត្តមសេនីយ៍ឯក ហ៊ុ​ន ម៉ា​ណែ​ត បាន​នាំ​យក​សម្ភារជា​​សំណង់​មួយ​​ចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត តាម​រយៈលោក​ ហ៊ុន ម៉ា​ណែ​ត ប្រគល់​ជូន​

ខេត្ត​ឧត្តរមានជ័យ ៖ ​កាលពី​​ថ្ងៃ​ទី​១៨ ​ធ្នូ ​ក្រុម​ជំនួយការរបស់លោក​ឧត្តមសេនីយ៍ឯក ហ៊ុ​ន ម៉ា​ណែ​ត បាន​នាំ​យក​សម្ភារជា​​សំណង់​មួយ​​ចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត តាម​រយៈលោក​ ហ៊ុន ម៉ា​ណែ​ត ប្រគល់​ជូន​អង្គភាព​ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ក្នុង​នោះ​រួម​មានស៊ីម៉ង់​តិ៍ ២០​តោន ជូន​កងពលតូច​អន្តរាគមន៍​លេខ​៤ ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល​, ស៊ីម៉ង់​តិ៍១០​តោន ស័ង្កសី១០០០​ស្លឹក ជូន​កងវរសេនាតូច​រៀបរយ​លេខ​២៦១ និង​កង​វរ​សេនា​រូ​ច​លេខ​២៦៤, ស៊ីម៉ង់​តិ៍ ១០​តោន ស័ង្កសី ១០០០​សន្លឹក​ជូន​ដល់ទី​បញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៦ ស្ថិត​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ​។

ក្នុង​ជំនួប​សំណេះសំណាល លោក​វរសេនីយ៍ឯក មែ ស៊ី​ថន ជំនួយការឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ​សម្ភារ​សំណង់​​ទាំងនេះ គឺជា​អំណោយ​របស់​សម្តេច​ទាំង​ពីរ ឆ្លើយ​​តប​ទៅ​នឹង​តម្រូវការ​របស់​អង្គភាព​ដែល​បានស្នើឡើង​​តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត ក្នុង​ពេល​​លោក​ចុះ​សាកសួរ​ទុក្ខ​នាយទាហាន និង​ពល​ទាហាន​ ដោយ​ផ្ទាល​នៅ​តាម​អង្គភាព​នានា​ កាលពី​ពេល​ថ្មី​ៗ​នេះ​ ។