ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ស្រុក​កំ​រៀង​ម្នាក់ ​ត្រូវ​រថយន្ត​បុ.ក​ស្លា.ប់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មន្ត្រី​នគរបាល​ស្រុក​កំ​រៀង​ម្នាក់ត្រូវ​រថយន្ត​បុ.ក​ស្លា.ប់ ពេល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី១២ កក្កដា ចំណុច​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង តែ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។…

ខេត្តបាត់ដំបង ​៖ មន្ត្រី​នគរបាល​ស្រុក​កំ​រៀង​ម្នាក់ត្រូវ​រថយន្ត​បុ.ក​ស្លា.ប់ ពេល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី១២ កក្កដា ចំណុច​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង តែ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។

សេចក្ដី​រាយ​ការ​ណ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៀង នេ​ត ប្រុស​អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​នគរ​បាល រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង​។ សេចក្ដី​រាយ​ការ​ណ៍បាន​បន្ត​ថា មន្ត្រី​នគរបាល​រូប​នេះ​បាន​ជិះ​ម៉ូតូ​ពី​ទិស​ខាង​លិចទៅ​កើត ហើយ​ត្រូវ​រថយន្ត​បុ.ក​ពេញទំហឹង ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា​ ។ ប៉ុន្តែ​សេចក្ដី​រាយ​ការ​ណ៏​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ ដែល​នាំ​មាន​គ្រោះថ្នាក់​នោះ​ទេ​។

រថយន្ត​ដែល​បុក​មន្ត្រី​នគរបាល ម៉ាក​សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-1550 អ្នកបើកបរ​បាន​ដាក់​មេ​ប្រូច ក្រោយ​កើតហេតុ​។ លោក វ៉េ គឹ​មចត់ អធិការ​ស្រុក​កំ​រៀង មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​មន្ត្រី​នគរបាល​ម្នាក់​ស្លា.ប់​ដោយសារ​រថយន្ត​បុក​ខាងលើ​នេះ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។

នេះ​គឺជា​ទម្លាប់​របស់​លោក​អធិការ​រូប​នេះ ដែល​ប្រកាន់​មិន​លើក​ទូរស័ព្ទ​ដាច់ខាត និយាយ​ជាមួយ​អ្នក​សារ​ព័​ត៌មាន​ឡើយ បើ​ទោះជា​លេខ​របស់​លោក​ជា​ច្រើន​ខ្សែ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ជា​សាធារណ ប្រកាស​ឲ្យ​ពលរដ្ឋ​ទំនាក់ទំនង​ក្ដី​។

យ៉ាងណា​ក្ដី បើ​តាម​ប្រភព​ព័​ត៌​មានបាន​បង្ហើប​ក្រៅផ្លូវការ​ថា មន្ត្រី​នគរបាល​នោះ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ទេ ហើយ​គេ​សង្ស័យ​គាត់​ស្រវឹង​ផង​ដែរ ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ​ ៕ ​

អត្ថបទសរសេរ ដោយ