ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ចោរ​អស់សាច់​០២​នាក់​ទៅ​តុលា​ការ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​០២​នាក់​ដែល​អ្នក​ភូមិ​ដាក់​ងារ​ថា «​ពួក​ចោរ​ដាច់​យ៉ៃ​ឬ​ចោរ​អស់សាច់​» ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា នេះ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​យ៉ាង​សកម្ម​នៅ​ក្ន​ង​មូល​ដ្ឋាន​…

ខេត្តបាត់ដំបង ​៖ បុរស​០២​នាក់​ដែល​អ្នក​ភូមិ​ដាក់​ងារ​ថា «​ពួក​ចោរ​ដាច់​យ៉ៃ​ឬ​ចោរ​អស់សាច់​» ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា នេះ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​យ៉ាង​សកម្ម​នៅ​ក្ន​ង​មូល​ដ្ឋាន​ ។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹ​ថា ជនសង្ស័យ​ទាំង​០២​នាក់ ឈ្មោះ ម៉ា​ន់ ផល្លា អាយុ​៣៩​ឆ្នាំ និងឈ្មោះ សួន ច័ន្ទ អាយុ​៣១​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ លោក​បាន​ប្រាប់​ថា ជន​ទាំង​០២​នាក់ ត្រូវ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ធ្វើ​សកម្មភាព ចូល​លួច​តុ​កៅអី​នៅ​ក្នុងផ្ទះ​អ្នក​ភូមិ​មួយ​កន្លែង ដែល​ម្ចាស់​បិទទ្វារ​ទុក​ចោល​មិន​បាន​ស្នាក់​នៅ​។

យោង​តាម​របាយ​ការ​ណ៍ព្រឹត្តិ​ហេតុ ជន​ទាំង​០២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​តុ កៅអី យ៉ាង​សកម្ម​កាលពី​រាត្រី​ថ្ងៃ​ទី​១០ កក្កដា នៅ​ក្នុងផ្ទះ​ទុក​ចោល​មួយ​កន្លែង ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ រាល់​សកម្មភាព​របស់​លោក​ចោរ​អស់សាច់​ទាំង​០២​នាក់​នេះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ ហើយ​ក៏​បាន​រាយ​ការ​ណ៍ប្ដឹង​ទៅ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​រៀបចំ​អន្ទាក់​ដាក់​ជាប់ ពេល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​លើក​ចុង​ក្រោយ​តែ​ម្ដង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន លោក​ចោរ​ដាច់​យ៉ៃ​ទាំង​០២​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​ដូច​ជា តុ​កៅអី នៅ​ក្នុងផ្ទះ​ខាងលើ​នេះ​មែន​។ ជន​ដៃដល់​បាន​បញ្ជាក់​ថា ពួក​ខ្លួន​ធ្លាប់​ចូល​លួច​សម្ភារនៅ​ក្នុងផ្ទះ​នោះ​ជា​ញឹកញាប់ ដោយសារ​ម្ចាស់​មិន​នៅ​បិទ​ទ្វារ​ទុក​ចោល តែ​ពេល​ធ្វើ​សកម្មភាព​ចុង​ក្រោយ ក៏​ជាប់អន្ទាក់​សមត្ថកិច្ច​តែ​ម្ដង ​។

ជន​ទាំង​០២​នាក់​មិន​បាន​សារភាព​ចំពោះ​ទីតាំង​ដទៃ​ដែល​ពួក​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ទេ បើ​ទោះជា​សមត្ថកិច្ច​បង្ហាញ​ភស្ដុ​តាង ឬ ទីតាំង​កើតហេតុ​ក្ដី​។ ដោយឡែក សម្រាប់​អ្នក​ភូមិ​វិញ បាន​និយាយ​ថា បើ​តាម​គេ​ដឹង និងធ្លាប់​ប្រទះ​ឃើញ ជន​ដៃដល់​ទាំង​០២​នាក់​នេះ តែង​ធ្វើ​សកម្មភាព​លួច​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​មិន​ស្រាកស្រាន្ត​ទេ ហើយ​ក៏​លួច​មិន​រើសមុខ​ដែរ ប្រទះ​អ្វី​លួច​ហ្នឹង រហូត​អ្នក​ភូមិ​ដាក់​ងារ​ថា «​អាចោរ​ដាច់​យ៉ៃ​ឬ​អាចោរ​អស់សាច់​»​។

អ្នក​ភូមិ​បាន​បញ្ជាក់​ថា ចំពោះ​ផ្ទះ​អ្នក​ភូមិ​ដែល​ទុក​ចោល​ខាងលើ​នេះ គឺ​គេ​តែង​ប្រទះ​ឃើញ​លោក​ចោរ​អស់សាច់​ទាំង​០២​នាក់ នាំ​គ្នា​ចូល​លួច​តុទូ​កៅអី សែង​ចេញពី​ក្នុងផ្ទះ​គ្មាន​សល់​អ្វី​ទេ​។ ប៉ុន្តែ​ពួក​គេ​មិន​លួច​ម្ដង​ទាំងអស់​ទេ គឺ ចូល​លួច​ម្ដង​បន្តិច​ៗ ឡើង​អស់​សម្ភារៈ​គេ​ពី​ក្នុងផ្ទះ លុះ​លួច​យប់​ចុង​ក្រោយ​ក៏​ត្រូវ​ចូល​អន្ទាក់​សមត្ថកិច្ច​ល្មម​។ អ្នក​ភូមិ​ត្រេកអរ​ណាស់ នៅ​ពេល​ឮ​ថា លោក​ចោរ​ដាច់​យ៉ៃ​ទាំង​០២​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​របស់​លោក​ដកហូត​បាន​ម៉ូតូ​កញ្ចាស់​០១​គ្រឿង ដែល​ជន​នេះ​តែង​ជិះ​ឌុ​ប​គ្នា​ធ្វើ​សកម្មភាព និង តុ ​ឈើ​ចំនួន​០១​។ ពេល​នេះ​ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ការិ​យាល័យ​របស់​លោក​កសាង​សំណុំរឿង បញ្ជូន​លោក​ចោរ​អស់សាច់​ទាំង​០២​នាក់ ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ