ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សាងសង់​ផ្ទះ​40​ម៉ឺន​ខ្នង​សម្រាប់​មនុស្ស​ចាស់ជរា

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ថៃ​មាន​គម្រោង​សាងសង់​ផ្ទះ​ចំនួន​៤០​ម៉ឺន​ខ្នង ដែល​ជា​ផ្នែក​មួយ​ក្នុង​វិធានការ​រៀបចំ​សម្រាប់​ការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ចាស់ជរា។

ប្រទេស​ថៃ ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ថៃ​មាន​គម្រោង​សាងសង់​ផ្ទះ​ចំនួន​៤០​ម៉ឺន​ខ្នង ដែល​ជា​ផ្នែក​មួយ​ក្នុង​វិធានការ​រៀបចំ​សម្រាប់​ការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ចាស់ជរា។

លោក Warotai Kosolpisitkul លេខាធិការ​រង​នៃ​ការិយាល័យ​គោលនយោបាយ​ហិរញ្ញវត្ថុ​ថៃ ថ្លែង​ថា ផ្ទះ​ថ្មី​ៗ​នឹង​ត្រូវ​បាន​សាងសង់​ក្នុង​ពេល​អនាគត ព្រោះតែ​មានការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ចាស់ ។ លោក​បន្ត​ថា ៖ « ក្នុង​ប្រទេស​ថៃ មាន​ប្រជាជន​អាយុ​៦០​ឆ្នាំ និង​ច្រើន​ជាង​នេះ​ទៀត​ដល់​ទៅ​១០​លាន​នាក់​ឯណោះ » ។

ជាមួយ​គ្នា​នេះ ការិយាល័យ​រតនាគារ​មាន​គម្រោង​ប្រើប្រាស់​ដី​រដ្ឋ​ក្នុង​ខេត្ត​ចំនួន​៤​គឺ ខេត្ត Chiang Mai, Chiang Rai, Chon Buri និង Nakhon Nayok ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​មនុស្ស​ចាស់ ។ ការិយាល័យ​នេះ ក៏​ប្រហែលជា​អាច​បើក​ឲ្យ​មានការ​ដេញថ្លៃ ក្នុង​ការ​អភិវឌ្ឍ​លើ​ដី​ដំបូង​នៅ Chiang Rai និង Nakhon Nayok ផង​ដែរ ។

គម្រោង​របស់​ការិយាល័យ​ខាងលើ​ស្នើ​ដល់​អ្នក​ស្នាក់​នៅ​ក្នុងផ្ទះ​ទាំងនោះ​ឲ្យ​ជួល​បាន​រយៈពេល​៣០​ឆ្នាំ និង​អាច​ជួល​បន្ត​៣០​ឆ្នាំ​ទៀត ។ ពួក​គេ​ក៏​ត្រូវ​បង់ថ្លៃ​ផ្ទះ​ផង​ដែរ ។

លោក Warotai ឲ្យ​ដឹង​ដែរ​ថា មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន រួម​ទាំង​មន្ទីរពេទ្យ Bangpakok Hospital បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ផ្ទះ​ទាំងនេះ ។
គួរ​បញ្ជាក់​ថា ផ្ទះ​សម្រាប់​មនុស្ស​ចាស់ជរា​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​វិធានការ​ដែល​គណៈរដ្ឋមន្ត្រី​បាន​រៀបចំ​សម្រាប់​សង្គម​សម្បូរ​ទៅ​ដោយ​មនុស្ស​ចាស់ ។ ប្រជាជន​ប្រមាណ​១៤% ទៅ​២១%​នៃ​ចំនួន​ប្រជាជន​ទាំងអស់ គឺ​មាន​អាយុ​៦៥​ឆ្នាំ ឬ​ចាស់​ជាង​នេះ ។

ជាមួយ​គ្នា​នេះ ធនាគារ Government Savings Bank និង GH Bank នឹង​ផ្តល់​ថវិកា​ចំនួន​៤​ប៊ី​លាន​បាត​ផង​ដែរ​សម្រាប់​គម្រោង​នេះ ៕