LG ចាប់​ដៃគូ​ជាមួយ Apple, Google និង Microsoft


​សាំ​ស៊ុ​ង​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បាន​បង្កើត​ទូរស័ព្ទ​បត់​បាន តែ​ពេល​នេះ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​យក្ស​ផ្សេង​ទៀត​ដូច​ជា​ក្រុមហ៊ុន​LG-Apple ,Google និង​ក្រុមហ៊ុន​Microsoft បាន​រួមដៃគ្នា​អភិវឌ្ឍន៍​អេ​ក្រង់ OLED បត់​បាន​ដោយ​ខ្លួនឯង ។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​កូរ៉េ​ខាងត្បូង​LG បាន​និយាយ​ថា ក្រុមហ៊ុន​LG បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Apple ក្រុមហ៊ុន​Google និង​ក្រុមហ៊ុន​Microsoft ក្នុង​ភារកិច្ច​បង្កើត​អេ​ក្រង់​បត់​បាន ។

វា​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មាន​ព័ត៌មាន​ថា LG ព្យាយាម​បង្កើត​អេ​ក្រង់​បត់​បាន​។ ព័ត៌មាន​នោះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នៃ​ការ​បង្កើត​ផលិតផល ដែល​មាន​អេ​ក្រង់​បត់​បាន​ពី​ក្រុមហ៊ុន​LG ។ អ្នកវិភាគ​ខាង​ផ្នែក​បច្ចេកវិទ្យា​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​ប្រហែលជា​មានបទពិសោធន៍​ច្រើន​ជាងគេ​ក្នុង​ការ​ផលិត​អេ​ក្រង់​បត់​បាន ហេតុនេះ​ក្រុមហ៊ុន​សាំ​ស៊ុង​ប្រហែលជា​មាន​បច្ចេកវិទ្យា​នាំ​មុនគេ​ក្នុង​ការ​ផលិត​ផលិតផល​ដែល​មាន​អេ​ក្រង់​បត់​បាន ។

បើ​ទោះជា​មិន​មាន​ព័ត៌មាន​ជាក់លាក់​ថា តើ​ផលិតផល​ណាមួយ​នឹង​ត្រូវ​បំពាក់​បច្ចេកវិទ្យា​អេ​ក្រង់​បត់​បាន តែ​ទោះជា​យ៉ាងណា​ក្ដី មាន​អ្នកវិភាគ​មួយ​ចំនួន​គិត​ថា អេ​ក្រង់​OLED ដែល​បត់​បាន​នឹង​ត្រូវ​ក្រុមហ៊ុន​Apple បញ្ចូល​ក្នុង​ទូរស័ព្ទ​Iphone នា​ឆ្នាំ​២០១៧ ។ ប៉ុន្តែ​ក៏​មាន​គេ​យល់​ឃើញ​ថា អេ​ក្រង់​នោះ​មិនមែន​បត់​បាន​ទាំងស្រុង​ទេ ប្រហែល​ត្រឹមតែ​អេ​ក្រង់​រាង​កោង​ប៉ុណ្ណោះ ។

ដំណឹង​មិន​ជាក់លាក់​មួយ​នេះ​នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ ហើយ​បច្ចេកវិទ្យា​អេ​ក្រង់​បត់​របស់​សាំ​ស៊ុ​ង​ក៏​ប្រហែលជា​អាច​ចែករំលែក​ទៅ​ក្រុមហ៊ុន​ផ្សេង​ក៏​មិនដឹង​។ មាន​តែ​ពេលវេលា​ទេ ដែល​អាច​ឲ្យ​ដឹង​ថា តើ​បច្ចេកវិទ្យា​អេ​ក្រង់​បត់​បាន​នោះ​វា​នឹង​វិវឌ្ឍន៍​ដល់​ណា ?

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ