ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Brock Lesnar រង​ពិន័យ​ធ្ងន់​បន្ទាប់​ពី​ធ្វើតេស្ត​រក​ឃើញ​សារធាតុ​ប៉ូវ​កម្លាំង​ខុសច្បាប់

7 ឆ្នាំ មុន

Brock Lesnar ត្រូវ​ប្រឈម​ទណ្ឌកម្ម​កម្រិត​ធ្ងន់​រួម​មាន​បម្រាម​រយៈពេល​១​ឆ្នាំ បង់ប្រាក់​ពិន័យ​២៥០.០០០​ដុល្លារ និង​លុប​ចោល​ជ័យជម្នះ​នៅ UFC200 បន្ទាប់​ពី​ធ្វើតេស្ត​រក​សារធាតុ​ប៉ូវ​កម្លាំង​ខុសច្បាប់​បាន​បរាជ័យ​២​ដង

Brock Lesnar ត្រូវ​ប្រឈម​ទណ្ឌកម្ម​កម្រិត​ធ្ងន់​រួម​មាន​បម្រាម​រយៈពេល​១​ឆ្នាំ បង់ប្រាក់​ពិន័យ​២៥០.០០០​ដុល្លារ និង​លុប​ចោល​ជ័យជម្នះ​នៅ UFC200 បន្ទាប់​ពី​ធ្វើតេស្ត​រក​សារធាតុ​ប៉ូវ​កម្លាំង​ខុសច្បាប់​បាន​បរាជ័យ​២​ដង ជុំវិញ​ការ​វិល​ត្រលប់​មក​ប្រកួត​វាយ​ដាក់​ទ្រុង​ជា​ថ្មី​របស់​គេ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៦ ។

អ្នក​កីឡាកាស​ក្នុង​ស្ថាប័ន WWE សញ្ជាតិ​អា​មេ​រិ​ក​វ័យ​៣៩​ឆ្នាំ​រូប​នេះ ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ចំពោះ​សារធាតុ​ប្រឆាំង​នឹង​អីុ​ដ្រូ​សែន​ឈ្មោះ​Clomiphene និង
Hydroxy-Clomiphene ទាំង​នៅ​ក្នុង​សំណាក​សារធាតុ​ប៉ូវ​ក្រៅ​ការ​ប្រកួត​ដែល​ប្រមូល​នៅ​ថ្ងៃ​ទី​២៨ មិថុនា ព្រមទាំង​សំណាក​ទី​២​ដែល​ត្រូវ​បាន​យក​នៅ​យប់​នៃ​ការ​ប្រកួត​របស់​គេ​ទល់​នឹង Mark Hunt នៅ​ថ្ងៃ​ទី​៩ កក្កដា កន្លង​ទៅ ។

កាល​ប្រកួត​ឈ្នះ Hunt នៅ​ក្នុង​ព្រឹត្តិការណ៍ UFC200 ៥​ខែ​មុន​នោះ Lesnar ទទួល​បាន​ប្រាក់​រង្វាន់​២,៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

Lesnar ខាន​ប្រកួត​វាយ​ដាក់​ទ្រុង​ជិត​៥​ឆ្នាំ​មក​ហើយ ពោល​គឺ​ការ​ប្រកួត​ថ្ងៃ​ទី​៩ កក្កដា កន្លង​ទៅ​នោះ​ជា​ការ​វិល​មក​សង្វៀន UFC ជា​លើក​ទី​១​របស់​គេ​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១១​​មក​ម្ល៉េះ ។ ដោយ​ជាប់​បម្រាម​១​ឆ្នាំ​បែប​នេះ Lesnar នឹង​មិន​មក​ប្រកួត UFC ទៀត​ឬ​អត់​នោះ​ទេ ប៉ុន្តែ​តាម​ច្បាប់​រូបគេ​មាន​សិទ្ធិ​ចូល​ប្រកួត​បាន​វិញ​ចាប់ពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៧​តទៅ ។ ទោះបី​យ៉ាងណា​មុន​ចូល​ប្រកួត កីឡាករ​ដែល​មាន​កម្ពស់​១,៩១​ម៉ែត្រ និង​ទម្ងន់​១៣០​គីឡូក្រាម​រូប​នេះ ត្រូវ​ផ្ញើ​សំណាក​សម្រាប់​ធ្វើតេស្ត​រក​សារធាតុ​ប៉ូវ​កម្លាំង ក្នុង​រយៈពេល​៣០​ថ្ងៃ​, ១៥​ថ្ងៃ និង​៣​ថ្ងៃមុន​ការ​ប្រកួត​ណាមួយ​មក​ដល់ ៕