ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទិញ​លំនៅ​ឋាន​ថ្មី​នៅ​ចិន​កើនឡើង​យឺត​ក្នុង​រយៈពេល​11​ខែ​ដំបូង

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​ទិញ​លំនៅ​ឋាន​ថ្មី​នៅ​ចិន​បាន​កើនឡើង​យឺត​ម្តងទៀត​ក្នុង​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​នេះ ដោយសារ​តែ​វិធានការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ទិញ ។ នេះ​បើ​តាម​ទិន្នន័យ​

ប្រទេស​ចិន ៖ ការ​ទិញ​លំនៅ​ឋាន​ថ្មី​នៅ​ចិន​បាន​កើនឡើង​យឺត​ម្តងទៀត​ក្នុង​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​នេះ ដោយសារ​តែ​វិធានការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ទិញ ។ នេះ​បើ​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ ។

លំនៅ​ឋាន​មាន​តម្លៃ​៨,៧​ទ្រី​លាន​យន់ ឬ​១,២៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក (​មិន​រាប់​បញ្ចូល​លំនៅ​ឋាន​តម្លៃ​សមរម្យ​ផ្តល់​ជំនួយ​ដោយ​រដ្ឋាភិបាល​) ដែល​លក់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ចន្លោះ​ខែមករា និង​វិច្ឆិកា បាន​កើនឡើង​ប្រចាំឆ្នាំ​៣៩,៣% ។ ប៉ុន្តែ​វា​ធ្លាក់​ចុះ​ពី​កំណើន​៤២,៦%​ក្នុង​រយៈពេល​១០​ខែ​ដំបូង និង​កើនឡើង​៤៣,២%​នៅ​៣​ត្រីមាស​ដំបូង ។

ចំណែក​លំនៅ​ឋាន​ថ្មី​មាន​ទំហំ​ប្រហែល​១,១៩​ប៊ី​លាន​ម៉ែត្រការ៉េ​ត្រូវ​បាន​លក់​ក្នុង​រយៈពេល​១១​ខែ កើនឡើង​២៤,៥%​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពី​កំណើន​២៧%​ក្នុង​រយៈពេល​១០​ខែ​ដំបូង និង​កើនឡើង​ប្រចាំឆ្នាំ​២៧,១% នៅ​៣​ត្រីមាស​ដំបូង ។ នេះ​បើ​តាម​ទិន្នន័យ​បាន​បង្ហាញ ។

លោក Mao Shengyong អ្នកនាំពាក្យ​នៃ​ការិយាល័យ​និយាយ​ថា ៖ « គោលនយោបាយ​រឹត​បន្តឹង​ដែល​បាន​អនុវត្ត​នៅ​ទីក្រុង​ទី​២ និង​ទី​១ ក្នុង​ខែតុលា និង​វិច្ឆិកា មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់ស្កាត់​តម្លៃ​ដ៏​លឿន​នៃ​លំនៅ​ឋាន » ។

កាលពី​ខែវិច្ឆិកា លំនៅ​ឋាន​ថ្មី​ក្នុង​តម្លៃ ៩០៩,៨​ប៊ី​លាន​យន់​ត្រូវ​បាន​លក់​នៅ​ទូ​ទាំង​ប្រទេស ទាប​ជាង​ការ​លក់​ក្នុង​ខែតុលា ដែល​ស្មើ​ដល់​ទៅ​៩៤១,២​ប៊ី​លាន​យន់​ឯណោះ ។ លំនៅ​ឋាន​ថ្មី​ទំហំ​សរុប​១៣២,៥​លាន​ម៉ែត្រការ៉េ គឺ​ស្ទើរតែ​នៅ​ថេរ​តាំងពី​ខែតុលា ។

ទិន្នន័យ​បញ្ជាក់​ថា ក្នុង​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​នេះ ការ​វិនិយោគ​ក្នុង​គម្រោង​លំនៅ​ឋាន​នៅ​ទូ​ទាំង​ប្រទេស​បាន​កើនឡើង​៦%​ប្រចាំឆ្នាំ ឬ​ស្មើនឹង​៦,២៥​ទ្រី​លាន​យន់ ខ្ពស់​ជាង​រយៈពេល​១០​ខែ​ដំបូង​០,១% ៕