ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង ​«​កំពូល​ល្ងង់​នៅ​អាស៊ី​» ទាក់ទាញ​ចំណូល​​៨​​ម៉ឺន​​ដុល្លារ​

7 ឆ្នាំ មុន

រឿង ​«​កំពូល​ល្ងង់​នៅ​អាស៊ី​»​ របស់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​ បាន​ដាក់​បញ្ចាំង​បាន​រយៈពេល​៤​ថ្ងៃ​ កាលពី​ស​ប្តា​ហ៍​មុន ​រហូត​មានការ​ទាក់ទាញ​បន្ទាប់​ពី​សម្ពោធ​រួច​ ។​ យ៉ាងណាមិញ ​ខ្សែ​រឿង​កំប្លែង​មួយ​នេះ​ ទទួល​បានការ​ពេញ​និយម​ ព្រោះតែ​បាន​ដំណើរការ​បញ្ចាំង​ត្រឹម​៤​ថ្ងៃ​ មាន​សន្ទុះ​អ្នក​ចូល​ទស្សនា​ច្រើន ​រហូត​រក​ប្រាក់​បាន​ដល់​ទៅ​៨​ម៉ឺន​ដុល្លារ ​ធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម​ស្ទើរតែ​មិន​ជឿ​ ។

រឿង ​«​កំពូល​ល្ងង់​នៅ​អាស៊ី​»​ របស់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​ បាន​ដាក់​បញ្ចាំង​បាន​រយៈពេល​៤​ថ្ងៃ​ កាលពី​ស​ប្តា​ហ៍​មុន ​រហូត​មានការ​ទាក់ទាញ​បន្ទាប់​ពី​សម្ពោធ​រួច​ ។​ យ៉ាងណាមិញ ​ខ្សែ​រឿង​កំប្លែង​មួយ​នេះ​ ទទួល​បានការ​ពេញ​និយម​ ព្រោះតែ​បាន​ដំណើរការ​បញ្ចាំង​ត្រឹម​៤​ថ្ងៃ​ មាន​សន្ទុះ​អ្នក​ចូល​ទស្សនា​ច្រើន ​រហូត​រក​ប្រាក់​បាន​ដល់​ទៅ​៨​ម៉ឺន​ដុល្លារ ​ធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម​ស្ទើរតែ​មិន​ជឿ​ ។

យ៉ាងណាមិញ​ នេះ​ជា​តួលេខ​មួយ​មានការ​ភ្ញាក់ផ្អើល​ ព្រោះថា​រយៈពេល​៤​ថ្ងៃ​ខ្ទង់​ចំណូល​បាន​មក​ពី​ការ​ដាក់​បញ្ចាំង​នេះ​ មាន​សន្ទុះ​កើន​អ្នក​ទស្សនា​ ហើយ​មាន​សន្ទុះ​ប្រាក់​ចំណូល​៨​ម៉ឺន​ដុល្លារ​ ដែល​បាន​បង្ហាញ​ឲ្យ​ម្ចាស់​រោងកុន​ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន​មានការ​ចាប់អារម្មណ៍​ ចំពោះ​ភាព​សាយភាយ​ការ​ទាក់ទាញ​មួយ​នេះ​។

លោក​ឡេ​ង ណា​វ៉ា​ត់​ត្រា​ ថៅកែ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​ភាពយន្ត​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​រូបភាព​មួយ​ដែល​លោក​មិន​ចង់​ជឿ​ គ្រា​ដែល​ក្នុង​ចិត្ត​គិត​ត្រឹមតែ​ការ​ស្ទាបស្ទង់​ទីផ្សារ​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​នេះ​ ជា​ការ​ទាក់ទាញ​មួយ​ហើយ​ប្រាក់​ចំណូល​៨​ម៉ឺន​ដុល្លារ​នេះ ​ដែល​បាន​ពី​ការ​បញ្ចាំង​៤​ថ្ងៃ​ នៅ​មិន​ទាន់​មានការ​ចែក​គ្នា​រវាង​រោងកុន​ និង​ជាមួយ​ម្ចាស់​ផលិតកម្ម​នៅឡើយ​ទេ​ តែ​លោក​សប្បាយចិត្ត​ដោយ​រំពឹង​ថា​ តួលេខ​ចេះ​តែ​បន្ត​ហក់​ឡើង​ទៅ​មុខ​ល្អ​ជាង​នេះ​ទៀត​ ។

​លោក​ថា​ នៅ​តាម​រោងកុន​មួយ​ចំនួន​មាន​អ្នក​ទៅ​ទស្សនា​យ៉ាង​កកកុញ ​ព្រោះថា​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​អ្នក​មក​មើល​ច្រើន​ហើយ​ចំណូល​បាន​ច្រើន​ពាន់​ដុល្លារ​ ស្ទើរ​ចង់​ស្រក់​ទឹកភ្នែក ខណៈដែល​រឿង​មួយ​នេះ​ មានការ​ពេញ​និយម​ព្រោះថា​ នេះ​ជា​សា្ន​ដៃ​ដំបូង​របស់​លោក​និង​ក្រុមការងារ​ ។ ​យ៉ាងណាមិញ​ ពី​ដំបូង​លោក​គិត​ថា ​សុំ​យក​ខាត​តិចតួច​ឬ​ស្មើរ​ដើម ​ដើម្បី​យក​ជា​បទ​ពិសោធន៍ ​តែ​នេះ​ជាលទ្ធ​ផល​​ចេញ​មក​ប្រសើរ​ឡើង​ដែល​នាំ​មក​នូវ​ភាព​រីករាយ​យ៉ាង​ខ្លាំង​។​

ទោះបីជា​បែប​ណា​ លោក​នឹង​ពាំនាំ​យក​រឿង ​«​កំពូល​ល្ងង់​នៅ​អាស៊ី​»​ នេះ​ ចាក់​បញ្ចាំង​នៅ​តាម​ខេត្ត​ផ្សេង​ទៀត​ ខណៈ​មាននៅ​សៀម​រាប​ហើយ​ និង​បន្ត​ទៅ​ខេត្តកំពង់ចាម​ បាត់​ដើម​បន្ទាប់​ពី​មាន​អ្នក​សំណូមពរ​ ។ ​ដូចនេះ​ លោក​សូម​អញ្ជើញ​អ្នក​មិន​ទាន់​បាន​ទស្សនា​អាច​បន្ត​ការ​មក​ទស្សនា​ហើយ​អ្នក​នៅ​តាម​ខេត្ត​ខាងលើ​សូម​រង់ចាំ​ការ​មក​ដល់​ខ្សែភាពយន្ត​នេះ​ នៅ​ពេល​ឆាប់​ៗ​បំផុត​នេះ​គ្រា​ដែល​លោក​ និង​ក្រុមការងារ​កំពុង​រៀបចំ​ឲ្យ​លឿន​បំផុត​ ។​ តារា​សម្តែង​នៅ​ក្នុង​រឿង​នេះ ​មាន​នាយ​ពាក់​មី នាយ​គ្រឿង នាយ​កណ្តុរ លោក​ម៉ា​រ៉ា​បុ​ណ្ណា​ជាដើម​ ។