ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ចង់បាន James Rodriguez មក​ជំនួស​តំណែង Oscar

7 ឆ្នាំ មុន

តោ​ខៀវ Chelsea ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​កំពូល​តារាង​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក​ចង់បាន​ខ្សែបម្រើ​ប្រយុទ្ធ និង​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​ស្តេច​ស Real Madrid ដើម្បី​ជំនួស​តំណែង​កីឡាករ Oscar ក្រោយ​ពី​រូបគេ​ត្រូវ​ក្លិប​

តោ​ខៀវ Chelsea ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​កំពូល​តារាង​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក​ចង់បាន​ខ្សែបម្រើ​ប្រយុទ្ធ និង​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​ស្តេច​ស Real Madrid ដើម្បី​ជំនួស​តំណែង​កីឡាករ Oscar ក្រោយ​ពី​រូបគេ​ត្រូវ​ក្លិប​លី​ក​កំពូល​ចិន Shanghai SIPG ប្រមាញ់​បាន​ក្នុង​តម្លៃ​ខ្លួន​៦២​លាន​ផោន ។ Antonio Conte គ្រូបង្វឹក​ក្លិប Chelsea ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រមាញ់ Rodriguez ពី Real Madrid ក្នុង​កិច្ចចរចា​ដេញថ្លៃ​ណាមួយ​បើសិនជា​អ្នកតំណាង​យល់ព្រម ។ 

Antonio Conte កាលពី​រដូវក្តៅ​ឆ្នាំ​មុន​បាន​ព្យាយាម​បញ្ចុះបញ្ចូល Rodriguez ឱ្យមក​លេង​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge តែ​ត្រូវ​ក្លិប Real Madrid រារាំង​មិន​ឱ្យ​មាន​កីឡាករ​រូប​ណា​ដើរ​ចេញពី​ក្លិប​បាន​ឡើយ ។ ក្នុង​រដូវ​កាល​នេះ Rodriguez បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្គា​៨​លើក ដោយ​ស្តែង​ចេញពី​ភាព​ស្វិត​ស្វាញ និង​ទេព​កោសល្យ​របស់​ខ្លួន​លើ​សមរភូមិ​វាលស្មៅ ។ យ៉ាងណា​ក៏​ដោយ​ក្លិប Real Madrid នឹង​ស្ទាក់ស្ទើរ​លក់​កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​វ័យ ២៥​ឆ្នាំ Rodriguez ព្រោះ Gareth Bale ដែល​ជា​កីឡាករ​ល្អ​របស់​ក្លិប​បាន​អវត្តមាន​ពី​ការ​ប្រកួត​ក្រោយ​រង​របួស​ក​.​ជើង ។

ប៉ុន្តែ Rodriguez បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា ៖ «​រូបគេ​ចង់​លេង​នៅ​ពហុ​កីឡដ្ឋាន Santiago Bernabeu របស់​ក្លិប Real Madrid ច្រើន​ជាង​» ។ ទន្ទឹម​គ្នា​នេះ​ដែរ​ក្លិប Real Madrid ចង់​ចំណេញ​ដើម​ដែល​គេ​ធ្លាប់​ចំណាយ​ប្រមាណ ៧៥​លាន​ផោន​លើ​កីឡាករ​រូប​នេះ​យក​ពី​ក្លិប Monaco កាលពី​ឆ្នាំ​២០១៤ ។

ម្យ៉ាងវិញទៀត មហិច្ឆតា​របស់ Conte គឺ​ចង់​រក្សា​តំណែង​កំពូល​តារាង​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ ហើយ​វត្តមាន​របស់ Rodriguez នឹង​សហការ​ជាមួយ​កីឡាករ Eden Hazard ព្រមទាំង​កីឡាករ​ក្នុង​ក្រុម​ច្រើន​រូប​ទៀត ៕