ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​អចលនទ្រព្យ ទទួល​ជោគជ័យ​ជា​និច្ច​ឬ​យ៉ាងណា ?

7 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​តែង​បានឮ ឬ​អាន​សៀវភៅ​ជា​ច្រើន​ក្បាល​ទាក់ទង​នឹង​ការ​វិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ។ ពួក​គេ​ព្យាយាម​រក្សា​ទុក​នូវ​ប្រាក់​ដែល​ខ្លួន​សន្សំ​ពី​ការងារ​ដើម្បី​បង់​រំលស់​លំនៅ​ឋាន ឬ​ខុន​ដូ ។

មនុស្ស​ជា​ច្រើន​តែង​បានឮ ឬ​អាន​សៀវភៅ​ជា​ច្រើន​ក្បាល​ទាក់ទង​នឹង​ការ​វិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ។ ពួក​គេ​ព្យាយាម​រក្សា​ទុក​នូវ​ប្រាក់​ដែល​ខ្លួន​សន្សំ​ពី​ការងារ​ដើម្បី​បង់​រំលស់​លំនៅ​ឋាន ឬ​ខុន​ដូ ។

អចលនទ្រព្យ គឺជា​ទ្រព្យ​ដែល​គួរ​វិនិយោគ​បំផុត និង​ផ្តល់​ផល​តបស្នង​ល្អ​សម្រាប់​អ្នក​វិនិយោគ​ក្នុង​រយៈពេល​ត្រឹមត្រូវ ចំ​គោលដៅ ត្រូវ​ទីតាំង និង​ពេលវេលា​ប៉ុណ្ណោះ ។ ហេតុផល​វិនិយោគ​ដែល​មើលទៅ​មាន​តម្លៃ​ពី​មនុស្ស​ជា​ច្រើន បាន​ធ្វើ​ឱ្យ​ការ​វិនិយោគ​ផ្នែក​នេះ​ផ្តល់​ផល​តបស្នង​ខ្ពស់ ។ ប៉ុន្តែ​ការ​វិនិយោគ​អចលនទ្រព្យ​នឹង​ទទួល​ជោគជ័យ​ជា​និច្ច​ឬ​យ៉ាងណា ?

១-​ជ្រើសរើស​ទីតាំង​ខុស ៖
ជា​កត្តា​ដំបូង​ដែល​សំខាន់​បំផុត ហើយ​មនុស្ស​ជា​ច្រើន​ក៏​បានឮ​មករ​ហូត​ដែរ ។ វិធី​ដែល​ធ្វើ​ឱ្យ​អចលនទ្រព្យ​ទទួល​ជោគជ័យ គឺ​ផ្អែក​លើ​ទីតាំង ។ ទីតាំង​នេះ គឺ​សំដៅ​ដល់​បរិស្ថាន​ព័ទ្ធ​ជុំវិញ ការ​រីក​ដុះដាល ភាព​ងាយស្រួល​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​កំពុង​មាន​តម្រូវការ​ទិញ​ពី​អ្នក​រស់នៅ​តំបន់​នេះ​ផង​ដែរ ។

ការ​ខុសឆ្គង​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ ដែល​ខាត​ទុន គឺ​ការ​ជ្រើសរើស​ទីតាំង​អន់​ថយ ឬ​មិន​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ ទីតាំង​អន់​ថយ គឺជា​ចំណុច​ដែល​មាន​មនុស្ស​ណែន​តាន់តាប់​ចូល​មក​កាន់តែ​ច្រើន ជា​កន្លែង​ចោល​សំរាម និង​ជា​កន្លែង​យក​រ៉ែ​ដែល​នាំ​ឱ្យ​កខ្វក់ ដែល​នឹង​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់​ចុះ ។

២-​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ខ្លាំង​ពេក ៖
ស្ថានភាព​ថមថយ​ផ្នែក​សេដ្ឋកិច្ច​បាន​បង្ក​ផល​ប៉ះពាល់​ដល់​អចលនទ្រព្យ ខណៈ​ដែល​អ្នក​បាន​ទិញ​វា​ក្នុង​តម្លៃ​ខ្ពស់ ។ តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ដោយសារ​តម្រូវការ​ថយ​ចុះ​យ៉ាង​ទាន់ហន់ និង​ការ​ជួល​កម្លាំង​ពលកម្ម​ការងារ​ក្នុង​បរិវេណ​នោះ​ធ្លាក់​ចុះ ។ ម្យ៉ាងទៀត ការ​បិទ​ក្រុមហ៊ុន ជា​ពិសេស ការ​ប្តូរ​ទីតាំង​នៃ​ការ​ផលិត ឬ​ការ​ផ្អាក​ជួល​របស់​ក្រុមហ៊ុន​ខ្នាត​ធំ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្លាំង​ពលកម្ម​, ក្រុម Demand បាត់បង់​ទៅ​ឆាប់រហ័ស បន្ទាប់​មក​ប៉ះពាល់​ដល់​ផ្នែក Over Supply គឺ​បណ្តាល​ឱ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់​ចុះ ដែល​អ្នកទិញ​អាច​នឹង​ខាត​ទុន​បាន ។

៣-​ចំណាយ​លើស ៖
ជា​ការ​ចំណាយ​លើស​ពី​ប្រាក់​របស់​ខ្លួន​តាំងចិត្ត​សន្សំទុក មិន​ថា​ចំណាយ​លើ​អចលនទ្រព្យ ឬ​បំណុល​ផ្សេង​ៗ ។ ក្រៅពី​នេះ បើ​អត្រា​ការ​ប្រាក់​ខ្ពស់​ទៀត​នោះ នឹង​ធ្វើ​ឱ្យ​មាន​ភាព​ប្រថុយប្រថាន​ដែល​មិន​បាន​តាំងចិត្ត ។ ដូច្នេះ ការ​ចំណាយ​ជា​ចម្បង​អាច​នឹង​ធ្វើ​ឱ្យប្រាក់​សុទ្ធ​ដែល​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​សល់​ពុំ​គ្រប់គ្រាន់ ហើយ​ត្រូវការ​ខ្ចីប្រាក់​បន្ថែម​ទៀត ។ ចុង​ក្រោយ ការ​មាន​អចលនទ្រព្យ គឺ​ដូច​ជា​ធ្វើ​ឱ្យ​ជីវិត​ធ្លាក់​ចុះ ដែល​នេះ​មិនមែន​ជា​ការ​វិនិយោគ​ដោយ​ជោគជ័យ​ឡើយ ។

៤-​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ភ្លាម​ៗ ៖
ក្នុង​ទស្សនៈ​អ្នកទិញ​ផ្ទះ គឺ​បញ្ហា​បាត់បង់​ការងារ​បាន​បណ្តាល​ឱ្យ​គ្មាន​ប្រាក់​ចំណូល​បង់​រំលស់​ផ្ទះ ហើយ​ក៏​ត្រូវ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​រឹបអូស​យក ។ ចំណែក​អ្នក​វិនិយោគ​អចលនទ្រព្យ​វិញ គឺ​ដោយសារ​ការ​បន្ថែម​តម្លៃ​ខ្ពស់​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យប្រាក់​ចំណូល​ធ្លាក់​ចុះ ខណៈ​ទ្រព្យសម្បត្តិ​ក៏​ធ្លាក់​ចុះ​ដូច​គ្នា ហើយ​អាច​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​បង់​អត្រា​ការ​ប្រាក់​ផង​ដែរ ។

៥-​មានការ​ផ្លាស់​ប្តូរ ៖
ការ​ផ្លាស់​ប្តូរ​នៃ​ស្ថានភាព​សេដ្ឋកិច្ច គ្រោះ​ធម្មជាតិ ទឹកជំនន់ និង​គ្រោះ​រំ​ជួយ​ដី​ជាដើម វា​នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អចលនទ្រព្យ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​យ៉ាង​ឆាប់​រហ័ស ។ ដូច្នេះ ពាក្យ​ថា «​វិនិយោគ​លើ​អចលនទ្រព្យ គ្មាន​ផ្លូវ​ខាត​ទុន​» អាច​ស័ក្តិសម​នឹង​ការ​រីក​ចម្រើន​នា​ថ្ងៃ​អនាគត ។ ប៉ុន្តែ​អចលនទ្រព្យ​អាច​មិនមែន​ជា​ការ​វិនិយោគ​ដែល​ល្អ​បំផុត​រហូត​ឡើយ ។

យើង​អាច​ដឹង​បាន​យ៉ាងដូចម្តេច​ថា តើ​គួរ​វិនិយោគ​ក្នុង​អចលនទ្រព្យ​ឬ​អត់ ? យើង​មានការ​ងារ​ស្ថិតស្ថេរ​ហើយ​ឬ​នៅ និង​អាច​ទុក​ប្រាក់​សម្រាប់​បង់​រំលស់​ផ្ទះ​បាន​ឬទេ ។ កុំ​ជឿ​លើ​ភ្នាក់ងារ​លក់​ដែល​និយាយ​អូស​ទាញ​ឱ្យ​វិនិយោគ​បែប​ទទួល​បាន​ចំណេញ ។ ការ​គិត​បែប​នេះ អាច​នាំ​យើង​ទៅ​ជួបនឹង​គ្រោះថ្នាក់​ខ្លាំង​ឡើង ។ ម្យ៉ាងទៀត កុំ​ព្យាយាម​បង្កើត​បំណុល​កាត​ឥណទាន ដែល​នឹង​ធ្វើ​ឱ្យ​ការ​ចំណាយ​កើន​ខ្ពស់ ៕