ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកបា​ចាស់វស្សា​វាយប្រហារ​តាអាយុ​៦៣​ឆ្នាំ​ស្លា.ប់​ក្នុង​ចំការ​គ្មាន​អ្នក​ណាជួយ​ទាន់

14 ឆ្នាំ មុន

ខេត្ដព្រៃវែង ៖ ជា​ហេតុការណ៍​កម្រ​មួយ​ដែល​សត្វ​ជ្រូក​ឈ្មោល​ក្រចក​៥​មួយ​ក្បាលមានទំងន់​ជាង ​២០០​គីឡូក្រាម សំបុរ​ខ្មៅ បាន​វាយប្រហារ​លើ​លោកតា​ម្នាក់​រហូត​ដល់​ស្លា.ប់​ក្នុងចំការ​ស្វាយ​របស់​គាត់ ខណៈ​ព្យាយាម​ដេញ​វាយ​វា​នឹង​ព្រនង់​ឱ្យ​ចេញពី​ក្នុង​ដីចំការដោយ​ខឹងវា​បាន​ បំផ្លាញ​ដើម​ស្វាយ​របស់​គាត់​អស់​៣​ទៅ​៤​ដើម ។ រឿងរ៉ាវ​នេះ​បាន​កើត​មាន​ឡើងកាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៥ មេ​សា នៅ​ភូមិ​ផាត់​សណ្ដោង ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ី​ធរ

ខេត្ដព្រៃវែង ៖ ជា​ហេតុការណ៍​កម្រ​មួយ​ដែល​សត្វ​ជ្រូក​ឈ្មោល​ក្រចក​៥​មួយ​ក្បាលមានទំងន់​ជាង​២០០​គីឡូក្រាម សំបុរ​ខ្មៅ បាន​វាយប្រហារ​លើ​លោកតា​ម្នាក់​រហូត​ដល់​ស្លាប់​ក្នុងចំការ​ស្វាយ​របស់​គាត់ ខណៈ​ព្យាយាម​ដេញ​វាយ​វា​នឹង​ព្រនង់​ឱ្យ​ចេញពី​ក្នុង​ដីចំការដោយ​ខឹងវា​បាន​បំផ្លាញ​ដើម​ស្វាយ​របស់​គាត់​អស់​៣​ទៅ​៤​ដើម ។ រឿងរ៉ាវ​នេះ​បាន​កើត​មាន​ឡើងកាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៥ មេ​សា នៅ​ភូមិ​ផាត់​សណ្ដោង ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ី​ធរ​កណ្ដាល ។តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោកតា​រង​គ្រោះ​ឈ្មោះ​ស៊ា​ង សុខ អាយុ​៦៣​ឆ្នាំ បាន​ស្លាប់​ដោយសារ​តែ​ជ្រូក​នេះ​ត្របាក់​ខាំ​នៅក្នុង​ដីចំការ​ស្វាយ​របស់​គាត់​ខាងលិច​វត្ដ​ផាត់សណ្ដោង​ប្រមាណ​១០០​ម៉ែត្រ ។
តាម​ការ​បំភ្លឺ​របស់​លោក តុ​ន ទី​ន មេ​ប៉ុស្ដិ៍ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃលោកតា​ស៊ា​ង សុខ​ តែងទៅថែទាំ​ចំការ​ដាំ​កូន​ស្វាយ​ដើម្បី​ស្រោច​ទឹក​ការពារក្រែង​គោក្របី​ចូល​ស៊ី​។

មុន​ពេល​កើតហេតុ​មួយ ថ្ងៃលោកតា​បាន​ទៅ​មើល​ចំការ​ស្វាយ​ដូច​សព្វមួយ​ដងក៏​ប្រទះ​ឃើញ​ជ្រូកបា​ធំ​មួយ​ក្បាលកំពុង​ខាំ​ស៊ី​កូន​ស្វាយ​របស់​គាត់ឃើញ​ដូច​នោះ គាត់​ក៏​យក​ដុំ​ដី​គប់ និង​ដេញ​ឱ្យ​ជ្រូក​នោះ​ចេញព្រមទាំង​បាន​ស្រែក​ខ្លាំង​ៗ​ទៅ​កាន់​ជ្រូក​ជា​ការ​គំរាម​ថា បើ​ថ្ងៃស្អែក​មក​ស៊ី​ទៀត​អញ​មិន​ទុកជីវិត​ឯង​ទេ ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​១៥ មេ​សា ឆ្នាំ ២០១០ វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក គាត់ទៅ​ចំការ​ក៏​ប្រទះ​ឃើញ​ជ្រូក​មួយ​ក្បាល​នេះ​មកខាំ​កូន​ស្វាយ​គាត់​ឱ្យ​បាក់​ខូច​អស់​៣​ទៅ​៤​ដើម​។ លោកតា​ខឹង​ណាស់​ក៏​យក​ព្រនង់​ឫស្សី​ដេញវាយ​ជ្រូក​នោះ​ត្រូវ​២-៣​ព្រនង់​។ ជ្រូក​នោះ​ស្ទុះរត់​ទៅ​ទល់​គូទ​នឹង​គុម្ព​ស្វាយ​ដែល​នៅ​ជាប់​នឹង​ចំការ​របស់​គាត់​អត់​ចេញ​ទៅ​ណា​ទេ​។ តា​ឃើញបែប​នេះ​ក៏​ស្ទុះ​ទៅ​វាយ​មួយ​ព្រនង់​ទៀត​ត្រូវស្មា​ខាង​មុខហើយ​ជ្រូក​នោះ​ក៏​ស្ទុះ​លោត​ហក់មក​វិញ​បុក​តា​ឱ្យ​ដួល​ដាច់​ផ្ញា​រម​ក​ក្រោយ រួចយក​ចង្កូម​ដ៏​មុត​ស្រួច​របស់​វា​ទាំង​សងខាង​ខាំ វ័ធ​ទៅ​លើ​ខ្លួន​លោកតា​វក់វី​ដូច​គេ​យក​កាំបិតមក​ប្រ​លះ​សាច់​ជ្រូក​ដូច្នោះ​ដែរ​។

ឃើញ​ហេតុការណ៍​ដូច​នោះ អ្នកស្រុក​អ្នកភូមិ​ក៏​នាំ​គ្នា​ស្រែក​ឆោឡោ​ឡើង ដើម្បី​ជួយ​តាដោយ​អ្នកខ្លះ​មានកាំបិត ខ្លះ​ពូថៅ ខ្លះ​ព្រនង់​រត់ ចូល​ឈូឆរ​ទៅ​រក​ជ្រូក​ដែល​កំពុង​ប្រ​លះ​សាច់តា ដោយ​ការ​វ័ធ​ខាំ​ហែក​ស៊ី​។ លោក​មេ​ប៉ុស្ដិ៍ តុ​ន ទី​ន បាន​បន្ដ​ទៀត​ថា អ្នកស្រុក​បាន​ត្រឹមតែរត់​ចូល​ទៅ​ស្រែក​បង្អើល​ឱ្យ​ជ្រូក​ចេញ​ដើម្បីជួយ​រំដោះ​តា​ស៊ា​ង សុខ ចេញពី​ចង្កូម​មច្ចុរាជដើម្បី​យក​មក​ជួយ​សង្គ្រោះ​តែ​ប៉ុណ្ណោះ ដោយពុំ​មាន​នរណា​ហ៊ាន​ដេញ​កាប់​ដេញ​វាយ​ជ្រូក​នេះ​ឡើយ​។ សូ​ម្បី​តែ​រូប​លោក​ជា​ប៉ូលិស​មាន​កាំភ្លើង​អាកា​នៅ​នឹង​ដៃក៏​ពុំ​ហ៊ាន​បាញ់​ដែរ ។ ចំណែក​បងប្អូន​កូនចៅ​ជន​រង​គ្រោះ​ដែល​មានកំហឹង​ពុះកញ្ជ្រោល​ឃើញនឹងភ្នែក​ក៏​ពុំ​ហ៊ានសំលាប់​ជ្រូក​នេះ​ដែរ​។តាម​ប្រវត្ដិ​ទាក់ទិន​នឹង​ជ្រូក​កំណាច​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ឱ្យ​ដឹង​ថា ជ្រូក​នេះ​មាន​ខ្ចាត​ប្រាំ (​ក្រចក​៥) ត្រូវ​បាន​ម្ចាស់​វា​យល់​ថា​ជា​ជ្រូកចង្រៃ​ក៏​យក​មក​លែង​ចោល​នៅ​ក្នុង​វត្ដ​ផាត់សណ្ដោង​តាំងពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ​។ បើ​គិតទៅ​ជ្រូក​នេះ​មាន​អាយុ​១៣​ឆ្នាំ​ហើយ មាន​ចង្កូម មាន​ខ្នាយ មាន​ផ្កាយ​ក្បាល និង​មាន​ទំងន់​ជាង ២០០​គីឡូក្រាម ។

ជ្រូក​នេះ​ចេញ​ដើរ​ពេល​យប់គេ​តែង​ប្រទះ​ឃើញ​មាន​ពន្លឺ​នៅ​លើ​ក្បាល ដោយហេតុ​នេះ​ហើយ​ទើប​ពុំ​មាន​នរណា​ហ៊ានធ្វើ​អ្វី​វា​ឡើយ ។លោក​តុ​ន ទី​ន បាន​លើក​ឧទាហរណ៍បែប​មាន​ជំនឿ​ទៅ​លើ​អ្វីមួយ​ថា សព្វដង​ជ្រូកនេះ​ទៅ​ស៊ី​ដំណាំ​អ្នកស្រុក​បន្ដិចបន្ដួច​ទេ បើ​យើង​ជេរ​ឬ​វាយ​វា​ថ្ងៃនេះស្អែ​ង​ឡើង​ជ្រូកនេះ​មក​កំទេច​ទាំងអស់ បើ​យើង​ចេះ​និយាយ ស្រួល​នោះមិន​អី​ទេ ។ចំណែក​លោកតា​ស៊ា​ង សុខ ក្រោយ​ពី​បងប្អូន​កូនចៅ​យក​ចេញពី​ចង្កូម​ជ្រូក​បាន​ហើយ យក​មក​ដល់​ផ្ទះ​បាន​ដាច់ខ្យល់​ស្លាប់​មុន​គ្រូពេទ្យមក​ដល់ ។ សព​លោកតា​ត្រូវ​បាន​ត្រួតពិនិត្យឃើញ​ជ្រូក​ខ្វេះ​អស់​ពោះវៀន ឯ​ក្រលៀន​ទាំងគូ​និង​សាច់​ត្រគាក​ត្រូវ​ជ្រូក​ស៊ី​គ្មាន​សល់ ។ការ​មាន​ជំនឿ​ទៅ​លើ​បារមី​ជ្រូកបា​អនាថា នេះ​រហូត​មិន​ហ៊ាន​សំលាប់អាច​ជា​ការ​យល់ បែប​ប្រតិកិរិយា​មួយ​ហើយ ព្រោះថា​ការ​ខាំមនុស្ស​យ៉ាង​សាហាវ​ដល់​ស្លាប់​បែប​នេះ វា​នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀតនៅ​ថ្ងៃ​ណាមួយ ។