ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​មិន​គោរព​ស្លាក​ចរាចរ​ណ៍ បុក​ឡាន​យក្ស​​ស្លា.ប់​០២​នាក់​លើផ្លូវហាយវេរ

1 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់​មនុស្ស​០២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះ​ថ្នាក់​យ៉ាង​រន្ធ.ត់​មួយ​រវាង​រថយន្ត​ និង​ម៉ូតូ​ដែល​បាន​បុក​គ្នា​គ្មាន​ប្រណី នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ហា​យ​វេ ស្ថិត​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា…

​ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់​មនុស្ស​០២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះ​ថ្នាក់​យ៉ាង​រន្ធ.ត់​មួយ​រវាង​រថយន្ត​ និង​ម៉ូតូ​ដែល​បាន​បុក​គ្នា​គ្មាន​ប្រណី នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ហា​យ​វេ ស្ថិត​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា ខណៈ​​ភាគី​ទាំង​២​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ស្លា.ប់​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ ប៉ឹង សុ​វ​ណ្ណា​រិ​ទ្ធ ប្រុស​អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​បឹង​វែង ឃុំ​រាំង​កេ​សី ស្រុក​សង្កែ និង ម្នាក់​ទៀត​ឈ្មោះ បាន សៀង​លី ស្រី​អាយុ​ប្រហែល​៦០​ឆ្នាំ នៅ​ភូមិ​កោះ​កំបុត ឃុំ​រាំង​កេ​សី​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​កើត ហើយ​ពេល​ដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ធុន​ធ្ងន់​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ចូល​ក្រោម​រថយន្ត​ទាំង​ម៉ូតូ​ទាំង​មនុស្ស និង ស្លាប់​ភ្លាម​ៗ​ទាំង​០២​នាក់​យ៉ាង​រន្ធត់ ខណៈ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​ជា​ច្រើន​ម៉ែត្រ​។

រថយន្ត​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ 3A-4978 អ្នកបើកបរ​បាន​ដាក់​មេ​ប្រូច ក្រោយ​កើតហេតុ​។ បើ​តាម​មន្ត្រី​ចរាចរ​ណ៍​បាន​និយាយ​ថា នៅ​កន្លែង​កើតហេតុ​ជា​ចំណុច​ផ្លូវបំបែក​រវាងផ្លូវ​ហា​យ​វេ និង​ផ្លូវ​ចូល​ស្រុក​សង្កែ​។ នៅ​ចំណុច​នោះ​មាន​ស្លាក​សញ្ញា​ជា​ច្រើន សម្រាប់​សម្គាល់​ទិស​ដៅ​ចរាចរ​ណ៍ ​។ ប៉ុន្តែ​បើ​តាម​ពិនិត្យ​លើ​ស្លាកស្នាម​កើតហេតុ ទំនង​ភាគី​ជិះ​ម៉ូតូ​មិន​បាន​ពិនិត្យ​មើល ឬ គោរព​ស្លាក​សញ្ញា​ចរាចរ​ណ៏​ទេ ទើប​ជិះ​ដល់​ចំណុច​នោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង​រហូត​ចូល​ក្រោម​រថយន្ត​។

ទោះ​យ៉ាងណា ក្រោយ​កើតហេតុ ក្រុម​គ្រួ​សារបាន​មក​ទ​ទួល​យក​ស.ព​ជន​រង​គ្រោះ​ទាំង​០២​នាក់​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ខណៈ​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​មន្ត្រី​ចរាចរ​ណ៍​នាំ​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។ នេះ​ជា​ការ​ធ្វេសប្រហែស​ធ្វើ​ដំណើរ ឬ មិន​គោរព​ច្បាប់ ឬ ស្លាក​សញ្ញា​ចរាចរ​ណ៍ ទើប​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​៕ ​

អត្ថបទសរសេរ ដោយ