ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ពេល​ផ្សំ​ដំណេក​ទៅ​ហើយ ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​មង្គលការ​មួយ​ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​អ​ធិ​ក​អធម​នឹង​ជិត​ដល់​ពេល​ផ្សំ​ដំណេក​ទៅ​ហើយ ស្រាប់តែ​ភ្ញៀវ​ខាង​កូនកំលោះ​និង​ភ្ញៀវ​ខាង​កូនក្រមុំ …

រាជធានី​ភ្នំពេញ ៖ ពិធី​មង្គលការ​មួយ​ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​អ​ធិ​ក​អធម​នឹង​ជិត​ដល់​ពេល​ផ្សំ​ដំណេក​ទៅ​ហើយ ស្រាប់តែ​ភ្ញៀវ​ខាង​កូនកំលោះ​និង​ភ្ញៀវ​ខាង​កូនក្រមុំ​ឌឺដង​ដាក់​គ្នា​បន្ទាប់​មក​ក៏​យក​ដុំ​ថ្ម កែវ ចាន គប់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឲ្យ​មានការ​ភ្ញាក់​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​ខាង​កូនស្រី នៅ​ផ្លូវ​បេតុង​អត់លេខ ស្ថិត​ក្នុងភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ក្នុង​ពិធី​មង្គលការ​នៅ​ភូមិ​ខាងលើ​មាន​ទាំង​ភ្ញៀវ​កូនកំលោះ​និង​ភ្ញៀវ​កូនក្រមុំ ចូលរួម​ពិសា​ភោជនីយ​អាហារ​ដ៏​អ​ធឹ​ក​អធម លុះដល់​ពេល​ជិត់​ចប់​ម៉ោង​នៅ​សល់​តែ​ភ្ញៀវ​៣​តុ​ទៀត​តែ​ប៉ុណ្ណោះ​កំពុង​អង្គុយ​ហូប​អាហារ​ផឹកស៊ី​យ៉ាង​សប្បាយ​រីករាយ តែ​មិនដឹង​ថា​ទាស់សម្តី​គ្នា​រឿង​អ្វី​ទេ គ្រាន់តែ​ដឹង​ថា ភ្ញៀវ​ទាំង​សងខាង​បាន​ឌឺដង​ដាក់​គ្នា ហើយ​ភ្ញៀវ​ខាង​ប្រុស​បាន​នាំ​គ្នា​បណ្តើរ​ម៉ូតូ​ចេញ​មក​ដាក់​នៅ​មុខ​រោង​បម្រុង​ជិះ​ចេញ​ទៅ ពេល​នោះ​ស្រាប់តែ​ភ្ញៀវ​ខាង​កូនស្រី​ដែល​ជា​អ្នក​ភូមិ​នៅ​ទីនោះ​បាន​នាំ​គ្នា​ចេញ​មក រួច​យក​ដុំ​ថ្ម​គប់​ភ្ញៀវ​ខាង​កូនប្រុស​យ៉ាង​ប្រសាច​ពេញ​ក្នុង​រោងការ ហើយ​ភ្ញៀវ​ខាង​កូនប្រុស​បាន​នាំ​គ្នា​យក​កែវ ចាន ព្រមទាំង​ដុំ​ថ្ម​គប់​ទៅ​វិញ បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ពក​ក្បាល ជាំខ្លួន​ទាំង​សងខាង សូ​ម្បី​តែ​កូនកំលោះ​ក៏​ត្រូវ​របួស​ដែរ ព្រមទាំង​ធ្វើ​ឲ្យ​បែក​កញ្ចក់​ខាង​មុខ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5521 ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ​ទៀត​ផង ។

ប្រភព​បន្ត​ថា ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ជាមួយ​អន្តរាគមន៍ តែ​មិន​បាន​ឃាត់​ជន​បង្ក​ទាំង​ពីរ​ក្រុម​នោះ​ទេ  គឺ​ឃាត់​បាន​តែ​ម៉ូតូ​ចំនួន​៥​គ្រឿង​ប៉ុណ្ណោះ ក្នុង​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​៣​គ្រឿង ស្កុប​ពី​១​គ្រឿង និង​ម៉ាក TODAY ១​គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ពងទឹក ដើម្បី​រង់ចាំ​ទទួល​បណ្តឹង​តើ​ខាង​ណា​ប្តឹង​ខាង​ណា ៕