ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់ ! លាក់​ដល់​ក្នុង​ឈើ​ហ៊ុ​ប​ក៏​នៅ​តែ​ចាប់​បាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ផែស្ងួត «​អយស្ម័យយាន រ៉ូ​យ៉ា​ល់ ផែស្ងួត​ភ្នំពេញ​» កាលពី​​រសៀលថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ …

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ផែស្ងួត «​អយស្ម័យយាន រ៉ូ​យ៉ា​ល់ ផែស្ងួត​ភ្នំពេញ​» កាលពី​​រសៀលថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ភ្លុក​ដំរី និង​ស្រក​សត្វ​ព​ង្រូ​រាប់រយ​គីឡូក្រាម ដែល​ឈ្មួញ​ទុច្ចរិត​លាក់​នៅ​ក្នុង​ឈើ​ហ៊ុ​ប​ស្តុក​ទុក​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​ចិន  ។

សូម​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន កាំកុងត្រូល គយ​ច​ល័យ រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​កងរាជអាវុធហត្ថ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត និង​ដោយ​មានការ​សម្របសម្រួល​របស់​តំណាង​អយ្យ ការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ ផែស្ងួត «​អយស្ម័យយាន រ៉ូ​យ៉ា​ល់ ផែស្ងួត​ភ្នំពេញ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ខ្សែ​ភ្នំពេញ​-​កំពត ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ទុច្ចរិត​បាន​យក​ឈើ​ហ៊ុ​ប​ចំនួន​៣​ដុំ ដែល​មានមុខ​កាត់​ជិត​១​ម៉ែត្រ​ទៅ​ពុះ​ជា​២​រួច​បាន​ឡាំង​យក​សាច់​ខាងក្នុង​ចេញ រួច​យក​ភ្លុក​ដំរី និង​ស្រកា​ព​ង្រូ​រាប់រយ​គីឡូក្រាម​ដាក់​ចូល​នៅ​ក្នុង​នោះ​ដោយ​មាន​បិទ​កាវ​មិន​ឲ្យ​របេះ​ពី​គ្នា​នោះ​ឡើយ ។ បន្ទាប់​មក​ទើប​បិទ​ឈើ​ជាប់​គ្នា​វិញ​យ៉ាង​ជិត និង​បាន​ដាក់​នៅ​ក្នុង​ទូ​កុងតឺន័រ​លាយឡំ​ជាមួយ​កំណាត់ឈើ​ហ៊ុ​ប​ជា​ច្រើន​កំណាត់​ទៀត​ដឹក​តាម​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត​យក​ទៅ​ដាក់​នៅ​ក្នុង​ផែស្ងួត​ខាងលើ​ត្រៀម​ដឹក​ចេញ​ទៅ​កាន់​ប្រ​ទស​ចិន ប៉ុន្តែ​ពុំ​ដឹង​ថា ភ្លុក​ដំរី និង​ស្រកា​សត្វ​ព​ង្រូ​ដ៏​ច្រើន​នោះ ក្រុម​ឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​ណាមួយ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​បែក​ការណ៍​ពី​ការ​លាក់​របស់​ខាងលើ​នៅ​ក្នុង​ទូ​កុងតឺន័រ​នៅ​ក្នុង​ក្រុមហ៊ុន នោះ ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​បាន​នាំ​គ្នា​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​ដោយ​ស្ងាត់​ៗ ប៉ុន្តែ​ដំណឹង​នោះ​មិន​អាច​លាក់លៀម​ជាមួយ​ក្រុម​អ្នក​សារព័ត៌​មានបាន​ទេ ហើយ​ខណៈនោះ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ដើម្បី​ថតរូប និង​យក​ព័ត៌មាន​ទៅ​ចុះ​ផ្សាយ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​សមត្ថកិច្ច និង​តំណាង​ក្រុមហ៊ុន​ផែស្ងួត​មួយ​នោះ​មិន​ឲ្យ​ចូល​ឡើយ ។ ហើយ​មិនដឹង​ថា របស់​ដែល​រឹបអូស​យក​បាន​នោះ​មាន​ចំនួន​ប៉ុន្មាន​គីឡូក្រាម មាន​តម្លៃ​ប៉ុន្មាន និង​ត្រូវ​បាន​សមត្ថកិច្ច​ទាំងនោះ​រក្សា​ទុក​នៅ​កន្លែង​ដើម​ដដែល ឬ​នាំ​ទៅ​រក្សា​ទុក​នៅ​កន្លែង​ណាមួយ​នោះ​ទេ ៕