ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook Masseger មានកាមេរ៉ា​ថ្មី​ដើម្បី​បា.ញ់ Snapchat

7 ឆ្នាំ មុន

​Facebook ទើបតែ​បាន​បង្កើត​កម្មវិធី​ថ្មី​របស់​ខ្លួន​នៅ​លើ​Facebook Masseger ដែល​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​កម្មវិធី​របស់​ក្រុមហ៊ុន​Snapchat ដែរ ។ កម្មវិធី​ថ្មី​នោះ គឺ​បន្ថែម​តួនាទី ផ្សេង​ៗ​ទៀត​នៅ​លើ​កាមេរ៉ា​ខាង​មុខ​ដូច​ជា​

​Facebook ទើបតែ​បាន​បង្កើត​កម្មវិធី​ថ្មី​របស់​ខ្លួន​នៅ​លើ​Facebook Masseger ដែល​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​កម្មវិធី​របស់​ក្រុមហ៊ុន​Snapchat ដែរ ។ កម្មវិធី​ថ្មី​នោះ គឺ​បន្ថែម​តួនាទី ផ្សេង​ៗ​ទៀត​នៅ​លើ​កាមេរ៉ា​ខាង​មុខ​ដូច​ជា​អាច​បិទ​បន្ថែម​រូប​Emoji ឬ​មួក ឬ​ស្រោម​មុខ​3D ផ្សេង​ៗ​ក្នុង​ពេល​ដែល​អ្នក​ដំណើរការ​កម្មវិធី​Facebook Massenger ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​គូររូប និង​បន្ថែម​ស៊ុម​លើ​រូប​របស់​អ្នក​ពេល​សន្ទនា​គ្នា ។

កម្មវិធី​នោះ​អាច​ប្រើប្រាស់​បាន​ទាំង​ផលិតផល​ដែល​ដើរ​ដោយ​ប្រព័ន្ធ​iOS និង​Android​។ ការ​បន្ថែម​កម្មវិធី​ថ្មី​លើ​Facebook Massenger នោះ ជា​សញ្ញា​នៃ​ការ​វាយប្រហារ​មក​លើ​ក្រុមហ៊ុន​Snapchat តែ​ម្តង ។ ដូច​កាលពី​ចុងខែ​កក្កដា​Facebook Masseger មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​ជាង​មួយ​ពាន់​លាន​នាក់​ដែល​បាន​ក្លាយជា​កម្មវិធី​Software ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​បំផុត​នៅ​លើ​ផែនដី ។ ក្រុមហ៊ុន​Facebook សង្ឃឹមថា​អ្នក​ប្រើប្រាស់​នឹង​អាច​ចាប់ផ្តើម​ចែក​រំ​លែង​ព័ត៌មាន​កាន់តែ​ច្រើន​ក្នុង​កម្មវិធី​របស់​គេ ហើយ​សង្ឃឹមថានឹង​មាន​ដៃគូ​ប្រជែង​កាន់តែ​តិច​ដែរ ។

កម្មវិធី​ថ្មី​នោះ​ធ្វើ​ឡើង​ស្រប​ពេល​រដូវ​កាល​បុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សាកល​ផង​ដែរ ។ ស្រប​ពេល​នៃ​ការ​ដាក់​កម្មវិធី​ថ្មី​នោះ ក្រុមហ៊ុន​Facebook ក៏​បាន​បង្កើត​ឧបករណ៍​​ថ្មី​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​Facebook​ទាំងអស់​មាន​សិទ្ធិ​ចុច​បង្ហាញ​ថា​វា​ជា​ព័ត៌មាន​ក្លែងក្លាយ ។  អនុប្រធាន​ក្រុមហ៊ុន​Facebook លោក​Adam Mosseri បាន​និយាយ​​ថា «​យើង​ជឿជាក់​លើ​ការ​ផ្តល់​សិទ្ធិ​បញ្ចេញមតិ ហើយ​វា​មាន​ន័យ​ថា​យើង​មិនមែន​មាន​សិទ្ធិ​ផ្តាច់មុខ​នៃ​ភាព​ពិត​ជាក់ស្តែង​លើ​ខ្លួន​យើង​ដែរ ។ យើង​ត្រូវការ​ចូលរួម​ពី​គ្រប់​ភាគី គឺ​ទាំង​សហគមន៍​អ្នក​ប្រើប្រាស់​Facebook និង​អង្គភាព ផ្សេង​ៗ​ទៀត ។ ក្តី​បារម្ភ​នៃ​ព័ត៌មាន​ក្លែងក្លាយ​បាន​កើនឡើង​នៅ​ពេល​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិ​បតី​អា​មេ​រិ​ក​កាលពី​ពេល​កន្លង​ទៅ​» ។

ឆ្លង​តាម​ការ​ស្ទង់​មតិ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ប្រើប្រាស់​ប្រមាណ​៣៩% ដែល​មើល​ដឹង​ពី​ព័ត៌មាន​ក្លែងក្លាយ ចំណែក​ប្រមាណ​៤៥%​ទៀត​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ថា​វា​ជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​ក៏​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​១៦% ទៀត​បាន​ចែក​បន្ត​នូវ​ព័ត៌មាន​ក្លែងក្លាយ តែ​ក្រោយមក​ទើប​ដឹង​ថា​វា​ជា​ព័ត៌មាន​មិន​ពិត ៕