ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គរុ​សិស្ស​120​នាក់ ហាត់​របាំ​ព្យុហយាត្រាត្រៀម​អបអរសាទរ​ទិវា​ជ័យជម្នះ​7​មក​រា

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ត្រៀម​ចូលរួម​អបអរ​សារ ខួប​លើក​ទី​៣៨​ទិវា​ជ័យជម្នះ​៧​មក​រា​១៩៧៩-៧​មក​រា ២០១៧ គរុ​សិស្ស​នៃ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​១២០​នាក់ បាន​ហ្វឹកហាត់​ក្បួន​ព្យុហ​ហយា​ត្រា ។ ការ​ហ្វឹកហាត់​នេះ​មាន​

ខេត្តកំពង់ឆ្នាំង ៖ ត្រៀម​ចូលរួម​អបអរ​សារ ខួប​លើក​ទី​៣៨​ទិវា​ជ័យជម្នះ​៧​មក​រា​១៩៧៩-៧​មក​រា ២០១៧ គរុ​សិស្ស​នៃ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​១២០​នាក់ បាន​ហ្វឹកហាត់​ក្បួន​ព្យុហ​ហយា​ត្រា ។  ការ​ហ្វឹកហាត់​នេះ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែធ្នូ​ឆ្នាំ​២០១៦ នៅ​សួន​កុមារ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង។

លោកស្រី​សម្រិត ស៊ី​វន អ្នកគ្រូ​បង្ហាត់​របាំ នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង ឱ្យ​ដឹង​ថា គរុ​សិស្ស​ដែល​ចូលរួម​ហាត់​របាំ ព្យុហយាត្រា​នៅ​មន្ទីរ​វប្បធម៌ សុទ្ធតែ​ជា​គរុ​សិស្ស​ឆ្នាំ​ទី​២ នៃ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១២០​នាក់ ។ របាំ​ព្យុហយាត្រា​នេះ​ឈ្មោះ​«​ព្យុះ​ហយា​ត្រា យុវជន​៧​មក​រា​» សម្រាប់​ចូលរួម​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មក​រា ដែល​បាន​រំដោះប្រទេស​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ ។ ការ​ហាត់​ចាប់ពី​ថ្ងៃ​ទី​១២ ខែធ្នូ​មក ហើយនឹង​បន្ត​រហូត​ជិត​ដល់​ថ្ងៃ​សម្តែង ។ ចំពោះ​គ្រូបង្ហាត់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​គ្រូ​នៅ​មន្ទីរ​វប្បធម៌​វិចិត្រសិល្បៈ​ខេត្ត ។

ក្រៅពី​របាំ​ព្យុហយាត្រា មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្រៀម​កំណាព្យ​ដើម្បី​សូត្រ​ក្នុង​ខួប​លើក​ទី​៣៨​នៃ​ទិវា​ជ័យជម្នះ​៧​មក​រា​ផង​ដែរ ។

យុវតី​ជា​គរុ​សិស្ស​ម្នាក់​ពី​ស្រុក​ជល​គិរី​បាន​សម្តែង​ទឹកចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ហាត់​របាំ​ជាមួយ​មិត្តភក្តិ ។

របប​យង់ឃ្នង​ប្រល័យពូជសាសន៍​ខ្មែរ ក្រហម​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​បាន​កាប់សម្លាប់​ប្រជាជន​អស់​ជាង​៣​លាន​នាក់ ។ ថ្ងៃ​៧ មក​រា ១៩៧៩ គឺជា​ថ្ងៃ​ដែល​បាន​រំដោះជាតិ និង​ប្រជាជន​រួច​ផុត​ពី​របប​ព្រៃផ្សៃ​នោះ ៕